វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​លោក​ ​ហ៊ុ​ន​ សែ​ន​ ៖​​ ​អ្នក​ត្រូវ​ដឹ​ងថា​ពេ​ល​ណា​ខ្ញុំនៅ​កា​ន់​តំណែ​ង​ជា​នាយ​ក​រ​ដ្ឋម​ន្ត្រី ​ខ្ញុំមិ​នអោ​យ​ពួកអ្ន​ក​ស​ម្លាប់​ខ្ញុំបា​ន​​
បង្ហោះ​នៅ​វេលាមោ៉ង 1:12 pm ថ្ងៃ Tuesday 25th September 2018អត្ថបទ​ដោយ: ​ម​ករា​ ​នេ​ត​​

ប្រមុខដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអោយដឹងថា ដរាបណារូបលោកនៅរស់
រានមានជីវិត ហើយកាន់កាប់តំណែងជានាយករដ្ឋមន្រ្តីសម្រាប់ប្រទេសកម្ពុជានោះ លោកនឹងមិនអោយមានជនណាម្នាក់
តាមយាយីជីវិតរបស់លោកបានឡើយ ។

បើតាមលោកនាយករដ្ឋមន្រ្តី  ហ៊ុន សែន ដែលទើបនឹងឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីថ្មីរបស់កម្ពុជាអាណត្តិទី៦នេះ
ទាំងចម្រូងចម្រាសរវាងគណបក្សដឹកនាំរដ្ឋាភិបាល និងអតីតគណបក្សប្រឆាំងនោះ បានបញ្ជាក់ថា អ្នកដែលតាមយាយី
ឬប៉ន់ប៉ងសម្លាប់ជីវិតរបស់លោកកន្លងមក ជាពិសេសគឺនៅឯខេត្ត សៀមរាបកាលពីជាង២០ឆ្នាំមុននោះ លោកបានរក
ឃើញតម្រុញខ្លះៗ ប៉ុន្តែលោកមិនចង់តាមចងកម្មចងពារជាមួយទេ ។

លោកនាយករដ្ឋមន្រ្តីអោយដឹងបែបនេះ ៖ « ខ្ញុំបានអហោសិកម្មអោយអ្នកដែលចង់សម្លាប់ខ្ញុំនៅខេត្តសៀមរាបរួចហើយ
បើទោះជាខ្ញុំមានពន្លឺក្នុងការស្រាវជ្រាវក៍ដោយ តែអ្នកត្រូវដឹងថាពេលណាខ្ញុំនៅកាន់តំណែងជានាយករដ្ឋមន្ត្រី ខ្ញុំមិនអោយ
ពួកអ្នកសម្លាប់ខ្ញុំបានទេ មិនអោយពួកអ្នកធ្វើរដ្ឋប្រហារឬធ្វើបដិវត្តពណ៍បានទេ » ។

ជាមួយនឹងការអះអាងអំពីការមិនចងកម្មចងពារជាមួយនឹងអ្នកដែលប៉ន់ប៉ងសម្លាប់រូបលោក លោកនាយករដ្ឋមន្រ្តី
ហ៊ុន សែន ក៏បានចោទជាសំនួរថា ប្រសិនបើលោកពិតជាត្រូវបានស្លាប់នាពេលការបំផ្ទុះគ្រាប់បែកនោះ តើនឹងមានរឿង
អ្វីកើតឡើងក្រោយពេលលោកស្លាប់នៅក្នុងក្រុងសៀមរាប? លោកថា តើបន្ទាប់មក សង្រ្គាមអាចបញ្ចប់បានតាមរយៈ
នយោបាយ ឈ្នះ-ឈ្នះ ដូចពេលដែលលោក ហ៊ុន សែន នៅរស់ឬទេ?

យ៉ាងណាក៏ដោយចុះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសអះអាងនៅលើហ្វេសប៊ុករបស់លោកអោយដឹងកាល
ពីថ្ងៃទី២៤ កញ្ញា ម្សិលមិញនេះថា ទោះដោយតម្លៃណាក៏ដោយ ក៏រូបលោកត្រូវការពារសន្តិភាព និងការពារជីវិតប្រជាជ
នកម្ពុជាអោយខានតែបាន៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សារ​សំខាន់​ៗ​របស់​ក្រុម​ព្រះ​សង្ឃ​សុឆន្ទៈ​ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក​
អំ​ពើ​អយុត្តិ​ធម៌​កំពុង​តែ​កើត​ឡើង​ចំ​ពោះ​កូន​ខ្មែរ​គ្រប់​រូប​សព្វ​ថ្ងៃ​នេះ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    +1267 356 2976
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com