វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​ស​ប្បុរសគឺ​ជា​សមា​ជិ​កគំ​រូ​ល្អ​នៃម​​នុ​ស្សជា​តិ​ ​​​
បង្ហោះ​នៅ​វេលាមោ៉ង 3:18 pm ថ្ងៃ Tuesday 26th June 2018អត្ថបទ​ដោយ: ​ក្រៃថោ​ង​​

សប្បុរសគឺជាសមាជិកគំរូល្អនៃមនុស្សជាតិឬជាមនុស្សពេញលេញ មានគុណភាព និងមានគុណតម្លៃជាមនុស្ស ហើយក៏ជា
មនុស្សដែលអាចដឹកនាំមហាជន និងសង្គមទៅរកសុខសន្តិភាព សុខដុមរមនា។ជាមនុស្សដែលមានការគោរពបដិបត្តិតាម
គោលធម៌ ដែលជាប្រយោជន៍ដល់ខ្លួន និងជាប្រយោជន៍ដល់អ្នកដទៃ ហើយនឹងមានគុណសម្បត្តិនៃសប្បុរស។

 

យោងតាមគម្ពីរបិដក ព្រះពុទ្ធជាម្ចាស់នៃយើងទ្រង់បានត្រាស់ថា   ម្នាលភិក្ខុទាំងឡាយសប្បុរសរមែងប្រកបដោយព្រះ
សទ្ធម្ម ជាអ្នកមានការសេពគប់ជាសប្បុរស មានគំនិតជាសប្បុរស មានសេចក្តីប្រឹក្សាជាសប្បុរស មានវាចាជាសប្បុរស
មានការងារជាសប្បុរស មានទិដ្ឋិជាសប្បុរស តែងឲ្យនូវទានជាសប្បុរស ។ព្រះអង្គទ្រង់ត្រាស់បន្តទៀតថា  ម្នាលភិក្ខុទាំង
ឡាយសប្បុរសក្នុងលោកនេះ ជាអ្នកមានសទ្ធា មានសេចក្តីខ្មាសបាប មានសេចក្តីខ្លាចបាប   ជាអ្នកចេះដឹងច្រើន  មាន
ព្យាយាមមាំមួន មានស្មារតីតម្កល់ខ្ជាប់ខ្ជួន និងមានបញ្ញា ម្នាលភិក្ខុទាំងឡាយ សប្បុរស រមែងប្រកបដោយព្រះសទ្ធម្ម ៧
ប្រការយ៉ាងនេះឯង ។

 

ជាមួយគ្នានេះដែរ ព្រះពុទ្ធទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សប្បុរសក្នុងលោកនេះ មិនគិតដើម្បីបៀតបៀនខ្លួនឯង មិន
គិត ដើម្បិបៀតបៀនអ្នកដទៃ មិនគិតដើម្បីបៀតបៀនទាំងពីរខាង ម្នាលភិក្ខុទាំងឡាយ សប្បុរស មានគំនិតជាសប្បុរស
យ៉ាងនេះឯង ។ទន្ទឹមនឹងនេះ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សប្បុរសក្នុងលោកនេះ  វៀរចាកការសម្លាប់សត្វ 
វៀរចាកការលួចទ្រព្យគេ វៀរចាកការប្រព្រឹត្តខុសក្នុងកាមទាំងឡាយ ម្នាលភិក្ខុទាំង ឡាយ សប្បុរស  មានការងារជា
សប្បុរសយ៉ាងនេះឯង ។

 

ចំណែកគោលធម៌ ឬគុណសម្បត្តិនៃសប្បុរសនោះវិញ មានដូចជា  ចេះស្គាល់ហេតុ   គឺចេះស្គាល់អ្វីៗទាំងឡាយតាមសេច
ក្តីពិត ដែលមានការទំនាក់ទំនងគ្នាក្នុងជីវិតនៃការរស់នៅប្រចាំថ្ងៃ ស្គាល់គោលការណ៍ទាំងឡាយ។ មានការយល់ដឹងនូវអ្វីៗ
ដែលខ្លួនត្រូវគោរពបដិបត្តិទៅតាមហេតុផល។មិនតែប៉ុណ្ណោះត្រូវដឹងពីតួនារបស់ខ្លួន មានការទទួលខុសត្រូវ ដឹងថាធ្វើ
យ៉ាងណាទើបបានសម្រេចគោលដៅនោះ។បន្ទាប់មកមានការដឹងទិសដៅ និងស្គាល់ផល គឺមានការដឹងថា ធ្វើយ៉ាងនេះ
វានឹងទទួលបានផលយ៉ាងនេះ  ដោយមានការយល់ដឹងពីគោលបំណងនៃកិច្ចការងារដែលខ្លូនធ្វើនោះ ដើម្បីគោលដៅល្អ
ឬអាក្រក់។

 

បន្ទាប់មកនោះ  គឺត្រូវស្គាល់ខ្លួនឯងតាមសេចក្តីពិត ដែលភាសាបាលី  លោកហៅថា អត្តញ្ញុតា    គឺដឹងពីចំណុចខ្លាំងចំណុច
ខ្សោយ ចំណុចល្អ    និងចំណុចអាក្រក់របស់ខ្លួនឯងថាមានអ្វីខ្លះ   ហើយត្រូវបំពេញអ្វីបន្ថែមទៀត  មានសមត្ថភាពលទ្ធភាព
និងចំណេះដឹងប៉ុណ្ណា ហើយអាចធ្វើអ្វីបានខ្លះ។មានការដឹងប្រមាណ ដែលភាសាបាលី ហៅថា  មត្តញ្ញុតា ដូចជាស្គាល់
ប្រមាណក្នុងកិច្ចការងារទាំងឡាយ ស្គាល់ប្រមាណក្នុងការបរិភោគ ការប្រើប្រាស់ទ្រព្យធន។ល។ ស្គាល់កាលដែលនឹងត្រូវ
ធ្វើ គឺស្គាល់ពេលវេលានៃកិច្ចការងារផ្សេងៗក្នុងការបដិបត្តិតួនាទី និងដឹងពេលវេលាដែលត្រូវបំពេញកតព្វកិច្ចតួនាទីពេល
ណាត្រូវនិយាយ ពេលណាមិនត្រូវនិយាយ ជាដើម។  

 

បន្ទាប់មកទៀតនោះ ដែលហៅថាសប្បុរស ជាមនុស្សពេញលេញ មនុស្សល្អ សមាជិកគំរូនៃមនុស្សជាតិ គឺជាមនុស្សដែល
ស្គាល់ប្រជុំជន ឬសហគមន៍មានសភាពយ៉ាងណាខ្លះ មនុស្សដែលរស់នៅទីនោះមានតម្រូវការអ្វី មានវប្បធម៌នៃការរស់នៅ
ប្រចាំថ្ងៃយ៉ាងណា ហើយនឹងដឹងថា ត្រូវធ្វើយ៉ាងណាដើម្បីអនុគ្រោះជួយដល់ពួកគេបានខ្លះ និងត្រូវប្រព្រឹត្តខ្លួនដើម្បីជា
ប្រយោជន៍ក្នុងប្រជុំជននោះ។ចំណុចមួយទៀត គឺស្គាល់បុគ្គលដែលមានសភាពផ្សេងៗគ្នា យល់ដឹងពីភាពខុសគ្នា  ត្រូវធ្វើ
យ៉ាងណាចំពោះបុគ្គលនោះ៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សារ​សំខាន់​ៗ​របស់​ក្រុម​ព្រះ​សង្ឃ​សុឆន្ទៈ​ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក​
អំ​ពើ​អយុត្តិ​ធម៌​កំពុង​តែ​កើត​ឡើង​ចំ​ពោះ​កូន​ខ្មែរ​គ្រប់​រូប​សព្វ​ថ្ងៃ​នេះ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    +1267 356 2976
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com