វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​ក​ម្ពុជា​​-​​​ថៃ​​ ​ឯ​ក​ភាព​​​ពង្រឹង​​នូវ​​កិច្ច​ស​ហ​ប្រតិប​ត្តិការ​​ងា​​រ​​ត្រួតពិ​និ​ត្យ​គ្រឿ​ង​ញៀន​​​​​​
បង្ហោះ​នៅ​វេលាមោ៉ង 11:28 pm ថ្ងៃ Tuesday 6th November 2018អត្ថបទ​ដោយ: ​សុ​ខ ​​​​ប​ញ្ញា​​

នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨  នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង
គ្រឿងញៀន បានទទួលជួបឯកឧត្តម ផាន់យ៉ារ៉ាក់ ភូលថាប់ ក្នុងឱកាសដែលត្រូវបានរាជរដ្ឋាភិបាលតែងតាំងជាអគ្គរាជ
ទូតវិសមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រថៃ ប្រចាំនៅព្រះរាជាណាក្រកម្ពុជា ។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍កែ គឹមយ៉ាន បានុស្វាគមន៍និងបានលើកយកពីការគាំទ្រយ៉ាងពេញលេញពីភាគីដល់
ការស្វែងរកសន្តិភាពរបស់កម្ពុជានិងក្រោយកម្ពុជាទទួលបាននូវសន្តិភាពនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស តែ
កម្ពុជានៅតែមិនអាចខ្វះបាននូវកិច្ចសហការពីភាគីមិត្តក្នុងនាមជាប្រទេសជិតខាងជាបងប្អូនដែលមានទំនាក់ទំនងជាមួយ
គ្នាលើគ្រប់វិស័យជាយូរលង់ណាស់មកហើយ។

ក្នុងឱកាសនោះដែរ  នាយឧត្តមសេនីយ៍កែ គឹមយ៉ាន ក៏បានមានជម្រាបជូនភ្ញៀវផងដែរពីលទ្ធផលកិច្ចសហប្រតិបត្តិការ
ត្រួតពិនិត្យគ្រឿងញៀនកម្ពុជា-ថៃ នាពេលកន្លងមកដូចជា មានជាអាទិ៍ៈ

១.ភាគីថៃបានជួយបណ្តុះបណ្តាលមន្ត្រីជំនាញ និងជួយកសាងមជ្ឈមណ្ឌលព្យាបាលលើថវិកាគាំទ្រជាង៥២លានបាត
ពីឆ្នាំ២០១៤-២០១៨ (នៅឆ្នាំ២០១៧ បានជួយកសាងមជ្ឈមណ្ឌលព្យាបាលនៅខេត្តព្រះសីហនុ លើថវិកាជាង៤០
លានបាត)។

២.ជួយពង្រឹងសមត្ថភាពអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិង ផ្តល់សម្ភារបច្ចេកទេសដល់
មន្ទីរពិសោធន៍គ្រឿងញៀន។

៣.ពង្រឹងដំណើរការការិយាល័យទំនាក់ទំនងព្រំដែន BLOក្នុងគោលដៅទប់ស្កាត់បទល្មើសគ្រឿងញៀនឆ្លងកាត់ព្រំដែន។

ជាមួយនឹងលទ្ធផលខាងលើ នាយឧត្តមសេនីយ៍កែ គឹមយ៉ាន ក៏បានជម្រាបជូនភ្ញៀវពីសភាពការណ៍គ្រឿង
ញៀនទាំងក្នុងក្របខ័ណ្ឌ អនុតំបន់ តំបន់ ពិភពលោក និងនៅកម្ពុជា និងកិច្ចខិតខំប្រឹងប្រែងតស៊ូប្រយុទ្ធប្រឆាំងគ្រឿង
ញៀនរបស់សមត្ថកិច្ចក្រោមការគាំទ្រពីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿង
ញៀនខុសច្បាប់លើកទី៣ រយៈពេល១១ខែចុងក្រោយនេះដោយបានធ្វើការបង្ក្រាបការជួញដូរគ្រឿងញៀនជាច្រើន
ករណី ដកហូតបាននូវវត្ថុតាងនិងមធ្យោបាយបម្រើដល់សកម្មភាពជួញដូរបានយ៉ាងច្រើនផងដែរ។

ទន្ទឹមនឹងនេះសំដៅធានាប្រសិទ្ធភាពលើការងារត្រួតពិនិត្យគ្រឿងញៀន នាយឧត្តមសេនីយ៍កែ គឹមយ៉ាន បានស្នើសុំការ
ជួយពីភាគីថៃ ដូចខាងក្រោមៈ

១.ជួយពង្រឹងយន្តការត្រួតពិនិត្យគ្រឿងញៀន ពង្រឹងសមត្ថភាពមន្ត្រីការិយាល័យទំនាក់ទំនងព្រំដែន BLO និងការអនុវត្
តផែនការភូមិសគ្មានគ្រឿងញៀនសំដៅទប់ស្កាត់ការចរាចរណ៍គ្រឿងញៀនឆ្លងកាត់ព្រំដែន ចំពោះការអនុវត្តផែនការ
ភូមិសគ្មានគ្រឿងញៀនកម្ពុជានឹងធ្វើជាសិក្ខាសាលាដកបទពិសោធន៍នៅខេត្តស្ទឹងត្រែងក្រោមការដឹកនាំផ្ទាល់ពីឧបនា
យករដ្ឋមន្ត្រី ។

២.បន្តចូលរួមអនុវត្តគម្រោងសុវត្ថិភាពទន្លេមេគង្គ
៣.បន្តជួយលើការងារកសាងហេដ្ឋារចនាសម្ព័ន្ធមជ្ឈមណ្ឌលជាតិផ្តល់សេវាព្យាបាលដោយស្មគ្រ័ចិត្តនិងផ្អែកលើសហគ
មន៍នៅខេត្តព្រះសីហនុ។

៤.បន្តជួយពង្រឹងសមត្ថភាពអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ពង្រឹងសមត្ថភាពមន្ត្រីជំនាញ
និងផ្តល់ឧបករណ៍ដល់មន្ទីរពិសោធន៍គ្រឿងញៀន។

៥.បន្តកម្មវិធីធ្វើទស្សនកិច្ចសិក្សាដកពិសោធន៍ការងារត្រួតពិនិត្យគ្រឿងញៀនដល់មន្ត្រីអនុវត្តច្បាប់កម្ពុជា។
៦.ជួយគាំទ្រនិងការពារដល់ពលករកម្ពុជាដែលបាននិងកំពុងបំពេញការងារនៅប្រទេសថៃ។

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សារ​សំខាន់​ៗ​របស់​ក្រុម​ព្រះ​សង្ឃ​សុឆន្ទៈ​ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក​
អំ​ពើ​អយុត្តិ​ធម៌​កំពុង​តែ​កើត​ឡើង​ចំ​ពោះ​កូន​ខ្មែរ​គ្រប់​រូប​សព្វ​ថ្ងៃ​នេះ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    +1267 356 2976
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com