យោងទៅលើសេចក្តីថ្លែងការមួយរបស់សហភាពសហជីពកម្ពុជា ដែលបានចេញផ្សាយនៅថ្ងៃអង្គារ៍ទី ២១ ខែតុលា
ឆ្នាំ២០១៤នេះ បានឱ្យដឹងថា នៅម៉ោងប្រមាណជា២រសៀលកាលពីថ្ងៃច័ន្ទទី២០ ខែតុលា ឆ្នាំ២០១៤ម្សិលមិញ ក្រសួង
ការងារបណ្តុះបណ្តាលវិជ្ជាជីវៈបានចាប់ផ្តើមបើកកិច្ចប្រជុំពិភាក្សាពី បញ្ហាប្រាក់ឈ្នួលអប្បបរិមា សម្រាប់កម្មករ និយោជិត
ផ្នែកវាយនភ័ណ្ឌកាត់ដេរ សម្លៀកបំពាក់ និងផលិតស្បែកជើង មានការរឹតបន្តឹងផ្នែកព័ត៌មាន សិទ្ធិសេរីភាព បញ្ចេញមតិ
យោបល់ ដល់ភាគីអ្នកចូលរួម ក្នុងកិច្ចពិភាក្សាខាងលើ ដែលសហភាពសហជីពកម្ពុជាបានលើកឡើងថា ការរឹតបន្តឹងនេះ
ពុំធ្លាប់ដែល មានរាល់កិច្ចប្រជុំពិភាក្សារយៈពេលកន្លងមក ហើយនៅក្នុងក្រមសីលធម៌នៃកិច្ចប្រជុំ ត្រូវបានក្រសួង ការងារ
បណ្តុះបណ្តាលវិជ្ជាជីវៈបានដាក់បម្រាមដល់អ្នកចូលរួម ដោយតម្រូវឱ្យរក្សាការសម្ងាត់នៃព័ត៌មានក្នុងការផ្សព្វផ្សាយ
ចេញជាសាធារណៈ។
សហភាពសហជីពកម្ពុជាបានលើកឡើងបន្ថែមទៀតថា កិច្ចប្រជុំពិភាក្សារ ដែលដំណើរការទៅបានល្អ ក្រសួង
ការងារអ្នកសម្របសម្រួល ត្រូវផ្តល់សិទ្ធិសេរីភាព ដល់អ្នកចូលរួមឱ្យបានពេញលេញ ក្នុ្ងការបញ្ចេ ញមតិយោបល់ មិនត្រូវ
ដាក់សំពាធដល់ភាគីអ្នកចូលរួមប្រជុំពិភាក្សាជាមួយគ្នានោះទេ។ សហភាពសហ ជីពបានរិះគន់បន្ថែមទៀតថាការធ្វើបែប
នេះ អាចចាត់ទុកជាលទ្ធផលនៃកិច្ចប្រជុំពិភាក្សាជាលទ្ធផល ដែលអាក្រក់បំផុតពុំធ្លាប់មាន។
នៅក្នុងនោះសហភាពសហជីពកម្ពុជា ក៏បានធ្វើការកត់សម្គាល់លើលក្ខណៈវិនិច្ឆ័យផ្នែកសង្គម និងសេដ្ឋកិច្ចរបស់
មន្ត្រីក្រសួងការងារអំពីបន្ទាត់ភាពក្រីក្រសម្រាប់អាហារ ក្នុងកម្រឹត២២០០គីឡូកាឡូរីក្នុងមួយខែ ចំណាយអស់៩៤៩៤៥
និងការចំណាយក្រៅពីអាហារក្នុងមួយខែចំនួន៩៨១០៦រៀល ហើយមិនបានឆ្លុះបញ្ចាំងទៅនឹងការចំណាយជាក់ស្តែងនៃ
តម្លែទំនិញទីផ្សារនោះឡើយ។
ទន្ទឹមនិងនោះ សហភាពសហជីពកម្ពុជា ស្នើឱ្យក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្តល់សិទ្ធិសេរី ភាពពេញ
លេញដល់បណ្តាភាគីនៃអ្នកចូលរួមក្នុងកិច្ចប្រជុំពិភាក្សានិងពិនិត្យមើលនូវលក្ខណៈវិនិច្ឆ័យផ្នែកសង្គមរួមទាំងសេដ្ឋកិច្ច
ឡើងវិញ។ទោះបីជាយ៉ាងណាក៏ដោយ សហភាពសហជីពកម្ពុជា នៅតែប្រកាន់គោលជំហរទាមទារប្រាក់ឈ្នួល របស់
កម្មករ នយោជិតអប្បបរិមាក្នុងមួយខែយ៉ាងតិច១៧៧ដុល្លារដដែល ហើយប្រសិនណាប្រាក់ខែ ឈ្នួលរបស់កម្មករ និង
នយោជិតជាអប្បបរិមាក្នុងមួយខែតិចជាង១៧៧ដុល្លារនោះ និងមិនមានសន្តិភាព នៅតាមបណ្តារោងចក្រកាត់ដេរ
នីមួយៗទូទាំងប្រទេសកម្ពុជាបានទេ។
យើងឃើញថារយៈពេលកន្លង ចាប់តាំងពីមានកម្មករកូដកម្មទាមទារស្នើឱ្យមានការដំឡើងប្រាក់ខែជូន ដល់ពួកគេ
ចំនួន១៦០ដុល្លារ រហូតដល់១៧៧ដុល្លារ ព្រមទាំងមានការដាក់ញត្តិស្នើសុំកិច្ចជួយធ្វើអន្តរា គមន៍ពីតាមបណ្តាស្ថាប័ន
អង្គការធំៗក្រៅរដ្ឋាភិបាលកម្ពុជា ក៏ដូចជាតាមស្ថានទូតនានានៅក្នុងក្រុងភ្នំពេញរួចមក និងស្របពេលដែលគណកម្មការ
ទី៨នៃរដ្ឋសភាបានធ្វើការកោះហៅរដ្ឋមន្ត្រីក្រសួងការងារ ដើម្បីបំភ្លឺពីបញ្ហាប្រាក់ខែរបស់កម្មករ រូមទាំងស្ថានភាពការងារ
នៅក្នុងប្រទេសកម្ពុជាកាលពីជាងមួយ សប្តាហ៍មុននេះ រដ្ឋមន្រ្តីក្រសួងការងារក៏បានប្រកាសនៅចំពោះមុខកម្មករ
សហជីព នៅមុនរដ្ឋសភាថា នឹង មានការរៀបចំតំណាងសហជីព ឬតំណាងកម្មករ តំណាងភាគីដែលពាក់ព័ន្ធក្នុងរឿងនេះ
ចូលរួមប្រជុំពិ ភាក្សាពីបញ្ហាប្រាក់ឈ្នួលអប្បបរិមារបស់កម្មករ នយោជិត ដែលមានតំណាងនីមួយចូលរួមចំនួន៩នាក់
ដោយក្រសួងការងារជាអ្នកសម្របសម្រួលក្នុងការប្រជុំពិភាក្សាគ្នាជាថ្មីនេះ៕