មានប្រជាពលរដ្ឋជាច្រើនបានដាក់ជាចម្ងល់ទៅកាន់អាជ្ញាធរអប្សរាថាហេតុអ្វីបានជាភ្នាក់ងារជាតិមួយនេះជីករណ្តៅ
នៅក្នុងប្រាសាទតាព្រហ្ម? បន្ទាប់ពីមានការជូនដំណឹង និងកាប់ដើមឈើនៅជាប់នឹងប្រាសាទ តាព្រហ្មដោយមូលហេតុ
សំអាង របស់អាជ្ញាអប្សរាថា : ការកាប់ដើមឈើដែលដុះនៅលើប្រាសាទព្រោះវាមានការចាក់រឹសចូលក្នុងប្រាសាទ
នាំឲ្យប៉ះពាល់ដល់ប្រាសាទនេះរួចមក ក្រុមហ៊ុនឥណ្ឌាដែលទទួលបន្ទុកជួសជុលប្រាសាទនេះបែជាបញ្ជាឱ្យក្រុមកម្មករ
ជីករណ្តៅនៅក្នុងបរិវេណប្រាសាទ តាព្រហ្មខាងត្បូងឈៀងខាងកើតដែលគ្មានដើមឈើទៅវិញ។កម្មករដែលជីករណ្ដៅ
ដីនោះ ឲ្យដឹងថា ពួកគេបានជីកជាច្រើនថ្ងៃមកហើយនិងមានជាង១០កន្លែងដែលមានជម្រៅជាងបីម៉ែត្រ ទទឹងជាងមួយ
ម៉ែត្រជាប់នឹងជើងប្រាសាទតាព្រហ្ម ពីខាងត្បូង។
ការជីករណ្តៅធ្វើឡើងយ៉ាងអាថ៌កំបាំងដោយមានហ៊ុំព័ទ្ធខ្សែ និងដាក់ស្លាក(ហាមចូលការដ្ឋាន)។ការធ្វើបែបនេះ
របស់ ក្រុមហ៊ុនឥណ្ឌាមិនដឹងថាមានមូលហេតុអ្វីពិតប្រាកដ បើថាដើមឈើទៅវាមានផលប៉ះពាល់ដល់ប្រាសាទចុះការជីក
រណ្តៅ នេះមិនមានផលប៉ះពាល់ដល់ប្រាសាទទេឬក៏យ៉ាងម៉េច? កន្លងមកប្រជាពលរដ្ឋធ្លាប់មានចម្ងល់រួចមកហើយអំពីការ
កាប់ដើម ឈើដែលមានអាយុរាប់រយឆ្នាំ ដោយប្រជាពលរដ្ឋ អង្គការសង្គមស៊ីវីលភាគច្រើនបញ្ចេញជាទស្សនៈថា ដើមឈើ ដុះយូរយាណាស់មកហើយមិនដែលមានផលប៉ះពាល់អ្វីសោះ និងថែមទាំងទាក់ទាញភ្ញៀវទេសចរឱ្យចាប់អារម្មណ៍ពីភាព
អស្ចារ្យ នៃការដុះដើមឈើលើប្រាសាទកាន់តែច្រើនទៀតផង ស្រាប់តែមកប៉ះអីនៅពេលនេះ។ ជុំវិញការជីករណ្តៅនៅ
ប្រាសាទ តាព្រហ្មនេះទាំងអ្នកដែលនាំភ្ញៀវដើរទស្សនានៅតាមរមនីយដ្ឋាន អង្គការក្រៅរដ្ឋាភិបាល ប្រជាពលរដ្ឋ និង
មជ្ឈដ្ឋាននានា ជាពិសេសអ្នកដែលប្រើប្រាស់បណ្តាញសង្គមfacebookបានមានមន្ទិលសង្ស័យយ៉ាងខ្លាំងអំពីការជីក
រណ្តៅ។
ពូកគេជំរុញឱ្យអាជ្ញាធរអប្សរា និងក្រុមហ៊ុនឥណ្ឌាដែលទទួលបន្ទុកជួសជុលប្រាសាទតាព្រហ្មសិក្សាឱ្យបានជាក់លាក់
ជាមុនសិន ហើយបញ្ជាក់ពីគោលបំណង និងជូនដំណឹងឱ្យបានដឹងទាំងអស់គ្នាឱ្យច្បាស់ អំពីការជីកថា ការជីកហ្នឹងដើម្បី
ដាក់ នេះដាក់នោះ ឬមូលហេតុយ៉ាងណាហើយត្រូវមានក្រុមអ្នកតាមដានដូចជាអង្គការសង្គមស៊ីវីលនិងប្រជាពលរដ្ឋជាដើម
ក្រែងមានប៉ះវត្ថុបុរាណយើងអាចយកទៅដាក់ជារបស់ជាតិ។ ម្យ៉ាងទៀតបើតាមទស្សនៈ របស់ពួកគេបានលើកឡើងចោទ
អាជ្ញាធរ អប្សរានិងក្រុមជនជាតិឥណ្ឌាថា បានឃុបឃិតគ្នាក្នុងបំណងដើម្បីជីកកកាយរកវត្ថុបុរាណយកទៅលក់ព្រោះបើ
សិន ជាពួកគេរៀបចំកែលម្អប្រាសាទម្លេះពួកគេជីកហើយបើកឱ្យឃើញជាសាធារណៈបាត់ទៅហើយមិនគួធ្វើដោយបិទជិត
អ៊ីចឹងទេ។
យ៉ាងណាក៏ដោយជុំវិញការចោទប្រកាន់របស់ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវីល មគ្គុទ្ទេសទេសចរ និងអ្នកប្រើប្រាស់
បណ្តាញសង្គម facebook មិនទាន់មានក្រុមណាមួយជំទាស់ ឬប្រតិកម្មនៅឡើយទេ។ ហើយការជីករណ្តៅនេះ ទៀត
សោតក៏មិនទាន់មានភ្នាក់ងារអាជ្ញាធរ ឬអ្នកដែលពាក់ព័ន្ធណាមួយចេញមកបកស្រាយបញ្ជាក់ពីមូលហេតុនៃការជីកឱ្យ
បាន ច្បាស់នៅឡើយដែរ។ ទោះជាយ៉ាងនេះក្តីអាជ្ញាធរអប្សរាគួតែយកចិត្តទុកដាក់ពីចំណុចដ៏រសើបនេះ ព្រោះប្រជា
ពលរដ្ឋក៏ដូចជា មជ្ឈដ្ឋាននានាលោកព្រួយបារម្ភពីការជីករណ្តៅដែលធ្វើឱ្យប៉ះពាល់ដល់តួប្រាសាទទាំងមូល គឺអាចឈាន
ដល់ការបាក់ស្រុតដោយសាររណ្តៅនេះ ដូច្នេះពួកគាត់មិនចង់ឃើញការរៀបចំកែលម្អហើយ បែជាខូចខាត់ទៅវិញនោះទេ។