វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​គោ​​ល​​ធ​​​ម៌​ផ្តល់​​សេ​​ច​ក្តីសុ​ខ​ ​សុ​ភ​ម​ង្គល​ និ​ង​សេ​ច​ក្តី​ថ្លៃថ្នូរ​ដ​ល់​គ្រួសា​រ​​​
បង្ហោះ​នៅ​វេលាមោ៉ង 3:27 pm ថ្ងៃ Monday 28th May 2018អត្ថបទ​ដោយ: ​ក្រៃ​ថោ​ង ​​

 គ្រួសារគឺជាកោសិការជាតិដ៏សំខាន់មួយក្នុងសង្គម ដែលត្រូវមានការបំពេញតួនាទីចម្រាញ់គុណភាពនៃគោលដៅដ៏ល្អ
មានការចិញ្ចឹមបីបាច់ថែរក្សាកូនប្រុសស្រី  អប់រំសម្រាប់សមាជិកឱ្យមានគុណភាព និងបុគ្គលិកភាពឱ្យទៅជាពលរដ្ឋល្អក្នុង
សង្គម ដោយមានការគោរពបដិបត្តិតាមគោលធម៌ ដើម្បីទទួលបាននូវសេចក្តីសុខ សុភមង្គល ជីវភាពរស់នៅសមរម្យ  និង
សេចក្តីថ្លៃថ្នូរ។

ក្នុងព្រះពុទ្ធសាសនាបានបង្ហាញឱ្យឃើញថា  គ្រួសារដែលមានសេក្តីសុខ សុភមង្គល    និងសេចក្តីថ្លៃថ្នូរទៅបាននោះ
លុះត្រាតែសមាជិកនៃគ្រួសារគោរពតាមគោលធម៌ មានការបំពេញតាមតួនាទីរបស់ខ្លួន គឺឪពុកបំពេញតួនាទីជាឪពុក ម្តាយ
បំពេញតួនាទីជាម្តាយ និងកូនបំពេញតួនាទីជាកូន ជាពិសេសទៅទៀតនោះ មេគ្រួសារត្រូវមានគម្រោងច្បាស់លាស់។មិន
តែប៉ុណ្ណោះឪពុកម្តាយត្រូវផ្តល់គំរូល្អដល់កូនៗរបស់ខ្លួន។

ជាមួយគ្នានេះដែរ តួនាទីនោះ គឺស្វាមីត្រូវចាត់ទុកថាជាភរិយាពេញលេញ លើកតម្កើងឲ្យសមនឹងឋានៈជាភរិយាស្រប
ច្បាប់ ការផ្តល់កិត្តិយសដល់ភរិយា មិនមើលងាយមើលថោក    មិនប្រមាថមើលងាយភរិយា មិនក្បត់ចិត្តភរិយា  ស្វាមីត្រូវ
រក្សាចិត្ត និងមានការស្មោះត្រង់ដល់ភរិយា ផ្តល់សិទ្ធិជាធំ ក្នុងកិច្ចការងារផ្ទះ ផ្តល់គ្រឿងអលង្គារតាមឪកាស   ដើម្បីបង្ហាញ
ទឹកចិត្តដល់នាង។ចំណែកភរិយាវិញនោះ   គឺត្រូវមានការលើកតម្កើងឱ្យសមនឹងឋានៈជាស្វាមី ត្រូវសង្គ្រោះញាតិទាំងសង
ខាងឱ្យស្មើភាពគ្នា មិនក្បត់ចិត្តស្វាមី ថែរក្សាទ្រព្យសម្បត្តិក្នុងផ្ទះដែលរកបានមក និងមិនខ្ជិលច្រអូស។

ក្រៅពីតួនាទីនេះ គឺនៅមានគោលធម៌ជាច្រើនទៀតដែលស្វាមីភរិយាទាំងអស់គួរមានដូចជាសមជីវធម៌ដែលជាគោល
ការណ៍បដិបត្តិស្មើគ្នា ដូចជាទីមួយមានសទ្ធាស្មើគ្នា មានសីលស្មើគ្នា   មានចាគៈគឺការបរិចាគស្មើគ្នា និងមានបញ្ញាស្មើគ្នា។
លើសពីនេះទៀតនោះ    មានការទុកចិត្តស្មោះត្រង់ដល់គ្នានឹងគ្នា  មានការរៀនអប់រំចិត្តអត់ទ្រាំកុំឱ្យឆេវឆាវកើតឡើង មាន
សេចក្តីអត់ធន់ពេលបានឮពាក្យ ណាមួយដែលមិនជាទីពេញចិត្តពីអ្នកដទៃ ដោយមិនក្រោធខឹងភ្លាមៗ ត្រូវមានស្មារតី។

ក្នុងនោះដែរ ឪពុកម្តាយត្រូវពង្រឹង និងលើកកម្ពស់ការចិញ្ចឹមបីបាច់ថែទាំ អប់រំទាំងចិត្ត និងគំនិត  ហាមឃាត់កូនចាក
អំពើអាក្រក់ ធ្វើខ្លួនជាគំរូដ៏ល្អដល់កូន  អោយកូនរៀនសូត្រចំនេះវិជ្ជាល្អត្រឹមត្រូវ រៀបអាពាហ៍ពិពាហ៍អោយកូន  ចែកទ្រព្យ
អោយកូនតាមកាលដ៏គួរ។ ចំណែកកូនប្រុសស្រីវិញ ពេលដែលបានទទួលនូវការទំនុកបម្រុងចិញ្ចឹមថែរក្សាឱ្យបានធំដឹងក្តី
បានរៀនសូត្រ ប្រកបរ
បររកស៊ីបានហើយ កូនត្រូវជួយទំនុកបម្រុងម្តាយឪពុកវិញ ដោយមានការដឹងគុណ និងដោយការ
ពេញចិត្តចំពោះសេចក្តីល្អ
។ ជួយកិច្ចការរបស់ឪពុកម្តាយនៅពេលដែលលោកទាំងពីរចាស់ជរា  ដែលលោកមិនអាចធ្វើ
ការបានដូចពីមុន  ។

ដូចនេះកូន
ប្រុសស្រីត្រូវធ្វើជំនួសលោក ត្រូវរក្សាវង្សត្រកូល កេរដំណែលរបស់ឪពុកម្តាយ។កូនត្រូវប្រព្រឹត្តខ្លួនឲ្យស័ក្តិសម
ជាអ្នកទទួល
កេរមត៌កអំពីឪពុកម្តាយ និងនៅពេលមាតាបិតាធ្វើមរណកាលទៅហើយ កូនត្រូវមានតួនាទីមួយទៀតនោះ
 គឺធ្វើបុណ្យទក្ខិ
ណាទានផ្សេងៗ ឧទ្ទិសជូនចំពោះលោក។

 

គោលធម៌ទាំងនេះជួយជម្រុញ   និងលើកកម្ពស់សេចក្តីសុខសុភមង្គល និងសេចក្តីថ្លៃថ្នូរដល់គ្រួសារ។មិនតែប៉ុណ្ណោះ
រដ្ឋាភិបាលត្រូវពង្រឹងច្បាប់ គោលនយោបាយ និងបទបញ្ញត្តិនានា  ដើម្បីឱ្យគ្រួសារដែលយើងអាចនិយាយបានថា  ជាកោ
សិការជាតិនោះ ទទួលបានសុខសន្តិភាព   ជីវភាពរស់នៅល្អប្រសើរ   និងសេចក្តីថ្លៃថ្នូរ។   ពីព្រោះគ្រួសារនិងរដ្ឋ មានការ
អាស្រ័យគ្នាទៅវិញទៅមក។

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សារ​សំខាន់​ៗ​របស់​ក្រុម​ព្រះ​សង្ឃ​សុឆន្ទៈ​ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក​
អំ​ពើ​អយុត្តិ​ធម៌​កំពុង​តែ​កើត​ឡើង​ចំ​ពោះ​កូន​ខ្មែរ​គ្រប់​រូប​សព្វ​ថ្ងៃ​នេះ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    +1267 356 2976
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com