ថ្នាក់ដឹកនាំសហជីព និងថ្នាក់ដឹកនាំសមាគមរួមជាមួយនិងកម្មករកម្មការនីប្រមាណជា ២០០នាក់នៅព្រឹកថ្ងៃទី ២៦ខែ តុ
លានេះ បានប្រមូលផ្តុំគ្នានៅមុខក្រសួងការងារដើម្បីធ្វើការដាក់ញត្តិជូនដល់រដ្ឋមន្រ្តីការងារលោក អ៊ិតសំហេង ដើម្បីឱ្យលុ
បចោលនៅលក្ខខណ្ឌមួយចំនួននៃការចុះបញ្ជីការរបស់សហជីព ដែលមានលក្ខខណ្ឌស្មុកស្មាញយ៉ាងខ្លាំងគ្រាន់តែការប
ង្កើតនៅសហជីពឡើង ហើយតំណាងសហជីព ស៊ីស៊ីយូនិងសហជីព ផ្ទះសាមគ្គី ក៏បានដាក់ញត្តិផងដែរដើម្បីឱ្យរដ្ឋមន្រ្តី
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវត្រូវតែជ្រើសយកនៅការចេញសេចក្តីសម្រេចស្តីពីលក្ខខណ្ឌសហជីពដែលបាន
អនុវត្តន៍ប្រកាសលេខ ០២១ក.ក.ប.វ/ប្រក ចុះថ្ងៃទី ១៥ ខែ គុម្ភៈ ឆ្នាំ២០០៦ ស្តីពីការចុះបញ្ជីការ នៃអង្គការវិជ្ជាជីវៈរបស់
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយហេតុថាសេចក្តីប្រកាសនេះមានលក្ខណៈប្រសើរ មិនបង្កភាពស្មុគស្មាញ
ដល់ការចុះបញ្ជីការក្នុងការបង្កើតសហជីពមូលដ្ឋាន។
នៅក្នុងញត្តិដែលបានដាក់ទៅក្រសួងការងារនោះក៏បានបញ្ជាក់ប្រាប់ផងដែរ ក្នុងគោលបំណងដើម្បីសុំឱ្យរដ្ឋមន្រ្តី ក្រសួង
ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានបង្កើតច្បាប់ និងលក្ខខណ្ឌមួយចំនួនទៅលើសហជីពមូលដ្ឋាន កាលពីចុង
ឆ្នាំ២០១៣រួចមក ដែលបានតម្រូវឱ្យអង្គការវិជ្ជាជីវៈឬថ្នាក់ដឹកនាំ៣រូបរបស់សហជីពមូលដ្ឋាន ចុះបញ្ជីការដោយបានផ្ជា
ប់លិខិតថ្កោលទោសពីក្រសួងយុត្តិធម៌ ដែលការសម្រេចចិត្តទាំងនេះ វាក៏បង្កឱ្យមានការលំបាកខ្លាំងផងដែរ ឬក៏ការចំណាយពេលវេលាច្រើន ជាពិសេសនោះ គឺការចំណាយថវិការច្រើន ដែលសហជីពមូ លដ្ឋានមិនមានលទ្ឋភាពក្នុងការផ្គ
ត់ផ្គង់។ ដោយសារតែលក្ខខណ្ឌរបស់ក្រសួងការងារដែលបានចុះកាលពីចុងឆ្នាំ២០១៣នោះហើយមានភាពលំបាក់ខ្លាំ
ងដល់សហជីពមូលដ្ឋានដែលទើបតែហ្នឹងបង្កើត ថ្នាក់ដឹកនាំនៃ សហជីព និងថ្នាក់ដឹកនាំនៃសមាគម ដែលមានសហ
ជីព ស៊ីស៊ីយូនិង សហជីព Soladarity House បានទទូច ស្នើសុំដល់រដ្ឋមន្រ្តីក្រសួងការងារលុបចោលនៅលក្ខខណ្ឌដ៏
ស្មុគស្មាញនេះចោល និងអនុវត្តន៍យកនៅសេចក្តីប្រ កាស០២១ក.ក.ប.វ/ប្រក ចុះថ្ងៃទី ១៥ ខែ គុម្ភ ឆ្នាំ២០០៦ ដើម្បី
បង្កឱ្យមានភាពងាយស្រួលដល់សហជីពដែល ទើបតែហ្នឹងបង្កើតថ្មីថ្មោង។
ចំពោះការដាក់ញត្តិទៅក្រសួងការងារនេះ ថ្នាក់ដឹកនៃសហជីព និងថ្នាក់ដឹកនាំនៃសមាគម ក៏បានលើកឡើងផង ដែរ
អំពីបញ្ហានៃប្រាក់ខែគោលរបស់កម្មករកម្មការនីឱ្យបានសមរម្យ ពីព្រោះថារយៈកាលកន្លងមកនេះកម្មករជាច្រើនដែល
បានធ្វើការនៅតាមបណ្តារោងចក្រនីមួយៗនៃរាជធានីភ្នំពេញ ឬនៅក្នុងប្រទេសកម្ពុជាទាំងមូល កំពុង តែមានការខ្វះ
ខាត ដោយសារតែប្រាក់ឈ្នួលដែលកម្មករ ទទួលបានមានកម្រិតទាបពេក កម្មករខ្លះដោយសារតែ ប្រាក់ខែមិនអាច
ទ្រទ្រង់នៅជីវិត និងក្រុមគ្រួសាររបស់គេបាន ម្នាក់ៗសុខចិត្តធ្វើការថែមម៉ោងឬហួសម៉ោងរហូតដល់ឈឺខ្លួន ក៏មិនគិ
តដើម្បីបានប្រា ក់បន្ថែមចិញ្ចឹមក្រុមគ្រួសារ។
គួរបញ្ជាក់ថា ច្បាប់និងលក្ខខណ្ឌថ្មីរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញ និងមានភាពស្មុគស្មា
ញនេះបង្កើតឡើងក្រោយពេលដែល មានសហជីពជាច្រើនបានដឹកនាំកម្មករកម្មការនីធ្វើកូដកម្មទាមទារប្រាក់ឈ្នួល ១៦០$កាលពីចុងឆ្នាំ ២០១៣។ ការបង្កើតច្បាប់នេះឡើង ដើម្បីធ្វើការរិតត្បិតសិទ្ឋិសេរីភាពរបស់សហជីពណាមួយ
ដែលមានបំណងចង់បង្កើតបន្ថែមទៀត ហើយពេលដែលបានបង្កើតហើយ គឺមានភាពលំបាកលំបិនច្រើនដល់សហ
ជីពទាំងនោះ ដូចជាការរិតត្បិតពេលចង់ជួបជុំនៅទីណាម្តងម្កាលក៏ពិបាក មិនដូចជាសេចក្តីប្រកាសរបស់ក្រសួងការ
ងារដែលបាន ចុះថ្ងៃទី ១៥ ខែ គុម្ភ ឆ្នាំ ២០០៦ នោះទេ។
គួរបញ្ជាក់ថា ការប្រមូលផ្តុំគ្នានេះ ធ្វើឡើងក្រោយពេលដែលថ្នាក់ដឹកនាំនៃសហជីព និងថ្នាក់ដឹកនាំនៃសមាគមបា
នធ្វើការគ្រោងទុកកាលពីថ្ងៃម្សិលមិញនេះ ដើម្បីធ្វើការដាក់ញត្តិជូនដល់រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តា
លវិជ្ជាជីវៈ ។