វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​ការ​មិ​ន​បៀ​តបៀ​នគ្នា​ ​ជា​ប្រភ​ព​នៃ​ស​ន្តិភា​ព​​​​
បង្ហោះ​នៅ​វេលាមោ៉ង 1:07 pm ថ្ងៃ Wednesday 30th May 2018អត្ថបទ​ដោយ: ​រុង​ ​រឿង​​​

ជីវិតមនុស្សសត្វកើតមកក្នុងលោកនេះ ដូចដែលយើងទាំងអស់គ្នាបានដឹងមកហើយថា មានសុខ មានទុក្ខ មានផលកម្មល្អ
អាក្រក់រៀងៗខ្លួន ក៏ប៉ុន្តែជីវិតនេះមិនមែនជារឿងដែលកើតមកហើយដោយខ្វះហេតុផលនោះទេ។

 

ព្រះពុទ្ធជាម្ចាស់បង្រៀនឱ្យមនុស្សគ្រប់រូប និងគ្រប់ស្រទាប់វណ្ណៈទាំងអស់ចេះរស់នៅជាមួយគ្នាប្រកបដោយធម៌មេត្តាមាន
ការសង្គ្រោះដល់គ្នានិងគ្នា ដោយមិនធ្វើអំពើអាក្រក់ ការបៀតបៀនគ្នាដោយប្រការណាមួយដែលជាហេតុនាំឱ្យមានបញ្ហា
កើតឡើងដល់ជីវិត និងសង្គម។

 

ការមិនបៀតបៀនគ្នាជាប្រភពនៃសន្តិភាព និងនាំមកនូវសេចក្តីសុខក្នុងលោក។ ពាក្យថាការមិនបៀតបៀនគ្នានេះមានន័យ
ច្រើនយ៉ាងណាស់ ការមិនបៀតបៀនគ្នាតាមរយៈផ្លូវកាយ ផ្លូវវាចា និងតាមរយៈផ្លូវចិត្ត។ ការមិនបៀតបៀនអ្នកដទៃតាមផ្លូវ
កាយ គឺមិនប្រើកម្លាំង ឬមិនប្រើអំណាចណាមួយ ព្រោះតែកិលេសតណ្ហាការលោភលន់ ការខឹងក្រោធ និងភាពល្ងង់ខ្លៅបែ
ជាទៅបៀតបៀនរាង្គកាយឬជីវិតទ្រព្យសម្បត្តិប្តីប្រពន្ធកូនចៅអ្នកដទៃដែលគេហួងហែងរក្សាឡើយ។

 

ការមិនបៀតបៀនអ្នកដទៃតាមផ្លូវវាចាមាន ៤ គឺទី១ការមិននិយាយកុហក  ដូចជាថា ខ្លួនដឹងនូវអ្វីដែលខ្លួនមិនបានដឹង ឬ
និយាយថា ខ្លួនមិនដឹងនូវអ្វីដែលខ្លួនដឹង  មិនជាមនុស្សបាទដៃខ្នងដៃ  ដែលយកជាការអ្វីមិនបាន    ឬមិនជាមនុស្សដែល
និយាយកុហកបោកប្រាស់ធ្វើឱ្យគេបាត់បង់ទ្រព្យរបស់ជាដើម  ។ ទី២ការមិននិយាយពាក្យញុះញង់បំបែកបំបាក់អ្នក
ដទៃ ។ ទី៣ការមិននិយាយពាក្យជេរប្រទេចផ្ដាសារ អសុរសដោយគ្មានខ្លឹមសារ និងទី៤ការមិននិយាយពាក្យរោយរាយ
ឥតប្រយោជន៍។

 

កាលណាមិនបៀតបៀនគ្នាដោយវាចាហើយ លោកឱ្យពោលពាក្យសច្ចៈដែលជាពាក្យពិតមានប្រយោជន៍ និងប្រកប
ដោយកាល។

 

ចំណែកការមិនបៀតបៀនអ្នកដទៃតាមផ្លូវចិត្តនោះមាន ៣ គឺទី១ការមិនមានចិត្តសម្លឹងរំពៃចង់បានទ្រព្យរបស់អ្នកដទៃមក
ជារបស់ខ្លួន ទី២ការមិនមានចិត្តចងគំនុំគុំគួនប៉ងចង់ឱ្យអ្នកដទៃវិនាស    និងទី៣ការរយល់ត្រូវតាមសេចក្ដីពិត   គឺការ
ប្រកាន់យកអ្វីដែលត្រូវតាមសេចក្ដីពិតថាត្រូវ ឬការមិនប្រកាន់យកអ្វីដែលខុសពីសេចក្ដីពិតថាជាត្រូវទៅវិញ។

 

ដូចនេះ ប្រសិនណាបើមនុស្សគ្រប់រូបមិនមានការបៀតបៀនគ្នាតាមផ្លូវកាយវាចា និងតាមផ្លូវចិត្ត ស ង្គមនេះនឹងមាននូវ
សុខសន្តិភាព។មនុស្សម្នាក់ៗមានកាយប្រកបដោយមេត្តា  ពោលវាចាប្រ កបដោយមេត្តា និងមានចិត្តប្រកបដោយមេត្តា
មានការរស់នៅប្រកបកិច្ចការងារចិញ្ចឹមជីវិតដោយសុច្ចរិតត្រឹមត្រូវ       ត្រេកអររីករាយពេញចិត្តជាមួយនឹងអ្វីដែលខ្លួន
មានស្មោះត្រង់ដល់គ្នា មានគុណភា ពជីវិតនៃមនុស្សដោយមានសតិសម្បជញ្ញៈរៀងៗខ្លួន៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សារ​សំខាន់​ៗ​របស់​ក្រុម​ព្រះ​សង្ឃ​សុឆន្ទៈ​ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក​
អំ​ពើ​អយុត្តិ​ធម៌​កំពុង​តែ​កើត​ឡើង​ចំ​ពោះ​កូន​ខ្មែរ​គ្រប់​រូប​សព្វ​ថ្ងៃ​នេះ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    +1267 356 2976
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com