នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ដែលបានចេញផ្សាយថ្ងៃសៅរ៍ទី ១៨ ខែតុលា ឆ្នាំ
២០១៤នេះសំដែងនូវការសោកស្តាយចំពោះតំណាងរាស្ត្រទាំងពីរគណបក្សទាំង១២៣រូបនៅក្នុងសភា មិនបានចេញមក
ទទួលយកញត្តិពីព្រះសង្ឃ និស្សិត និងប្រជាពលរដ្ឋ ដែល បានដាក់ញត្តិកាលពីថ្ងៃ១៧ ខែតុលា ម្សិលមិញនេះ ក្នុងគោល
បំណងដើម្បីសុំកិច្ចជួយធ្វើអន្តរាគមន៍ ពិចារណាឡើងវិញករណីរដ្ឋាភិបាលកម្ពុជាបានចុះអនុស្សារណៈយោគយល់គ្នាមួយ
ដោយទទួលយកជនភៀសខ្លួនពីរដ្ឋាភិបាលប្រទេសអូស្ត្រាលីជាមួយទឹកប្រាក់ចំនួន៣៥លានដុល្លារសហរដ្ឋអាមេរិចកាល
ពីមួយខែមុននេះ។
ការចុះអនុស្សារណៈយោគយល់គ្នាស្តីពីការទទួលយកជនភៀសខ្លួន ក្នុងការស្នើសុំពីរដ្ឋាភិបាលនៃប្រ ទេសអូស្ត្រាលី ត្រូវបានអង្គការសង្គមស៊ីវិលជាតិ អន្តរជាតិ ព្រះសង្ឃ ប្រជាពលរដ្ឋទូទៅមិនគាំទ្រជា មួយនិងអនុស្សារណៈយោគយល់គ្នា
នេះនោះទេ។ ដោយអ្នកទាំងអស់នោះគិតថា ប្រទេសកម្ពុជានៅមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការគោរពសិទ្ធិជនភៀ
សខ្លួន និងជាប្រទេសក្រីក្រនៅឡើយ។
ដោយហេតុនេះហើយ ទើបអង្គការសង្គមស៊ីវិលព្រះសង្ឃ រួមទាំងប្រជាពលរដ្ឋខ្មែរភាគច្រើនធ្វើការប្រឆាំងជាមួយរដ្ឋា
ភិបាលទាំងពីរ។ ការលើកឡើងពីបញ្ហាជនភៀសខ្លួនពីសំណាក់អង្គការសង្គមស៊ី វិល ព្រះសង្ឃ ប្រជាពលរដ្ឋ ថា រដ្ឋាភិបា
លកម្ពុជាខ្លួនឯងពុំទាន់បានដោះស្រាយបញ្ហាវិបត្តិដីធ្លីជូនប្រ ពលរដ្ឋរងគ្រោះនៅក្នុងប្រទេសចប់សព្វគ្រប់ផង ហេតុអី្វបាន
យល់ព្រមទទួលយកជនភៀសខ្លួនទាំង នោះឱ្យមករស់នៅលើទឹកដីប្រទេសកម្ពុជា ជាប្រទេសមិនទាន់មានការគោរពច្បា
ប់ទម្លាប់ត្រឹមត្រូវ?
នៅក្នុងសេចក្តីថ្លែងការណ៍របស់សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជាបានសរសេរលើកឡើងបន្ថែមទៀតថាដោយអ្នកតំណាង
រាស្ត្រទាំង១២៣រូបបង្ហាញពីឥរិយាបថមិនទទួលយកញត្តិពីព្រះសង្ឃ ប្រជាពល រដ្ឋបែបនេះបានបង្ហាញឱ្យឃើញច្បាស់ថា តំណាងរាស្ត្រទាំង១២៣រូបអង្គុយនៅក្នុងបន្ទប់វិមានរដ្ឋស ភាផាសុខភាព មានម៉ាស៊ីនត្រជាក់ហើយ ភ្លេចពីទុក្ខកង្វល់របស់
ប្រជាពលរដ្ឋដែលបានឈរតវ៉ានៅ ខាងមុខរដ្ឋសភា ទាំងកណ្តាលថ្ងៃក្តៅហែងវាអន់ជាងព្រឺទ្ធសមាជិករបស់ប្រទេសអូស្ត្រា
លីឆ្ងាយ ណាស់ដោយគេគ្រាន់តែឮ ការធ្វើបាតុកម្មប្រឆាំងនិងកិច្ចព្រមព្រៀងបញ្ជូននិងទទួលយកជនភៀសខ្លួនរបស់យើង
តាមសារព័ត៌មាន បានសុំធ្វើការណាត់ជួបបាតុករពេលព្រឹទ្ធសមាជិកប្រទេសនេះមកបំ ពេញទស្សនៈកិច្ចរបស់គេនៅខែវិច្ឆិ
ការខាងមុខនេះ។
ទោះបីយ៉ាងណាការប្រតិកម្មទៅនឹងការអ្នកតំណាងរាស្ត្រទាំង១២៣រូបមិនព្រមចេញទទួលយកញត្តិពីព្រះសង្ឃ និស្សិត ប្រជាពលរដ្ឋកាលពីម្សិលមិញនេះ ពួកគេមានការសោកស្តាយយ៉ាងខ្លាំង និងបានសំណូមពរអំពាវនាវដល់តំណាងរាស្ត្រទាំ
ងអស់ ធ្វើយ៉ាងណាត្រូវបម្រើប្រជាពលរដ្ឋជាម្ចាស់ ឆ្នោតឱ្យបានពេញលេញ និងត្រូវកែទម្លាប់មិនល្អរបស់ខ្លួន ដោយរៀនសូ
ត្រពីចំណុចល្អៗពីអ្នកតំ ណាងរាស្ត្រពីប្រទេសអូស្ត្រាលីក្នុងការឱ្យតម្លែចំពោះការទាមទាររបស់ប្រជាពលរដ្ឋទូទៅ៕