ព្រះសង្ឃ និងប្រជាពលរដ្ឋដែលជាកម្មជនដីធ្លី រួមជាមួយនិងអង្គការសង្គមស៊ីវិលប្រមាណជា២០០នាក់បាន
ធ្វើការប្រមូលផ្តុំគ្នានៅមុខពន្ឋនាគារព្រៃ នៅព្រឹកថ្ងៃអាទិត្យទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០១៤នេះ ដើម្បីទាមទារឱ្យ
មានការដោះលែងនៅសកម្មជនសហគមន៍តវ៉ាដីធ្លី និងសកម្មជននយោបាយនាៗ រួមជាមួយនិងព្រះសង្ឃ
ចំនួន៣ព្រះអង្គ ដែលត្រូវបានធ្វើការចាប់ខ្លួនដោយអាជ្ញាធរនៃរាជរដ្ឋាភិបាលកម្ពុជា និងបានបញ្ជូនទៅកាន់
តុលាការដើម្បីធ្វើការសាកសួរ ដោយតុលាការសម្រេចធ្វើការឃុំខ្លួននៅក្នុងពន្ឋនាគារព្រៃសរ។
ការប្រមូលផ្តុំរបស់ព្រះសង្ឃ និងប្រជាពលរដ្ឋរួមជាមួយនិងអង្គការសង្គមស៊ីវិលប្រមាណជា ២០០ នាក់នេះ
បានរៀបចំធ្វើនៅកម្មវិធីផ្សេងៗ ទៅតាមបែបបទនៃជំនឿរបស់ពួកគេ ។ នៅក្នុងនោះដែរ ប្រជាពលរដ្ឋបាន
និមន្តព្រះសង្ឃដើម្បីធ្វើពិធីសូត្រមន្តរំដោះគ្រោះក្នុងគោលបំណងដើម្បីសុំឱ្យមានការដោះលែងនៅសកម្មជន
ដីធ្លី និងសកម្មជននយោបាយទាំងនោះ។
ចំពោះការចាប់ខ្លួនសកម្មជនសហគមន៍ដីធ្លី និងសកម្មជននយោបាយនេះ លោក អ៊ុំ សំអាត មន្រ្តីស៊ើបអង្គេត
សិទ្ឋិមនុស្សរបស់អង្គការលីការដូបានឱ្យដឹងថា កន្លងមកការចាប់ខ្លួនសកម្មជនសហគមន៍ដីធ្លីដែលបានប្រព្រឹ
ត្តឡើងដោយអាជ្ញាធរសាលារាជធានីភ្នំពេញ ចំពោះសកម្មជនដែលគ្រាន់តែធ្វើការតវ៉ាដើម្បីសិទ្ឋិលំនៅដ្ឋាន
របស់ពួកគាត់ ហើយធ្វើការចាប់ខ្លួនបែបនេះ វាជារឿងមួយ ដែលអាជ្ញាធរទាំងនោះ មានចេតនាដើម្បីបំបាក់
ស្មារតីរបស់ប្រជាពលរដ្ឋដែលមានបំណងចង់តវ៉ានៅសិទ្ឋិសេរីភាពនិងបញ្ហាលំនៅដ្ឋានរបស់ប្រជាពលរដ្ឋដែ
លមានបំណងចង់តវ៉ាដ៏ទៃផ្សេងទៀតតែប៉ុណ្ណោះ។
លោកបានឱ្យដឹងទៀតថា ការចាប់ខ្លួនដែលបានធ្វើឡើងរយៈកាលកន្លងមកនេះ វាមិនមែនជាការអនុវត្តន៍
ទៅតាមផ្លូវច្បាប់ដែលបានចែងអំពីច្បាប់ចរាចរណ៍ផ្លូវគោគនោះទេ លោកថា ដោយសារតែវាមិនមានអ្វីពាក់
ព័ន្ឋនោះ ដោយសារតែប្រជាពលរដ្ឋទាំងនោះគាត់ចេញមកតវ៉ា គាត់មិនមែនមកដើម្បីធ្វើឱ្យមានការរាំងស្ទះ
ចរាចរណ៍នោះឡើយ ដូច្នេះអ្វីដែលគាត់តវ៉ានោះ គឺគ្រាន់តែចង់ឱ្យមានដំណោះស្រាយសម្រាប់បញ្ហាសហ
គមន៍ ឬមួយក៏បញ្ហាដីធ្លីដែលកើតមានឡើងតែប៉ុណ្ណោះ «សម្លេង»។
មន្រ្តីស៊ើបអង្គេតរបស់អង្គការលីការដូរូបនេះបានបញ្ជាក់ថា មន្រ្តីអាជ្ញាធរសាលារាជធានីភ្នំពេញ ដែលមិន
បានធ្វើការដោះស្រាយជូន ដល់ប្រជាពលរដ្ឋដែលមានបញ្ហា និងបានធ្វើការតវ៉ាទាមទារទាំងនោះ ថាបាន
គេចវេសពីកតព្វកិច្ចក្នុងការដោះស្រាយជូនដល់ប្រជាពលរដ្ឋដែលមានបញ្ហា មិនត្រឹមតែប៉ុណ្ណោះលោក អ៊ុំ
សំអាតបានសង្កត់ធ្ងន់ថា បញ្ហាដែលអាជ្ញាធរទាំងនោះចាប់បញ្ជូនទៅតុលាការ និងត្រូវបានតុលាការធ្វើការ
សម្រេចចោទប្រកាន់ពីបទបិទផ្លូវបង្កឱ្យមានការកកស្ទះចរាចរណ៍ផ្លូវគោគនេះ ដោយសារតែតុលាការទាំង
នោះ អត់មានអ្វីដើម្បីធ្វើការចោទប្រកាន់ទៅកាន់ពួកគាត់ក្រៅផ្សេងទៀត លោកថា នៅពេលដែលរកបទ
ល្មើសផ្សេងទៀតមកចោទមិនបាន ក៏ត្រូវយកបទល្មើសនេះនឹងចោទតែម្តងទៅដើម្បីធ្វើយ៉ាងណាយកអ្នក
ទាំងនោះយកមកដាក់ពន្ឋនាគារ ។
ទោះយ៉ាងណាជុំវិញបញ្ហានៃការចាប់ខ្លួនសកម្មជនតវ៉ាដីធ្លីកន្លងមកនេះ លោកអ៊ុំ សំអាត ផ្ទាល់បានឱ្យដឹង
ថា វាមិនមែនជាដំណោះ ស្រាយមួយដែលសមរម្យសម្រាប់ពួកគាត់នោះទេ លោកថាការចាប់ខ្លួននេះ វាគឺ
ជាបញ្ហាមួយដែលមិនមែនជាដំណោះស្រាយល្អ ហើយវាកាន់តែធ្វើឱ្យកំហឹងរបស់ប្រជាពលរដ្ឋ រិតតែកើន
ឡើងលើសដើមទៅទៀត ដោយសារតែពួកគាត់ទាំងអស់គ្នាត្រូវតែទាមទារឱ្យអ្នក ជាប់ឃុំទាំងនោះបាន
ដោះលែងមកវិញ ពីព្រោះតែពួកគាត់យល់ឃើញថា វាជារឿងមួយដែលអយុត្តិធម៍សម្រាប់ពួកគាត់ ដែល
គ្រាន់តែទាមទារដើម្បីឱ្យមានសិទ្ឋិសេរីភាព និងសិទ្ឋិលំនៅដ្ឋានរស់នៅ « សម្លេង » ។
ទន្ទឹមនិងនោះដែរលោកបានបញ្ជាក់ថា អ្នកដែលបានបង្កឱ្យមានបញ្ហាសម្រាប់ប្រជាពលរដ្ឋធ្វើការតវ៉ានេះ
លោកថា វាមិនមែនជាកំហុស់របស់ប្រជាពលរដ្ឋនោះទេ ប៉ុន្តែរឿងរ៉ាវទាំងអស់នេះ ដែលបណ្តាលឱ្យមាន
ប្រជាពលរដ្ឋតវ៉ាកើតឡើងរាល់ដងនោះ វាគឺជាកំហុសរប ស់អាជ្ញាធរ ដែលមិនបានដោះស្រាយនៅបញ្ហា
ដែលកើតមានឡើងជូនដល់ពួកគាត់ មន្រ្តីស៊ើបអង្គេតរបស់អង្គការលីការដូរូបនេះបាន បានស្នើដល់សម្តេ
ចនាយករដ្ឋមន្រ្តីហ៊ុនសែនដើម្បីធ្វើការពិនិត្យពិច្ច័យឡើងវិញ ចំពោះការចាប់ខ្លួនដល់សកម្មជនតវ៉ាបញ្ហា
សិទ្ឋិលំនៅដ្ឋានទាំងនោះ។
ទោះយ៉ាងណាក៏ដោយលោកបានបញ្ជាក់ប្រាប់ថា លោកពិតជាគាំទ្រនៅអនុសាសន៍របស់សម្តេចនាយក
រដ្ឋមន្រ្តីហ៊ុនសែន ដែលធ្លាប់បានលើកឡើងកន្លងមកនេះ ក៏ប៉ុន្តែអ្វីដែលលោកមិនគាំទ្រនោះ គឺចំពោះ
មន្រ្តីថ្នាក់ក្រោមឱវាទ ពួកគេទាំងអស់គ្នាមិនដែលបានអនុវត្តន៍ទៅតាមអនុសាសន៍របស់នាយករដ្ឋមន្រ្តី
នោះទេ។
លោក អ៊ុំ សំអាត បានឱ្យដឹងជាថ្មីម្តងទៀតថា ដើម្បីឱ្យប្រទេសកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជា
ជនកម្ពុជានេះ មាននៅនីតិរដ្ឋ មែននោះ កម្ពុជាគួរណាតែបញ្ចប់នៅអំពើនិទណ្ឌភាពឱ្យបាន លោកបាន
បញ្ជាក់បន្ថែមថា លោកចង់ឃើញនៅកម្ពុជាមាននៅនីតិរដ្ឋពិតប្រាកដ ដោយមិនចង់ឃើញនៅអ្នកនយោ
បាយណាមួយយកជីវិតរបស់ប្រជាពលរដ្ឋ ដើម្បីមកធ្វើជាឧបករណ៍នយោបាយនោះទេដែលវាបណ្តាល
ឱ្យមានការបះពាល់ ដល់អំពើយុត្តិធម៌ និងបះពាល់ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋណាម្នាក់នោះទេ
« សម្លេង » ៕