វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​ចំ​​​ណុ​​​ច​​គោ​​​ល​​​ដៅ​​​នៃ​​​ជី​​វិ​​​ត​​​ ​​​គឺ​​ប្រយោ​​ជ​​​ន៍​​​សុ​​​ខ​​​​​
បង្ហោះ​នៅ​វេលាមោ៉ង 11:53 am ថ្ងៃ Sunday 10th June 2018អត្ថបទ​ដោយ: ចាន់ ចាក់ក្រា

ជាការពិតណាស់មនុស្សគ្រប់ស្រទាប់វណ្ណៈទាំងអស់   ដែលរស់នៅក្នុងលោកនេះមានសេចក្តីប្រាថ្នាត្រូវការ    និងចង់
បាននូវប្រយោជន៍ជាច្រើន ក៏ប៉ុន្តែអ្វីដែលជាប្រយោជន៍សំខាន់ដែលមនុស្សចង់បានឱ្យសម្រេចដល់ចំណុចគោលដៅនៃជីវិត
នោះ គឺប្រយោជន៍បច្ចុប្បន្ន  ប្រយោជន៍ទៅអនាគតខាងមុខ ជាងនេះទៅទៀតនោះគឺ ប្រយោជន៍ដ៌ប្រពៃប្រសើរខ្ពង់ខ្ពស់ក្រៃ
លែង។

ប្រយោជន៍ក្នុងពេលបច្ចុប្បន្នដែលមនុស្សប្រកបជីវិតឱ្យបានសម្រេចនោះ គឺមានសុខភាពល្អ រាង្គកាយមាំមួន ប្រាស់
ចាករោគាព្យាធិ អាយុវែងយឺនយូរ។មានការងារទ្រព្យសម្បត្តិ អាជីពសុរិត ដែលពឹងខ្លួនឯងបានខាងសេដ្ឋកិច្ច ស្ថានភាពល្អ
ដែលសង្គមទទួលស្គាល់ មានសុភមង្គលក្នុងគ្រួសារ ធ្វើវង្សត្រកូលឱ្យជាទីគោរព។ប្រយោជន៍នេះ គួរធ្វើឱ្យកើតមានដោយ
ធម៌ និងប្រើឱ្យជាប្រយោជន៍ ដល់ខ្លួនឯង និងដល់អ្នកដទៃ។

 ប្រយោជន៍បន្ទាប់មកទៀត   គឺជាប្រយោជន៍ទៅលោកខាងមុខ   គឺមានភាពកក់ក្តៅសុខក្នុងចិត្ត     មិនធ្វើឱ្យចិត្តឯកោ
ដោយមានគោលធម៌ទាក់ទាញចិត្ត ធ្វើឱ្យរឹងមាំដោយមានទំនុកចិត្តច្បាស់លាស់ មានមោទនភាពក្នុងជីវិត ស្អាតស្អំដែលបាន
ប្រព្រឹត្តតែអំពើល្អប្រសើរដោយភាពសុចរិត ។មានចិត្តបីតិសោមនស្សរីករាយសប្បាយ ក្នុងជីវិតមានគុណតម្លៃ ដែលបាន
ធ្វើនូវប្រយោជន៍រហូត មកដោយទឹកចិត្តលះបង់  មានទំនុកចិត្តបំផុត ដែលនឹងដោះស្រាយបញ្ហាទាំងឡាយនាំជីវិត និងភារៈ
កិច្ចទៅបានដោយប្រើបញ្ញា មានដើមទុនធានាភពថ្មី ដោយបានធ្វើទុក្ខតែកម្មដែលល្អ។

ចំណែកប្រយោជន៍ដ៏ប្រសើរខ្ពង់ខ្ពស់ក្រៃលែងនោះគឺ មានចិត្តក្សេមក្សាន្ត ទោះជាត្រូវលោកធម៌ចូលមកប៉ះទង្គិច ទោះ
ជានឹងត្រូវជួបការប្រែប្រួល ក៏មិនមានការគំរើកញាប់ញ័រដែរ។មិនមានចិត្តជាប់ជំពាក់ប្រកាន់មាំខ្លាំង ធ្វើឱ្យអស់សង្ឃឹមសោក
សៅ មានចិត្តជាឥស្សរៈ មានការត្រជាក់ និង រីករាយក្នុងចិត្ត មិនមានមន្ទិលសៅហ្មង ជាចិត្តថ្លាស្អាត ដែលប្រាស់ចាកទុក្ខ គឺ
មានតែសេចក្តីសុខពិតប្រាកដ ដឹងទាន់សភាវៈទាំងឡាយ ជីវិតស្រស់ស្រាយ នឹងជាការរស់នៅដោយបញ្ញា។

 ប្រយោជន៍ទាំងនេះមិនមែននៅសុខៗកើតឡើងដោយខ្លួនឯងក៏ទេដែរ      គឺវាពិតជាត្រូវការកត្តាជាច្រើនដែលជួយ
ជម្រុញឱ្យកើតឡើង ហើយកត្តាដែលសំខាន់មិនអាចខ្វះបាននោះគឺខ្លួនយើងនេះឯង ថាតើយើងអាចមានសមត្ថភាពដើរទៅ
ដល់ប្រយោជន៍ទាំងនេះបាន ឬក៏មិនបានតែប៉ុណ្ណោះ។ព្រះពុទ្ធសាសនាបង្រៀនឱ្យមនុស្សធ្វើប្រយោជន៍ខ្លួនឯង អភិវឌ្ឍជីវិត
និងធ្វើប្រយោជន៍សុខឱ្យដល់អ្នកដទៃ គឺមានការរួមគ្នាបង្កើតឡើងក្នុងសង្គម៕ 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សារ​សំខាន់​ៗ​របស់​ក្រុម​ព្រះ​សង្ឃ​សុឆន្ទៈ​ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក​
អំ​ពើ​អយុត្តិ​ធម៌​កំពុង​តែ​កើត​ឡើង​ចំ​ពោះ​កូន​ខ្មែរ​គ្រប់​រូប​សព្វ​ថ្ងៃ​នេះ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    +1267 356 2976
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com