វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
គោ​​ល​ធ​ម៌​ទ​ប់​ស្កាត់​មិ​​​ន​ឱ្យមា​ន​អំ​ពើ​ពុ​ក​រ​លួ​យ​ក្នុង​ស​ង្គម​​​
បង្ហោះ​នៅ​វេលាមោ៉ង 2:11 pm ថ្ងៃ Tuesday 29th May 2018អត្ថបទ​ដោយ: VIM Radio

អំពើពុករលួយគឺជាមហារីកនៃសង្គមដែលបង្កភាពរាំងស្ទះដល់កិច្ចការងារអភិវឌ្ឍសង្គមជានិរន្តរភាព។ក្នុងព្រះពុទ្ធសា
សនាមានមេរៀនជាច្រើនដែលបង្រៀនដល់មនុស្សគ្រប់ស្រទាប់វណ្ណៈទាំងអស់ត្រូវពិចារណាឱ្យឃើញច្បាស់ពីទុក្ខឬបញ្ហា
អំពើពុករលួយដែលកើតមានក្នុងសង្គមជាតិ សិក្សាស្វែងយល់ពីប្រភពនៃបញ្ហា និងត្រូវការឱ្យសង្គមមានភាពស្អាតស្អំដែល
មិនមានអំពើពុករលួយឬអំពើទុច្ចរិតណាមួយ    ដោយមនុស្សម្នាក់ៗអនុវត្តតាមគោលធម៌ដែលជាច្បាប់ធម្មជាតិដើម្បីដោះ
ស្រាយបញ្ហានេះ។

ក្នុងព្រះពុទ្ធសាសនា ព្រះពុទ្ធជាម្ចាស់ទ្រង់ជាតួអង្គដែលបង្ហាញនូវភាពបរិសុទ្ធិស្អាតស្អំ ដោយមិនលាក់លៀម កឹបកេង
ឬមានការពុករលួយឡើយ ព្រះអង្គបានបើកឱកាសដល់បរិស័ទត្រួតពិនិត្យរាល់ទង្វើទាំងឡាយ ហើយថែមទាំងបានសំដែង
ព្រះធម៌ទេសនាប្រៀនប្រដៅដល់មនុស្សសត្វ មិនឱ្យធ្វើអំពើអាក្រក់ទាំងឡាយ   មានដូចជាទុច្ចរិតប្រព្រឹត្តពុករលួយជាដើម
ឱ្យខំព្យាយាមធ្វើអំពើល្អដែលជាសុចរិត   ជម្រះចិត្តឱ្យបានបរិសុទ្ធិស្អាត។លើសពីនេះទៀតនោះ ទ្រង់បានបញ្ញាត្តិព្រះវិន័យ
ដើម្បីជួយជម្រុញឱ្យភិក្ខុសាមណេរ មានភាពស្អាតស្អំផងដែរ។

ទន្ទឹមនឹងនេះដែរ ព្រះភិក្ខុទាំងឡាយត្រូវមានការជួបជុំគ្នាស្តាប់ព្រះបាតិមោក្ខ ដើម្បីត្រូតពិនិត្យរាល់ទង្វើរបស់ខ្លួនថាមាន
ភាពបរិសុទ្ធិ ឬមិនមានភាពបរិសុទ្ធិ មានការប្រព្រឹត្តទុច្ចរិតឬមិនទុច្ចរិតជាដើម ហើយបើប្រសិនមានការប្រព្រឹត្តទង្វើដែលប្រា
ស់ចាកវិន័យ គឺត្រូវសំដែងឡើង ព្រមទាំងទទួលកំហុសដែលខ្លួនបានប្រព្រឹត្តនោះ     ហើយលះបង់ចោលនូវទង្វើដែលខុស 
និងងាកត្រឡប់មកធ្វើទង្វើស្អាតស្អំវិញ។ជាងនេះទៅទៀតនោះ  ពេលចូលព្រះវស្សាចំនួន ៣ ខែ ព្រះពុទ្ធជាម្ចាស់ក៏ទ្រង់បាន
អនុញ្ញាត្តិឱ្យភិក្ខុទាំងឡាយបវរណាចេញវស្សាដែរ ដោយពោលវាចាបើកឱកាសដល់ភិក្ខុដទៃ ដើម្បីជួយត្រួតពិនិត្យរាល់ទង្វើ
របស់ខ្លួន ថាបើបានឃើញក្តី បានឮក្តី ឬរង្កៀសក្តី សូមជួយប្រាប់ដាស់តឿនក្រើនរំលឹក និងជួយណែនាំផង។

ជាមួយគ្នានេះដែរ ការគោរពតាមសីលប្រាំ និងអនុវត្តតាមសុចរិតធម៌ ទាំង៣    គឺធ្វើតែអ្វីដែលត្រឹមត្រូវល្អប្រសើរដែល
តាំងនៅភាពស្អាតស្អំទាំងជីវិត និងកិច្ចការទាំងឡាយប្រព្រឹត្តទៅតាមធម៌។ការប្រព្រឹត្តសុចរិតដោយកាយ សុចរិតដោយវាចា
និងសុចរិតដោយចិត្តក៏ជាផ្នែកមួយដ៏សំខាន់ណាស់ដែរ ដែលអាចជួយទប់ស្កាត់អំពើទុច្ចរិតការប្រព្រឹត្តពុករលួយទាំងឡាយ
ផងដែរ។

ម្យ៉ាងវិញទៀត នៅមានគោលធម៌សន្តុដ្ឋី   គឺសេចក្តីសន្តោសត្រេកអរពេញចិត្តចំពោះរបស់ខ្លួន   សម្រាប់អ្នកដែលមាន
ច្រើនហើយគួរស្គាល់ពាក្យថាគ្រប់គ្រាន និងស្គាល់ប្រមាណ។អ្នកខ្លះយល់ខុសថាធម៌សន្តោសនេះធ្វើឱ្យមនុស្សក្រ គឺមិនមាន
ភាពជឿនលឿនអីជាដើម តែតាមពិតមិនដូច្នោះទេ ហើយមនុស្សសន្តោសប្រកបដោយលក្ខណៈ៣យ៉ាងគឺទី១  ត្រេកអរជា
មួយនឹងរបស់ខ្លួន ទី២    ត្រេកអរជាមួយនឹងអ្វីដែលខ្លួនរកបានមកដោយសុចរិត និងទី៣   ត្រេកអរដោយមានចិត្តស្មើៗជា
កណ្តាល គឺមិនរំភើបត្រេកអរហួសប្រមាណ។

គោលធម៌ក្នុងព្រះពុទ្ធសាសនាជាឱសថទប់ស្កាត់កិលេសតណ្ហាកាលោភលន់ដែលបង្កើតឱ្យមានបញ្ហាការប្រព្រឹត្តអំពើ
ពុករលួយឡើងក្នុងសង្គម។ព្រះពុទ្ធសាសនាបង្រៀនមនុស្សគ្រប់រូប ជាពិសេសអ្នកដឹកនាំគ្រប់លំដាប់ថ្នាក់ឱ្យចេះទទួលខុស
ត្រូវខ្ពស់ ហើយឱ្យចេះខ្មាស និងចេះខ្លាចរាល់អំពើពុករលួយ និងត្រូវមានគំណែទម្រង់តម្លៃនិយាម បណ្តុះគំនិតប្រជាពលរដ្ឋ
គ្រប់រូបឱ្យចេះស្រឡាញ់អំពើល្អ ហើយចូលរួមបង្កើតអំពើសុចរិត និងមនសិការរបស់ប្រជាពលរដ្ឋខ្មែរជាដើម៕ 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សារ​សំខាន់​ៗ​របស់​ក្រុម​ព្រះ​សង្ឃ​សុឆន្ទៈ​ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក​
អំ​ពើ​អយុត្តិ​ធម៌​កំពុង​តែ​កើត​ឡើង​ចំ​ពោះ​កូន​ខ្មែរ​គ្រប់​រូប​សព្វ​ថ្ងៃ​នេះ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    +1267 356 2976
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com