វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
តើរ​ប​ង​អ្វីរឹ​ងមាំ​និ​ង​មាន​សុ​វ​ត្ថិភាព​បំ​ផុត​ស​ម្រាប់​យើង​?​ ​​​​​​
បង្ហោះ​នៅ​វេលាមោ៉ង 11:39 am ថ្ងៃ Thursday 28th June 2018អត្ថបទ​ដោយ: ​រុង​ ​រឿង​​​

អ្នកធំឬអ្នកតូច តែងតែខំស្វះស្វែងរកទីពឹង និងកន្លែងសុវត្ថិភាព សុខស្រួលរឹងមាំ។ ចំពោះអ្នកមានលុយមានអំណាចវិញ
តែងតែខិតខំប្រឹងប្រែងធ្វើរបងធំខ្ពស់ៗហើយដាក់បង្ការដោយលួសបន្លាផ្សេងៗ ក្រែង
ចោរឆក់ប្លន់លបលួចឡើងប៉ងទ្រព្យ
របស់ និងអាចឈានដល់ផ្តាច់ផ្តិលអាយុជីវិតជិពជន្មក្ស័យសង្ខារ។ប៉ុណ្ណឹងហើយនៅមិន
ទាន់បាត់ភ័យខ្លាចនៅឡើយ មិន
ទុកចិត្តរបងការពារ ខ្លាចគេទំលុះទំលាយបាន នៅមិនសុខដេកមិនលក់ និងបក់ក៏មិន
ល្ហើយចំណាយលុយកាក់រកអ្នក
ស្ម័គ្រចិត្តការពារទាំងថ្ងៃយប់ ធ្វើយ៉ាងណាឱ្យតែខ្លួនបានស្ងប់ចិត្ត។

 

ទោះជាយ៉ាងណាក៏នៅតែមិនអាចបំពេញចំណង់តណ្ហានិងសេចក្តីភ័យខ្លាចរបស់ខ្លួនបានឡើយ អស់ពីរបងទ្វារដែក អង្គរក្ស
ការពារឆ្វេងស្តាំ ចាប់ពី១០ឡើងទៅដល់១០០រហូតពេញបន្ទាយ ពេញទាំងក្រឡាបន្ទំដើរទៅណាមកណាគេហែរហមកាំ
ភ្លើងតូចកាំភ្លើងធំ និងទិញឡានអស់ថ្លៃការពារខ្លួនព្រោះមិនទុកចិត្តទាំងអង្គរក្សរបស់ខ្លួន។ជាងនេះទៅទៀតនោះ ពេលអស់
ជំរើសមានតែទៅពឹងលោកគ្រូមន្តអាគមន៍គាថាយន្តបាលីខ្នាយតាន់ចែកាច់បន្ថែមទៀត។

 

កាលបើបានគ្រឿងសាស្ត្រាវុធយុទ្ធភ័ណ្ឌមន្តពូកែហើយបុគ្គលពាលចាប់ផ្តើមមានសេចក្តីប្រាមាថនិងអួតអាងជិះជាន់លើ
ពលរដ្ឋស្លូតត្រង់ព្រោះខ្លួនមានគ្រឿងរារាំងការពារ ដោយគិតថា គ្មាននរណាមួយអាចបៀតបៀនអាត្មាអញបានឡើយ អាត្មា
អញចង់ធ្វើអ្វីក៏បានតាមតែចិត្តរបស់អាត្មាអញ អ្នកទាំងអស់ត្រូវតែធ្វើតាមដោយគ្មានលក្ខណ។

 

ចាប់តាំងពីមានអំណាចមានពលច្រើនមក ធ្វើអ្វីៗមិនគិតពីភ័យ និងសេចក្តីទុក្ខព្រួយទឹកភ្នែករបស់អ្នកក្រហូរចាកទ្រនុំ មិន
គិតប្រពន្ធកូនគេ ទ្រព្យគេឡើយ រឹតតែប្រព្រឹត្តអំពើព្រៃផ្សៃសាហាវយង់ឃ្នង សម្លាប់កាប់ចាក់ ចាប់កូនក្រមុំគេ ហើយខិត
ខំបំភ្លៃកែខៃប្រវត្តិខ្លួនដោយមានក្រុមបក្សខ្លួនច្រើនជួយអួតភូតទាំងបំពាន។

 

ព្រះសម្មាសម្ពុទ្ធនៃយើងត្រាស់សម្តែងថា«បុគ្គលពាលកាលបើបាបមិនទាន់ឱ្យផល សំគាល់ថាបាបនោះមានរស់ផ្អែម»
ពិតណាស់បុគ្គលគ្រប់រូបជាពិសេសជនពាល មិនយល់សេចក្តីទុក្ខលំបាក់របស់ជនដទៃ តែងតែបំពានសិទ្ធិសេរីភាពរបស់
ជនទន់ខ្សោយ រហូតដល់ក្រុមបក្សក្រុមខ្លួនទៀតធ្វើយ៉ាងណាអោយខ្លួនសប្បាយរីករាយដេកស្រួល ។

កាលបើបុគ្គលធ្វើយ៉ាងនេះកំពុងតែបំផ្លាញនូវរបងខ្សែការពារខ្លួន កំពុងតែរុះរើជញ្ជាំងដ៏រឹងមាំរបស់ខ្លួនអោយវិនាសហិន
ហោចនិងឃ្លាតឆ្ងាយ។ នៅក្នុងសង្គ្រាមពាណិជ្ជកម្ម អ្នកជំនួញជូញដូរធុរកិច្ច អ្វីដែលគេខ្លាចបំផុតនោះគឺរបងមនុស្សនេះ
ឯង គេហៅធនធានមនុស្ស សមដូចសុភាសិតខ្មែរបុរាណពោលថា«អ្នកមានរក្សាក្សត់ដូចសំពត់ពីក្រៅ អ្នកប្រាជ្ញរក្សាខ្លៅ
ដូចសំពៅនៅសំប៉ាន»។

 

អ្នកក្រជារបងឬជាញាតិដ៍សំខាន់បំផុតរបស់អ្នកមាន និងជាកម្លាំងដ៏ពិសេសក្នុងការការពារបិទបាំងគ្រប់សត្រូវទាំងយប់ថ្ងៃ
គ្រប់គ្រាទាំងអស់។ផ្ទុយទៅវិញកាលបើអ្នកមាន និងអ្នកប្រាជ្ញបណ្ឌិតអាងតែខ្លួនមានប្រាជ្ញាល្បីរន្ទឺខ្លាំងពូកែ ខិតខំតែបំផ្លាញ
អ្នកជិតខាង បំពានជិះជាន់គ្នាឯង និងមិនឱ្យតម្លៃអ្នកតូច ធ្វើអោយអ្នកក្រក្សត់ទុក្ខលំបាក់ទឹកភ្នែកហូរស្រកស្ទើរក្លាយជា
ឈាមនោះ។បុគ្គលនោះស្គាល់តែបាបលាមក អំពើសំដីសំដៅចេញមកពាលទាំងបេះដូងចិត្ត ត្បិតតែឈ្មោះក្រៅហៅថា
បណ្ឌិតមែន តែចិត្តបេះដូងវិញចាស់បុរាណហៅឈាមខ្មៅ។

 

ព្រះសម្មាសម្ពុទ្ធនៃយើងទ្រងត្រាស់សម្តែងនៅក្នុងធម្មបទដ្ឋកថាភាគ១ថា«មនោ បុព្ងង្គមា មនសា ចេ បទុដ្ឋេន ភាសតិ
វាករោតិ វា តតោ នំ ទុក្ខមន្វេតិ ចក្កវ វហតោ បទន្តិ»មានសេចក្តីថា ការងារអ្វីៗមានចិត្តដល់មុន កាលបុគ្គលទោះពោលក្តី
ធ្វើក្តីប្រទុស្តក្តី សេចក្តីទុក្ខអំពើបាបនិងអំពើអាក្រកទាំងនោះដូចជាកង់នៃរទះដែលជាប់តាមស្នាមជើងនៃគោដែលនាំទៅ
នូវរទេះ។

 

ការដែលធ្វើអោយគេមានទុក្ខនិងសេចក្តីលំបាកនោះឯង វាមិនបានបាត់បង់ទៅណាឡើយ វាដិតដាមក្នុងចិត្តបេះដូងបុគ្គល
ពាលអ្នកប្រព្រឹត្ត និងមិនបាត់បង់ឡើយ។គ្រាន់តែបុគ្គលពាលមិនដឹងខ្លួនស្មានតែខ្លួននៅតែពូកែខ្លាំង គេខ្លាចនៅធ្វើអោយ
គេមានទុក្ខមិនឈប់ឈរ លុះអ្នកក្រ អ្នកល្ងងស្លាប់និងខ្លាចរអារមិនហ៊ាននៅជិត រត់ចេញឆ្ងាយអស់ ឬអ្នកក្រអ្នកតូចតាច
ល្ងង់ខ្លៅរួមសាមគ្គីជាកម្លាំងតែមួយនោះ អ្នកខ្លាំងពូកែខាងប្រព្រឹត្តអំពើអាក្រក់ជិះជាន់អ្នកតូចនោះនឹងត្រូវហិនហោចខ្លោច
ផ្សារ ទោះបីខិតខំស្វែងរកទីជ្រកក្នុងដីជីរូងភ្នំ ចូលសមុទ្រក៍មិនជៀសផុតបាន។

 

ក្នុងសម័យសង្គ្រាមលោកលើកទី២ ប្រទេសធំៗ មានលុយ សព្វារុធទំនើបតែងតែជិះជាន់ប្រទេសតូចៗ គៀរគរអូសទាញ
ពលរដ្ឋពីប្រទេសផ្សេងៗដើម្បីបម្រើមហិច្ឆតារបស់ខ្លួន។ពិភពលោកស្គាល់តែសង្គ្រាមបង្ហូរឈាមគ្នា ផ្ទៃមេឃដែលធ្លាប់តែ
មើលទៅភ្លឺថ្លាស្រស់ស្រាយគួរជាទីគយគន់ ប្រែទៅជាខ្មៅងងឹតសូន្យសុង។ពិភពលោកចាប់ដៃគ្នាជាក្រុមបក្សពួកដើម្បី
គ្រប់គ្រងប្រទេសតូចៗនិងទន់ខ្សោយរៀងៗខ្លួន ហីត្លែរ័ជាមេដឹកនាំខ្លាំងពូកែ ល្មោភអំណាចវៃបាញ់ចាប់តាំងពីបារាំងរុស្សី
គ្រប់គ្រង់អ៊ីតាលីគ្មានសល់ ទីបំផុតទន់ដៃខ្សោយក្ស័យទុន ជប៉ុនសម្ព័ន្ធមិត្តចាញ់អាមេរិក ដោយសារតែសេចក្តីសាមគ្គីរបស់
ប្រទេសតូចធំ។

 

លើសពីនេះប្រទេសខ្លះនឿយណាយនឹងការកាប់ចាក់បង្ហូរឈាមសង្គ្រាមរាំរៃ ភ្លើងបីសាចដុតរោលអោយនិរាសគ្រូសារ
ពួកគេក៍ចុះចូលរួបរួមនឹងប្រទេសស្រលាញ់សិទ្ធិសេរីភាព និងអោយតម្លៃលើមនុស្ស បែរទៅប្រឆាំងជនឃោរឃៅធ្វើអោយ
ហីត្លែរ័ស្លាប់ដូចជាសត្វ។មួយទៀតហ្គាដាហ្វីតែងតែប្រមាថមើលងាយពលរដ្ឋរបស់ខ្លួនដូចកណ្តុរកន្លាត បាញ់ប្រដេញទាត់
ធាក់គ្មានត្រាប្រណីឡើយ ហើយនៅទីបំផុតស្លាប់ក្នុងលូដោយស្នាដៃពលរដ្ឋរួមសាមគ្គីវាយសម្លាប់យ៉ាងអនិច្ចា។

 

ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្តែងទុកក្នុងធម្មបទភាគ៥ ទំព័រ៦៣ ត្រង់តយោជនវត្ថុថា«ន អន្តលិក្ខេ ន សមុទមជ្ឈេ 
ន បព្វតានំ វិវរំ វិបស្ស ន វិជ្ជតេ សោ ជគតិប្បទេសោ »មានន័យថា កាលបើបាបឱ្យផលហើយនោះ ទោះបីជាខិតខំហោះ
ហើរគេចទៅកាន់ទីផ្សេងៗ មានកោះក្តី មហាសមុទ្រក្តី ជ្រលងជ្រោះចន្លោះនៃភ្នំក្តីក៏មិនអាចរួចផុតអំពីសេចក្តីស្លាប់និង
អំពើបាបលាមករបស់ខ្លួនដែលបានធ្វើឡើយ។

 

ក្នុងសម័យពុទ្ធកាលមានព្រះរាជាមួយព្រះអង្គនាមថាសុប្បពុទ្ធត្រូវជាបិតាក្មេករបស់ព្រះសម្មាពុទ្ធ ព្រះរាជាអង្គនេះតែងតែ
ប្រមាថមើលងាយសូម្បីព្រះសម្មាសម្ពុទ្ធៗ ឃើញដូច្នោះក៏ត្រាស់ថា រាជាអង្គនេះនឹងត្រូវធរណីស្រូបក្នុងថ្ងៃទី៧ជាប្រាកដ។
ព្រះរាជានាមសុប្បពុទ្ធមិនជឿឡើយ ហើយខិតខំដាក់រាជាមាត្យការពារគ្រប់ទីកន្លែងព្រមទាំងកាំជណ្តើរផងហើយឡើង
ទៅប្រាសាទជាន់ទី៧ និងផ្តាំថាកាលបើយើងចុះមកឯងត្រូវចាប់យើងទៅលើវិញកុំខាន់ ចាំមើលធរណីស្រូបយើងម្តេច
បាន។ក្នុងថ្ងៃទី៧ចិត្តបាបនាំអោយខ្លួនចុះមកផែនដីទាល់តែបាន អាមាត្យដែលខ្លួនដាក់ជារបងការពារគ្រប់កន្លែងនោះមិន
បានចាប់ទាញទៅវិញទេ ពួកគេរុញព្រះរាជាអង្គនោះមកដល់ដីព្រះធរណីស្រូបបាត់ទៅ។

 

ទេវទត្ថដែលជាកូនរបស់ព្រះរាជាអង្គនេះក៏ត្រូវព្រះធរណីស្រូបដូចគ្នាហើយភស្តុតាងទីកន្លែងនោះមានរហូតសព្វថ្ងៃ។ដូច្នេះ
គ្មានទីពឹងអ្វីក្រៅពីពឹងរបស់ខ្លួនឡើយ គ្មានរបងអ្វីរឹងជាងរបងពលរដ្ឋឡើយ កាលបើប្រទេសមួយ សង្គមមួយនិងគ្រួសារមួយ
ធំតែប្រទេស ច្រើនតែមនុស្ស តែខ្វះការសាមគ្គី រួបរួមគ្នា បែកបាក់ឈ្លោះកាប់ចាក់គ្នា ពឹងលើកម្លាំងរៀងៗខ្លួន មិនជួយយក
អាសារគ្នា ប៉ុនបង់តែចង់អាឃាតគ្នាទីបំផុតស្លាប់ទាំងអស់គ្នាមិនខាន ដោយសារតែកាប់ចាក់គ្នាឯង សត្រូវមិនចាប់បាច់វាយ
ឡើយ។ ព្រះសម្មាពុទ្ធត្រាស់ថា«សាមគ្គី សាមគ្គានំ តបោ សុខោ សង្ឃស្ស» ការប្រឹងប្រែងសាមគ្គីសាមគ្គានេះ។

 

ហើយជារបងដ៍រឹងមាំ មិនមានសត្រូវមើលងាយ និងអាចបៀតបៀនបានទោះក្នុងវេលាដែលខ្លួនដេកលក់ក៏ដេកជាសុខ។
យើងមិនអាចទៅរកទីអ្វីក្រៅមនុស្សជិតខាងយើង ញាតិបងប្អូនយើងបានទេ មន្តអាគមន៍កាំភ្លើងសាស្ត្រាវុធការពារយើង
បានតែកាលគេខ្លាចយើងមិនទាន់ដេកលក់ប៉ុណ្ណោះ តែកាលបើគេលែងខ្លាចស្លាប់ ឬដេកលក់ហើយសម្ភារៈមន្តអាគមន៍
ក៏ដេកលក់សូន្យដែរ។

ព្រះសម្ពុទ្ធត្រាស់ថា«ពហុំ វេ សរណំ យន្តិ បព្វតានិ ច អារាម រុក្ខានិ  មនុស្សា ភយជ្ជិតា »មនុស្សទាំងឡាយកាលភ័យគ្រប់
សង្កត់ហើយ តែងតែរត់ទីពឹងផ្សេង មានភ្នំ អារាម ដើមឈើធំៗ ចេតិយ៍ជាទីពឹង ទីពឹងទាំងនោះមិនប្រសើរឡើយ ហើយក៏
មិនជួយយើងអោយរួចផុតសេចក្តីទុក្ខភ័យបានឡើយ ។

 

ទីពឹងដ៍ប្រសើរបំផុតនោះមានតែព្រះពុទ្ធព្រះធម៌ព្រះសង្ឃ ពោលគឺការប្រព្រឹត្តនល្អ ដើរតាមមាគាធម៌របស់ព្រះអង្គមាន
មេត្តា ករុណា មុទិតានិង ឧបេក្ខា ជាហេតុនាំអោយមនុស្សចេះស្រលាញ់រាប់អានគ្នា អាណិតអាសូរគ្នា ចេះជួយគ្នាទៅវិញ
ទៅមក ទីបំផុតមនុស្សទីពឹងមនុស្ស មិនមានពារវេរាគ្នា រួមសាមគ្គីគ្នាក្លាយជារបងរឹងមាំបំផុតមិនអាចបំបែកបានឡើយ៕

 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សារ​សំខាន់​ៗ​របស់​ក្រុម​ព្រះ​សង្ឃ​សុឆន្ទៈ​ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក​
អំ​ពើ​អយុត្តិ​ធម៌​កំពុង​តែ​កើត​ឡើង​ចំ​ពោះ​កូន​ខ្មែរ​គ្រប់​រូប​សព្វ​ថ្ងៃ​នេះ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    +1267 356 2976
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com