លោក ឆាយ ធីបានបន្ថែមទៀតថាជនជាតិយួន០៣នាក់ដែលសមត្ថកិច្ចខ្មែរចាប់បាននោះនៅត្រង់ចំ ណុចព្រំដែនខ្មែរជាប់
របងក្រុមហ៊ុនឧកញ៉ា ទ្រី ភាព ស្ថិតនៅភូមិភិ ឃុំសេសាន្តស្រុកអូរយ៉ាដាវជាប់ភូមិប៉ក់ធំ ខេត្តរត្តនគីរី។
ករណីខាងលើនេះប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្ត រត្តនគីរីលោក ឆាយ ធី នឹងចុះស៊ើបអង្កេតរកភ
ស្តុតាងបញ្ជាក់បន្ថែមទៀតនៅពេលខាងមុខនេះ ដើម្បី ឱ្យដឹងច្បាស់ថា តើមន្ត្រីដែលឃុបឃិតជាមួយជនជនជាតិយួនទាំង
នោះពិតជាបានប្រព្រឹត្តិអំពើពុករលួយខុសទៅនឹងច្បាប់មែនឬ ជាការចោទប្រកាន់មិនមានមួលដ្ឋានច្បាស់លាស់?
ប្រធានសមាគមអាដហុករូបនេះក៏បានសាកសួរពីករណីជនជាតិយួនលួចឆ្លងដែនខុសច្បាប់មកកាប់ ឈើទៅមន្ត្រីអាជ្ញាធរ
ខ្លះៗដែរ ប៉ុន្តែមន្ត្រីសមត្ថកិច្ចនោះបានប្រាប់មកលោកវិញថា ជនជាតិយួនទាំងបី នាក់ដែលចោទថាលួចចូលមកកាប់ឈើ
លើទឹកដីខ្មែរខុសច្បាប់គឺជាមន្ត្រីទាហានយួនដែលបានបន្លំខ្លួនស្លៀកពាក់ខោអាវស៊ីវិលដើម្បីចូលមកចាំមើលពលរដ្ឋខ្មែរដែ
លឆ្លងដែនទៅកាប់ឈើនៅលើទឹកដីយួនរបស់គេទៅវិញដូច្នេះទើបអាជ្ញាធរយួនទាំងបីនាក់នោះបន្លំខ្លួនធ្វើជាជនស៊ីវិលធម្ម
តាសូមស្តាប់ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុកលោក ឆាយ ធី ប្រាប់ព័ត៌មាននេះដល់វិទ្យុសំឡេងព្រះសង្ឃឯក
រាជ្យទាំងស្រុងដូចតទៅ៕