កម្មករ ប្រមាណជាង២០០០នាក់ មកពីរោងចក្រកាត់ដេរជីម លី ស្ថិតនៅភូមិត្រាពំាងទួល សង្កាត់កំ បូល
ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានធ្វើំណើរដោយរថយន្តមកប្រមូលផ្តុំគ្នានៅមុខក្រសួងការ ងារ នៅព្រឹក
ថ្ងៃពុធទី១៩ ខែវិច្ឆិកា ក្នុងគោលបំណងដើម្បីទាមទារនូវលក្ខខណ្ឌការងារ ចំនួន០៩ចំណុចសំខាន់ៗ ទៅក្រសួង
ការងារឱ្យជួយរកដំណោះស្រាយខណៈការទាមទារតវ៉ារបស់កម្មករពីថៅកែរោងចក្រមិនទទួលបាននូវលទ្ធផល។
កម្មករបានឱ្យដឹងថា កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៤កន្លងទៅនេះតំណាងសហជីពចលនាកម្មករ និង
កម្មករនិយោជិតប្រចាំក្រុមហ៊ុនជីមលី បានដាក់លិខិតជូនដំណឹងធ្វើកូដកម្ម ចូលរោងចក្រ ដោយស្នើ ឱ្យភាគីក្រុម
ហ៊ុន ធ្វើការដោះស្រាយនូវការទាមទារលក្ខខណ្ឌចំនួន០៨ចំណុចសំខាន់ៗរួមមាន ស្នើឱ្យ ក្រុមហ៊ុនទទួលយក
លោក សេស ពិសី មានតួនាទីជាជាងម៉ាស៊ីន ចូលធ្វើការងារវិញ ស្នើឱ្យក្រុមហ៊ុន ផ្តល់បាយថ្ងៃត្រង់ចំនួន៤០០០
រៀលក្នុងមួយថ្ងៃ ស្នើឱ្យក្រុមហ៊ុនផ្តល់លុយធ្វើដំណើរ ឬថ្លៃស្នាក់នៅចំនួន ១៥ដុល្លារក្នុងមួយខែ ស្នើឱ្យក្រុមហ៊ុន
ផ្តល់លុយត្រឹមចំនួន១៨ដុល្លារក្នុងមួយខែ ស្នើឱ្យក្រុមហ៊ុនបើក ប្រាក់០៥ភាគរយដល់កម្មករនិយោជិតណាដែល
ដល់កិច្ចសន្យាការងារស្នើឱ្យក្រុមហ៊ុនបើកលុយ៥០% បីខែមុនដល់ស្ត្រីដែលដាក់ច្បាប់ឈប់សម្រាកសម្រាលកូន
ស្នើឱ្យក្រុមហ៊ុនរៀបចំកន្លែងដាក់កង់ម៉ូតូឱ្យ បានសមរម្យ និងស្នើឱ្យក្រុមហ៊ុនអនុវត្តម៉ោងចូលធ្វើការតាមគោល
ការណ៍ចាស់។
កម្មករបានលើកឡើងឱ្យដឹងទៀតថា ពួកគេធ្លាប់បានជូនដំណឹងអំឡុងពេលធ្វើកូដកម្ម តែភាគីក្រុមហ៊ុន មិន
បានអើពើចូលខ្លួនមកចរចាជាមួយតំណាងសហជីពចលនាកម្មករនោះទេ ជាហេតុបានធ្វើឱ្យកម្មករ និយោ ជិតពួក
គេសម្រេចធ្វើកូដកម្ម ចាប់ពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៤រហូតមកដល់ពេលនេះនៅមិនទាន់ទទួលបានដំណោះ
ស្រាយ ពីថែកែរោងចក្រនៅឡើយទេ។
ប្រធានសម្ព័ន្ធសហជីពចលនាកម្មករលោកប៉ាវ ស៊ីណា បានលើកឡើងនៅមុខក្រសួងការងារខណៈកំពុងតែត
វ៉ាទាមទារជាមួយកម្មករនោះថា សហជីព កម្មករដើរជាក្បួនដង្ហែរមកមុខក្រសួងការងារព្រឹកនេះមានបំ ណងតែមួយ
គត់គឺ ស្នើឱ្យក្រសួងការងារជួយធ្វើការសម្របសម្រួលករណីរបស់កម្មករនិយោជិតដោយផ្ទាល់ ពីព្រោះកម្មករ គ្មាន
ជំនឿចិត្តដោះស្រាយពីសំណាក់ភាគីមួយចំនួនគ្មានប្រសិទ្ធភាព លោកបន្ថែម ទៀតថា យើងចង់បាននូវការដោះ
ស្រាយ ធ្វើយ៉ាងណាឱ្យអស់ពីលទ្ធភាពពុំមានការលាក់បាំង និងសម្ប ទានគ្នាទៅវិញទៅមក។ «សំឡេង»
កម្មការិនីម្នាក់ក្នុងចំណោមកម្មករជាច្រើនពាន់នាក់ទៀត ដែលបានមកចូលរួមកូដកម្មនៅមុខក្រសួងការងារ
ដើម្បី ទាមទារលក្ខខណ្ឌការងាររបស់ពួកគេនោះបានប្រាប់ឱ្យដឹងថា រូបគេមានសង្ឃឹមក្នុងការទាម ទារពី ព្រោះអ្វី
ដែលកម្មករបានស្នើឱ្យមានការដោះស្រាយពីក្រសួងការងារនោះ គឺជាលក្ខខណ្ឌមិនមាន លក្ខណៈធ្ងន់ធ្ងរពិបាកក្នុង
ការដោះស្រាយនោះទេ។ «សំឡេង»
កម្មករ កម្មការិនី សហជីព ពួកគេសំណូមពរឱ្យក្រសួងការងារជួយពន្លឿនក្នុងការដោះស្រាយជូនឱ្យបាន លឿន
ដើម្បីឱ្យកម្មករ កម្មការិនីរោងចក្រជីមលីជាងពីរពាន់នាក់បានចូលធ្វើការងារវិញក្នុងពេលឆាប់ៗ នេះ ពួកគេមិនចង់
មានភាពរញ៉េរញ៉ៃ គ្មានដំណោះស្រាយជូននោះឡើយ។
តំណាងកម្មករបានលើកឡើងថា ប្រសិនណាក្រសួងមិនមានលទ្ធភាពជួយដោះស្រាយជូនដល់កម្មករនិយោជិត
ទេនោះ កម្មករជាងពីរពាន់នាក់នៅតែបន្តធ្វើកូដកម្មសារជាថ្មីម្តងទៀតរហូតទទួលបាននូវលទ្ធ ផលសមរម្យមួយ
សម្រាប់កម្មករ៕