អង្គការសង្គមស៊ីវិលបានបើកសន្និសីទសារព័ត៌មានដើម្បីជាការថ្កោលទោសដល់អាជ្ញាធរនៃរាជរដ្ឋាភិបាលកម្ពុជាដែល
បានធ្វើការចាប់ខ្លួនដល់ព្រះសង្ឃ សកម្មជនការពារដីធ្លី និងសកម្មជននយោបាយចំនួន១៧អង្គនាក់កាលពីពេលថ្មីៗនេះ។ សន្និសីទនេះប្រព្រឹត្តឡើង នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែ វិច្ឆិកា ឆ្នាំ ២០១៤ នៅការិយាល័យកណ្តាលរបស់សមាគមអាដហុក
ផ្ទះលេខ១ ផ្លូវលេខ ១៥៨ សង្កាត់បឹងរាំង ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ។ នៅក្នុង សន្និសីទសារព័ត៌មាននោះមានការចូ
លរួមពី ព្រះតេជគុណ កែវ សុម៉ាលី ជាសមាជិកបណ្តាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម លោក គល់ បញ្ញា នាយក
ប្រតិបត្តិអង្គការ ខុមហ្រ្វែល លោក ឡាត់ គី ប្រធានផ្នែកសិទ្ឋិដីធ្លី និងធនធានធម្មជាតិ របស់សមាគមអាដហុក លោកសៀ
ភារម្យ នាយកប្រតិបត្តិ របស់អង្គការ HRTF លោក សួន ប៊ុនស័ក្តិ ប្រធានលេខាធិការដ្ឋាន CHRAC។
ដោយសន្និសីទសារព័ត៌មាននេះធ្វើឡើងក្នុងគោលបំណង បញ្ចេញទស្សនៈយល់ឃើញរបស់អង្គការសង្គមស៊ីវិលចំពោះ
ស្ថានភាពសិទ្ឋិមនុស្ស និងស្ថានភាពបច្ចុប្បន្ន និងដើម្បីផ្តល់អនុសាសន៍ពីអង្គការសង្គមស៊ីវិល ក្នុងការកែលំអរស្ថានភាពន
យោបាយនៅកម្ពុជាបច្ចុប្បន្ន។
នៅក្នុងនោះដែរលោកឡាត់គី ប្រធានផ្នែកសិទ្ឋិដីធ្លី និងធនធានធម្មជាតិ របស់សមាគមអាដហុកបានអានសេចក្តីថ្លែង
ការណ៍និងលើកឡើងអំពីការថ្កោលទោសក្នុងនាមជាអង្គការសង្គមស៊ីវិលចំពោះអាជ្ញាធរនៃសរាជរដ្ឋាភិបាល កម្ពុជា ដែល
បានធ្វើការចាប់ខ្លួនព្រះសង្ឃផ្សឹកខុសទៅនឹងវិន័យរបស់ព្រះពុទ្ឋសាសនា ចាប់ខ្លួនសកម្មជនការពារដីធ្លី និងការចាប់ខ្លួនស
កម្មជននយោបាយកន្លងមកនេះ ដែលអង្គការសង្គមស៊ីវិលទាំងនោះបានបញ្ជាក់ប្រាប់ថា ជាការធ្វើខុសទៅនឹងនីតិវិធីច្បាប់
។
លោកបានលើកឡើងបញ្ជាក់ថា អាជ្ញាធរនៃរាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើការចាប់ខ្លួនព្រះសង្ឃសកម្មជនការពារ
ដីធ្លីនិងសកម្មជននយោបាយកន្លងមកនេះដោយទង្វើរបស់អាជ្ញាធរសាលារាជធានីភ្នំពេញដែលបានប្រព្រឹត្តធ្វើកន្លងមកនេះ បានបង្ហាញបញ្ជាក់យ៉ាងច្បាស់អំពីចេតនាពិតរបស់រដ្ឋាភិបាលកម្ពុជាដែលចង់រំលោភមកលើប្រជាពលរដ្ឋ ដែលគ្រាន់តែទា
មទារឱ្យមានការដោះស្រាយនៅបញ្ហារបស់ពួកគាត់ដែលបានជួបប្រទះនាពេលកន្លងមកនេះ«ក្រុមអង្គការសង្គមស៊ីវិលសូម
ថ្កោលទោសចំពោះយុទ្ឋនាការចុះបង្ក្រាបនិងចាប់ខ្លួនតំណាងនិងសកម្មជននានារួមទាំងសកម្មជននយោបាយនិងព្រះសង្ឃ
ដែលប្រពឹត្តឡើងដោយអាជ្ញាធរនៃរាជធានីភ្នំពេញ វិធានការណ៍ នេះបានបង្ហាញនៅចេតនាយ៉ាងច្បាស់មិនត្រឹមតែមិនបាន
ជួបពិភាគ្សាដោះស្រាយបញ្ហាជួបប្រឈមនិងមិនខ្វល់ អំពីទុកលំបាករបស់ប្រជាសហគមន៍ទេព្រមទាំងមានចេតនាក្នុងការ
ចាប់ខ្លួនសកម្មជនទាំងអស់នោះក្រោមហេតុផលនយោបាយ»។
ចំពោះលោកសៀ ភារម្យប្រធានអង្គការសិទ្ឋិលំនៅដ្ឋានពិសេសហៅកាត់ថា HRTF លោកបានឱ្យដឹងថា ទង្វើរប ស់អា
ជ្ញាធរនៃរាជរដ្ឋាភិបាលកម្ពុជារយៈកាលប៉ុន្មានថ្ងៃកន្លងមកនេះ ដែលបានធ្វើការចាប់ខ្លួនដល់សកម្មជននានា ក្រោមហេតុផ
លនយោបាលោកថា នេះគឺជាការិតត្បិតសិទ្ឋិសេរីភាពរបស់ប្រជាពលរដ្ឋ ដោយមិនត្រឹមតែមិនដោះ ស្រាយបញ្ហាជូនដល់
ប្រជាពលរដ្ឋនោះទេ ថែមទាំងចាប់ខ្លួន សកម្មជនពួកគាត់ដើម្បីធ្វើការឃុំខ្លួនថែមទៀតទង្វើ ទាំងនេះគឺជាចេតនាមួយដែល
បង្ហាញថា រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាស្ថាប័នពាក់ព័ន្ឋទាំងអស់នោះ មិនមានចេតនាដោះស្រាយបញ្ហាជូនដល់ប្រជាពល
រដ្ឋដែលកំពុងតែរងទុក្ខលំបាក«អញ្ចឹងយើងឃើញថា នេះជាចេតនាដែល រាជរដ្ឋាភិបាលឬក៏អ្នកដែលពាក់ព័ន្ឋនឹងគឺថាមិន
បានមានចេតនាពិតប្រាកដ ក្នុងការដោះស្រាយជម្លោះដីធ្លីនៅក្នុងបឹងកក់នឹងទេហើយមួយទៀតគឺយើងអាចឃើញមានស
ន្ទុះនៃបញ្ហាដីធ្លីរបស់ប្រជាពលរដ្ឋនឹងកាន់តែកើនឡើង ក្នុងការឡើងមកតវ៉ានៅរាជធានីភ្នំពេញច្រើនដោយស្នាក់នៅក្នុងវត្ត
អារាម ហើយចាប់ខ្លួននេះគឺជាចេនតាដើម្បីបំ បាក់ស្មារតីដល់អ្នកតវ៉ាដីធ្លីទាំងអស់នោះ»។
ពាក់ព័ន្ឋនឹងបញ្ហានៃការចាប់ខ្លួនដល់សកម្មជននានារយៈពេលកន្លងមកនេះលោកសួន ប៊ុនស័ក្តិ ប្រធានលេខាធិការដ្ឋាន
របស់អង្គការ CHRAC បានឱ្យដឹងថា បច្ចុប្បន្ននេះ នៅក្នុងព្រះរាជាណាចក្រកម្ពុជាមានរដ្ឋភាគីសន្ឋិសញ្ញាច្រើនណាស់ដែល
ស្តីអំពីសិទ្ឋិ ជាពិសេសនោះគឺទាក់ទងជាមួយនិងសិទ្ឋិរបស់ប្រជាពលរដ្ឋនិងសិទ្ឋិនយោបាយ នេះតែម្តង លោកថាប្រជាពល
រដ្ឋមិនសូវជាបានអនុវត្តន៍នៅសិទ្ឋិក្នុងនាមជាប្រជាពលរដ្ឋប៉ុន្មាននោះទេ។
ប៉ុន្តែចំពោះសហគមន៍បឹងកក់គាត់បានប្រើប្រាស់នៅសិទ្ឋិសេរីភាពរបស់ពួកគាត់ដែលក្នុងនាមជាប្រជាពលរដ្ឋដូចជាការ
ជួបប្រទះនៅបញ្ហាផ្សេងៗអញ្ចឹង គាត់តែងតែទៅធ្វើការប្រមូលផ្តុំដើម្បីបញ្ចេញមតិនិងបង្ហាញអំពីទុកកង្វល់របស់ពួកគាត់ដែ
លបាននឹងកំពុងតែជួបប្រទះ ដោយឡែកផ្ទុយទៅវិញ បែរជាអាជ្ញាធរនៃរាជរដ្ឋាភិបាលកម្ពុជាទៅ ធ្វើការចាប់ខ្លួន និងបញ្ជូន
ទៅតុលាការដើម្បីធ្វើការកាត់ទោសទៅវិញនេះគឺជាការធ្វើខុសទៅនឹងបែបបទនៃរដ្ឋភាគីសន្ឋិសញ្ញាផ្សេងៗដែលកម្ពុជាធ្លាប់
មាន«យើងឃើញថាបងប្អូនប្រជាពលរដ្ឋនេះគាត់បានធ្វើការទាមទារជាលក្ខណជួបជុំមួយដើម្បីបញ្ចេញនៅទុក្ខកង្វល់របស់
ពួកគាត់ ក៏ដូចជាជីវភាពរបស់ពួកគាត់ក៏ប៉ុន្តែប្អូនប្រជាពលរដ្ឋគាត់ធ្វើការជួបជុំនោះដើម្បីបង្ហាញអំពីទុកកង្វល់របស់ពួកគាត់ ចុងក្រោយគាត់ត្រូវបានអាជ្ញាធរចាប់ខ្លួន ផ្ទុយទៅវិញកា រអនុវត្តន៍នៅការជួបជុំដើម្បីបញ្ចេញមតិនិងការអនុវត្តន៍ដើម្បីការជួ
បជុំរបស់ប្រជាពលរដ្ឋដើម្បីបង្ហាញបញ្ហាដល់ អាជ្ញាធរដោះស្រាយជូនដល់ពួកគាត់ បែរជាត្រូវបានអាជ្ញាធរចាប់ខ្លួនដល់ពួក
គាត់ទៅវិញ»។
ចំពោះព្រះតេជគុណកែវសុម៉ាលីជាសមាជិកបណ្តាញព្រះសង្ឃឯករាជ្យនោះវិញបានឱ្យដឹងថាការចាប់ខ្លួនព្រះសង្ឃក
ន្លងមកនេះក៏ដូចជាសកម្មជនតវ៉ានានានោះ គឺជាការធ្វើខុសរបស់អាជ្ញាធររាជរដ្ឋាភិបាល ព្រះអង្គបានឱ្យដឹង បន្តថា ដូចជា
កាលពីប៉ុន្មានថ្ងៃនេះ អាជ្ញាធរសាលារាជធានីភ្នំពេញចាប់ខ្លួនព្រះសង្ឃហើយ ចាប់ព្រះសង្ឃផ្សឹកទៀតនេះគឺជាទង្វើមួយដែ
លកំពុងតែរំលោភមកលើស្ថាប័នព្រះពុទ្ឋសាសនា និងជាការធ្វើខុសទៅនឹងធម៌វិន័យរបស់ ព្រះពុទ្ឋសាសនា ដែលជាស្ថាប័
នកំពូលរបស់ជាតិ ។ ទោះយ៉ាងណាពាក់ព័ន្ឋនឹងបញ្ហាការចាប់ផ្សឹកព្រះសង្ឃកន្លងមកនេះព្រះអង្គបានឱ្យដឹងថាទាល់តែព្រះ
សង្ឃអង្គនោះបានធ្វើខុសទៅនឹងធម៌វិន័យរបស់ព្រះពុទ្ឋសាសនាដោយព្រះសង្ឃអង្គនោះត្រូវអាបត្តិចំនួន៤យ៉ាង«អាត្មាចង់
បញ្ជាក់ផងដែរថាតួយ៉ាងដែលអាចចាប់ផ្សឹកព្រះសង្ឃបានគឺមានតែខាងព្រះសង្ឃដូចគ្នាតែប៉ុណ្ណោះដែលអាចផ្សឹកព្រះសង្ឃ
បានចុះហេតុអ្វីបានជាខាងអាជ្ញាធរមានអំណាចហ៊ានចាប់ព្រះសង្ឃហើយរហូតហ៊ានដោះស្បង់ចីពរព្រះសង្ឃដោយផ្ទាល់
ដោយគ្មានការពិភាគ្សាជាមួយនិងអាជ្ញា ធរសង្ឃ»៕