ក្រោយពីបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣មក មានគណៈពីរដែលទទួលបានសម្លេងជាប់ជាតំណាងរាស្រ្ត
នៅក្នុងសភាគឺ គណបក្សប្រជាជនកម្ពុជាទទួលបាន៦៨អាសនៈ និងគណៈបក្សសង្គ្រោះជាតិទទួលបាន៥៥អាសនៈ ។
លទ្ធផលនេះបានធ្វើឱ្យគណៈបក្សសង្គ្រោះជាតិ កើតទុកមិនសុខចិត្ត ហើយមិនព្រមទទួលយកលទ្ធផល ដោយចោត
គណៈ បក្សប្រជាជនកម្ពុជា និងគណៈកម្មការជាតិរៀបចំការបោះឆ្នោតថាបានលួចកេងបន្លំសន្លឹកឆ្នោត។ ហើយបានធ្វើ
បាតុកម្មតវ៉ាប្រឆាំងលទ្ធផលជាបន្តបន្ទាប់ជាកិច្ចតបស្នងមកវិញគណៈបក្សប្រជាជនកម្ពុជាជាបក្សដែលមានអំណាច និង
មានទាំងទ័ពផងនោះ ក៏បានចុះបង្ក្រាបក្រុមបាតុករបស់គណៈបក្សសង្គ្រោះជាតិ ជាបន្តបន្ទាប់យ៉ាងចាស់ដៃហើយបាន
ច្រាន ចោលនូវរាល់ការតវ៉ារបស់បក្សសង្គ្រោះជាតិផងដែរ។
មិនត្រឹមតែប៉ុណ្ណោះគណបក្សទាំងពីរមិនព្រមចុះញ៉មគ្នាជាដាច់ខាតជាហេតុបណ្តាលឱ្យនយោបាយនៅជាប់គាំង
មួយកន្លែង វិបត្តិនយោបាយបានអូសបន្លាយជាច្រើនខែ ព្រោះតែមានសំអាងរៀងៗខ្លួន គឺម្នាក់អាងកម្លាំងមហាជនម្នាក់
ទៀតអាងកម្លាំងប្រដាប់អាវុធ ។ គណបក្សទាំងពីរដឹងច្បាស់ថា ការអូសបន្លាយមិនមែនជារឿងល្អប៉ុន្មាន ទេសម្រាប់
នយោបាយ ស្រុកខ្មែរដូច្នេះគណៈបក្សទាំងពីរចាំបាច់ត្រូវតែរកច្រកចេញ ជាជំហាន់ដំបូងពួក គេបានព្យាយាម រកច្រក
ចេញ ពីវិបត្តិនយោបាយរៀងៗខ្លួនដែរ ប៉ុន្តែការធ្វើបែបនេះមិនអាចរកច្រកចេញផុតពីវិបត្តិនេះបានឡើយ។ ក្រោយមក
គណបក្សទាំងពីរហាក់បន្ទន់ឥរិយាបថទៅរកគ្នាបន្តិច ដោយឈានទៅរកតុចរចា ជាលទ្ធផល ការចរចាជាច្រើន លើក
ច្រើនសារ នៅតែមិនអាចរកច្រកចេញរួមឃើញឡើយ ប៉ុន្តែក៏អាចធ្វើឱ្យគណបក្សទាំងពីរខិតខំ រកចំណុចរួមហើយបាន
ធ្វើការសម្របសម្រួល និងសម្បទានឱ្យគ្នាទៅវិញទៅមក បន្ទាប់ពីមានព្រឹត្តិការណ៍បង្ក្រាបបាតុករ និងចាប់តំណាង រាស្រ្ត
បក្សសង្គ្រោះជាតិនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ និងការប្រជុំជាបន្តបន្ទាប់ ជាពិសេសកិច្ចប្រជុំ ថ្ងៃទី៨ សីហា ២០១៤
រវាងអនុប្រធានបក្សប្រជាជន និងប្រធានបក្សសង្គ្រោះជាតិ ទើបគណបក្សសង្គ្រោះជាតិព្រមចូលសភា។
ការចូលសភារបស់គណៈបក្សសង្គ្រោះជាតិនេះមានទាំងមតិគាំទ្រ និងមតិរិះគន់។ ការចូលសភារបស់បក្ស សង្គ្រោះជាតិ
មិនមែនមានន័យថា បញ្ចប់វិបត្តិនយោបាយទាំងស្រុងនោះទេ គឺពួកត្រូវមានរឿងច្រើនណាស់ដែលពួកគេត្រូវដោះស្រាយ។ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់សម្រាប់នយោបាយកន្លងមកឃើញថាការធ្វើបាតុកម្មរបស់ទាមទាររបស់គណបក្សសង្គ្រោះ
ជាតិ បានបន្សល់នូវមត៌កវិជ្ជមានមួយចំនួនដូចជាៈ
ធ្វើឱ្យប្រជាពលរដ្ឋអ្នកដែលមានបញ្ហាជម្លោះជាមួយរដ្ឋាភិបាលមានភាពក្លាហាន ហើយនាំគ្នាក្រោកតវ៉ា ធ្វើបាតុកម្ម
ប្រឆាំង នឹងរដ្ឋាភិបាលគ្រប់ទីកន្លែង។ បើទោះជាពីមុនមកមានការតវ៉ាក៏ដោយ ក៏ការតវ៉ានោះមានតិច តួចមិនសូវផុសផុល
បើធៀបនឹងបច្ចុប្បន្ននេះ នេះជាហេតុផលទីមួយ។ មួយទៀតបានធ្វើឱ្យរដ្ឋាភិបាលមើលឃើញពីចំណុចខ្លាំង និងចំណុច
ខ្សោយរបស់ខ្លួនដែលធ្វើការអភិវឌ្ឍប្រទេសជាតិមិនសមស្រប។ ពីមុនរដ្ឋាភិបាលពុករលួយ កាប់ឈើលក់ សម្បទានដីព្រៃ
ឱ្យក្រុមហ៊ុន ចង់យកដីប្រជាពលរដ្ឋលក់ទៅឱ្យក្រុមដោយលេសមូលបង្កាច់យ៉ាងណាក៏បាន ព្រោះមិនសូវមាន អ្នកអើពើ
យក ចិត្តទុកដាក់រឿងសង្គមជាតិ និងមិនមានអ្នកហ៊ានតវ៉ា បើតវ៉ាក៏ច្បាស់ជាបាត់ខ្លួន ឬជាប់គុកច្រវ៉ាក់ដោយសារដ្ឋាភិបាល
ដែរ ប៉ុន្តែពេលនេះរដ្ឋាភិបាលមុននឹងធ្វើអ្វីមួយចេះប្រុងប្រយ័ត្ន ចេះស្ទង់មតិជាមុនសិនទើបធ្វើតាមដំណាក់កាល ព្រោះមិន
អាច ប្រហែសបានទេ បើប្រហែសខ្លួនតែបន្តិចនោះច្បាស់ជាមានប្រជាពលរដ្ឋស្អប់កាន់តែច្រើន ហើយអស់ប្រជាប្រិយភាព
គ្មានអ្នកគាំទ្រគណបក្សរបស់ខ្លួនជាមិនខាន នេះហើយជាមូលហេតុទី២។
អនុប្រធានគណបក្សសង្គ្រោះជាតិលោកកឹមសុខាស្នើឱ្យតំណាងរាស្រ្ដទាំងអស់ធ្វើកម្មវិធីណាត់ជួបជាមួយនឹង ប្រជាពលរដ្ឋនៅតាមការិយាល័យតំណាងរាស្រ្ដក្នុងមណ្ឌលនីមួយៗជាប្រចាំឲ្យបាន
ការត្រៀមខ្លួនចូលប្រជុំសភាលើកទី៣ នីតិកាលទី៥ របស់គណៈបក្សសង្គ្រោះជាតិ
គណកម្មការទី១០នៃរដ្ឋសភាជូបពិភាក្សាស្តីពីបញ្ហាអំពើពុករលួយនៅក្នុងប្រទេសកម្ពុជា
នយោបាយលាបពណ៌របស់សង្គមកម្ពុជា
ក្រោយពីការចូលសភារបស់គណបក្សឈ្នះឆ្នោតទាំងពីរ និងចរន្តនយោបាយនៅក្នុងប្រទេសកម្ពុជាបានដំណើរការ
ប្រព្រឹត្តទៅដោយរលួនហើយ តើអ្នកនយោបាយថ្មីអាចដោះខ្លួនចេញពីមនោគមន៍វិជ្ជាយួន បានដែរឬទេ?
ប្រធានគណបក្សសង្គ្រោះជាតិលោកសម រង្ស៊ី បានត្រឡប់មកពីទស្សនកិច្ចក្រៅប្រទេសវិញហើយនៅរសៀលនេះ
ចលនានយោបាយរបស់គណបក្សសង្គមរាស្រ្តរាជាធិបតេយ្យ
ប្រធានគណបក្សសង្គ្រោះជាតិ លោកសម រង្ស៊ី ប្តេជ្ញាថាជួយដោះស្រាយបញ្ហាជម្លោះដីធ្លីពលរដ្ឋនៅ ខេត្តចំនួនបី គឺខេត្តបន្ទាយមានជ័យ ប៉ៃលិន និងបាត់ដំបងឱ្យទាល់តែបាន
តើកម្ពុជាមានការអភិវឌ្ឍន៍តាមបែបលិទ្ឋិប្រជាធិបតេយ្យហើយឬនៅ?