ក្រោយពីមានហេតុការណ៍មួយដែលគួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំង ដែលតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាគឺ លោក
ឈាងវុនដែលពលរដ្ឋខ្មែរធ្លាប់ឮមកថាជាអ្នកកាងជើងឱ្យគណបក្សប្រជាជននិងជាអ្នកកាងជើងឱ្យសម្តេចអ គ្គមហាសេនា
បតីតេជោនោះ កាលពីថ្ងៃច័ន្ទទី០៣ខែវិច្ឆិការ លោកឈាងវុនបានប្រមាទទៅលើព្រះសង្ឃដែលជា អ្នកជួយជ្រោមជ្រែងដ
ល់ពលរដ្ឋរងគ្រោះដីធ្លីស្ថិតក្នុងវត្តពោធិយារ៉ាម ហៅវត្តចាស់ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញថាឱ្យ
ដោះស្បង់ចីពរចេញពីលើព្រះកាយរបស់ព្រះអង្គ បន្ទាប់ពីព្រះតេជគុណណុបវណ្ណី បានចូលទៅសម្របសម្រួលដល់តំណា
ងរាស្រ្តគណបក្សប្រជាជនរូបនេះដែលបានទះសម្តីគ្នាជាមួយនិងតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ។
បណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមបានរៀបចំធ្វើសន្និសីទមួយនៅព្រឹកថ្ងៃអង្គារិ៍ទី០៤ខែវិច្ឆិការនេះដើម្បីឆ្លើយ
តប និងទាមទារឱ្យតំណាងរាស្រ្តគណបក្សប្រជាជនរូបនេះធ្វើការសុំទោសព្រះសង្ឃខ្មែរជាសាធារណៈ ចំពោះទង្វើរបស់
លោកដែលបានប្រមាទការទានមកលើព្រះសង្ឃដែលហាក់បីដូចជាម៉ាក់ងាយទៅលើសាសនាដែលជាស្ថាប័នកំពូលរបស់
ជាតិ ស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមព្រះតេជគុណ ប៊ុតប៊ុនតិញបានឱ្យដឹងនៅព្រឹកថ្ងៃអង្គារិ៍ ០៤
វិច្ឆិកា នៅភោជនីយដ្ឋានបៃតងផ្ទះលេង ៧ ផ្លូវលេខ ៣៦០ សង្កាត់ បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញនេះថា
ទង្វើរបស់លោកឈាងវុនដែលបានទិញស្រានិងបានប្រមាទទៅដល់ព្រះសង្ឃដែលបានចូលឃាត់កុំឱ្យទះគ្នានោះបកស្ប
ង់ចីពរចេញពីលើព្រះកាយ ទង្វើទាំងពីរនេះគឺជាការរំលោភមកលើស្ថាប័នព្រះពុទ្ឋសាសនាយ៉ាងខ្លាំង។
បន្ទាប់នោះព្រះអង្គបានឱ្យដឹងថា ក្រោយពេលដែលបុណ្យអុំទូកនៅពេលខាងមុខនេះបានបញ្ចប់រួចហើយ ព្រះអង្គនឹងរៀ
បចំធ្វើធម្មយាត្រាមួយដើម្បីដង្ហែញត្តិដាក់ទៅរដ្ឋសភាជាតិនៅក្នុងគណៈកម្មការទី៧នៃរដ្ឋសភាជាតិដើម្បីឱ្យ រដ្ឋសភាជួយ
គិតគូរ ថាតើក្នុងរដ្ឋសភាជាតិ ឬក៏ក្នុងគណបក្សនិងមន្រ្តីរាជការ តើគួរតែមានមនុស្សដែលជាអ្នកបង្កើតច្បាប់ហើយរំលោ
ភទៅលើច្បាប់ដែលខ្លួនបានបង្កើតដែលឬទេ? ក្នុងពេលនោះដែរព្រះអង្គបានបន្ថែមថា«នៅពេលដែលលោកឈាងវុន
ដែលជាតំណាងរាស្រ្តគណបក្សប្រជាជនបានប្រាប់ឱ្យព្រះសង្ឃបកស្បង់និងចង់ផ្សឹ កព្រះសង្ឃបែបនេះគឺវាខុសយ៉ាងខ្លាំ
ងទៅនឹងវិន័យព្រះពុទ្ឋសាសនាយ៉ាង ពីព្រោះថាលោកឈាងវុនអត់មានសិទ្ឋិអ្វីដើម្បីនិងចាប់ផ្សឹកព្រះសង្ឃបែបនេះនោះ
ទេ នេះគឺជាទង្វើអប្រិយរបស់តំណាងរាស្រ្តមួយរូបនេះ»។
ស្រដៀងគ្នានេះដែរប្រធានបណ្តាញព្រះសង្ឃឯករាជ្យ ព្រះតេជគុណថងណារិទ្ឋិដែលជាអ្នកបានឃើញហេតុការ ណ៍ក្នុង
វត្តចាស់កាលពី ៣វិច្ឆិកា ម្សិលមិញបានឱ្យដឹងថា ការប្រព្រិទ្ឋធ្វើរបស់តំណាងរាស្រ្តរូបនេះគឺជាការធ្វើខុស ប្រាស់ចាកជា
តំណាងរាស្រ្តដែលក្នុងនាមខ្លួនឯងជាអ្នកដែលបានបង្កើតច្បាប់ឡើងព្រះអង្គបានបន្ថែមថា អ្វីដែលលោកឈាងវុនគួរតែ
ដកសម្តីរបស់ខ្លួនឯងចេញនោះត្រង់ចំណុចដែលបានប្រាប់ឱ្យព្រះសង្ឃបកស្បង់ចីពរចេញពី លើខ្លួនប្រសិនណាបើចង់
ចូលរួមតវ៉ាជាមួយនិងប្រជាពលរដ្ឋរងគ្រោះដីធ្លីទាំងនោះ ព្រះអង្គបានសង្កត់ធ្ងន់ៗត្រង់ចំណុចនេះថា ជាការធ្វើខុសអំពី
សីលធម៌របស់ខ្មែរនិងច្បាប់របស់តំណាងរាស្រ្ត។
ព្រះអង្គបានមានសង្ឃដីការបញ្ជាក់ថា បន្ទាប់ពីមានការជេរប្រមាទដល់ព្រះសង្ឃជាច្រើនលើកច្រើនសារនៅលើឧបដ្ឋាន
សាលាបែបនេះលោកឈាងវុនបានចុះទៅក្រោមដោយបានទិញស្រាបៀចំនួន១កែសឱ្យបរិស័ទផឹកក្នុងវត្តនោះ ទង្វើទាំ
ងពីរនេះ ព្រះអង្គបានចាត់ទុកថា ជាការរំលោភនិងម៉ាកងាយមកលើស្ថាប័នព្រះពុទ្ឋសាសនាយ៉ាង ជាក់ច្បាស់ពីសំណា
ក់តំណាងរាស្រ្តគណបក្សប្រជាជនរូបនេះ ព្រះអង្គថា«ក្នុងនាមដែលជាអ្នកកាន់នៅព្រះពុទ្ឋសាសនាមួយរូបដែរគួរតែគិត
ត្រង់ចំណុចដែលព្រះសម្មាសម្ពុទ្ឋបានបញ្ញាត្តនៅសិក្ខាបទដោយហាមប្រាមមិនឱ្យសេព សុរានៅក្នុងវត្តអារាមដែលជា
កន្លែងគោរពសក្ការបូជារបស់ពុទ្ឋសាសនិកខ្មែរនោះទេ»។
ជាមួួយគ្នានេះដែរសមាជិកបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមព្រះតេជគុណ គង់ផល្លា ព្រះអង្គបានឱ្យដឹង
ថា ទង្វើរបស់តំណាងរាស្រ្តរបស់គណបក្សប្រជាជនលោកឈាងវុន គឺជាទង្វើមួយដែលខុសទៅនឹងសីល ធម៌របស់ខ្មែរ
ព្រះអង្គបានប្រាប់ថា«លោកឈាងវុន មិនមានសិទ្ឋិសូម្បីតែបន្តិចក្នុងការបញ្ជាឱ្យព្រះសង្ឃដោះស្បង់ចីពរចេញពីលើព្រះ
កាយរបស់ព្រះអង្គនោះ» ។
ចំពោះសមាជិកសកម្មរបស់បណ្តាញព្រះសង្ឃឯករាជ្យប្រចាំនៅវត្តពោធិយារ៉ាមហៅវត្តចាស់នោះវិញបានឱ្យដឹងថា«ព្រះ
អង្គសុំបិណ្ឌបាតដល់ប្រធានគណៈកម្មការទី៥នៃរដ្ឋសភា កិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការនិង
ព័ត៌មាន រូបនេះឈប់យកអំណាចរបស់ខ្លួនដើម្បីមកធ្វើការគៀបសង្កត់ដល់ប្រជាពលរដ្ឋរងគ្រោះដីធ្លីទាំងអស់នោះទៀត
ទៅ ពីព្រោះថា លោកគ្រាន់តែជាប្រធានគណៈកម្មការផ្នែកខាងកិច្ចការបរទេសឯណោះទេ ប្រសិនណាបើលោកចង់ដោះ
ស្រាយក៏មិនចាំបាច់កុហកដល់គេទៀតនោះទេពីព្រោះថា រូបលោកខុសទួនាទីក្នុងការដោះស្រាយដីធ្លីជូនដល់ពលរដ្ឋ»។
ទោះជាយ៉ាងណាពាក់ព័ន្ឋនិងបញ្ហាកាលពីថ្ងៃច័ន្ទម្សិលមិញនេះស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយត្តិធម៌សង្គម
បានបញ្ជាក់ប្រាប់ថាដើមហេតុគឺកើតឡើងដោយសារតែលោកឈាងវុនទាំងពីរដើមហេតុទើបកើតឡើង នៅបញ្ហានេះ
ឡើង ពីព្រោះថា លោកឈាងវុនគឺជាអ្នកដែលបានយក អ្នកអុំទូកទៅដាក់ក្នុងវត្តចាស់នោះ ហើយ លោកឈាងវុននេះ
ទៀតសោត គឺជាអ្នកដែលបានរួមចំណែកទិញស្រាឱ្យអ្នកអុំទូកផឹកក្នុងវត្តអារាម ទោះបីជាអ្នក អុំទូកទាំងនោះផឹកស្រា
សរក៏ខុសផឹកស្រាបៀក៏ខុសដូចគ្នា។
យោងច្បាប់ព្រហ្មទណ្ឌថ្មីមាត្រា ៥១៦ ដែលបានចេញនៅឆ្នាំ២០០៥បាននិយាយពីបទប្រមាទចំពោះព្រះសង្ឃ ក្នុងក្រប
ខ័ណ្ឌនៃមុខងារ ឬក្នុងឱកាសនៃការបំពេញមុខងារ អ្នកប្រព្រឹត្តិបទល្មើសត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី១ថ្ងៃទៅ៦ថ្ងៃនិង
ពិន័យជាប្រាក់ពី ១ពាន់រៀល ដល់ ១សែនរៀល៕