វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​តើ​​​កា​​រ​ឈ្នះយ៉ា​ង​ណា​ ​ទើ​ប​ឈ្មោះថា​ជា​កា​រ​ឈ្នះដ៏​ប្រសើ​រ​?​​​
បង្ហោះ​នៅ​វេលាមោ៉ង 12:50 pm ថ្ងៃ Wednesday 8th August 2018អត្ថបទ​ដោយ: វីម

ព្រះឧបាលិវង្ស សូរ-ហាយបានបង្ហាញថា មនុស្សភាគច្រើនដែលត្រូវការចង់បាននូវជ័យជំនះនោះ ព្រោះការឈ្នះរមែង
បានកិត្ដិស័ព្ទល្បីល្បាញផង បានសិទ្ធិអំណាចតេជះបរិបូណ៌ខ្ពង់ខ្ពស់ ទាំងលាភយសសក្ដិចំរើនរុងរឿងផង។ការឈ្នះ
របស់ប្រជាជនក្នុងលោកនេះជាសភាវៈមិនទៀង តែងអណ្ដែត តែងធ្លាក់ទៅលើពួកជនឯណោះម្ដងឯណេះម្ដង ឥតមាន
ឋិតនៅក្នុងពួកជនមួយៗជាទៀងប្រាកដឡើយ គឺថាជួនកាលជ័យជំនះទៅលើអ្នកនោះ, ជួនកាលមកនៅលើអ្នកនេះ
ស្រេចនឹងឥទ្ធិពលរបស់មនុស្ស, បើអ្នកណាមានឥទ្ធិពលខ្លាំងពូកែជាង អ្នកនោះក៏ត្រូវបាននូវជ័យជំនះ, បើអ្នកណា
មានឥទ្ធិពលខ្សោយជាង អ្នកនោះក៏ត្រូវបាននូវបរាជ័យ គឺការចាញ់។

 រឿងជ័យជំនះខាងលើនេះ ព្រះអង្គបានបញ្ជាក់ថា ក្នុងព្រះពុទ្ធសាសនា ក៏មានគោលបំណងក្នុងការឈ្នះ និយមយក
ជ័យជំនះនេះដែរ ប៉ុន្តែមិនមែនជ័យជំនះ ដូចជាជ័យជំនះរបស់ប្រជាជនក្នុងលោកនេះឡើយ។ព្រោះហេតុនោះ ពាក្យថា
"ជ័យ" ដែលប្រែថា"ការឈ្នះឬជំនះ" នេះ គួរចែកចេញជា២យ៉ាងគឺ៖ ១-ពហិជ័យ ការឈ្នះខាងក្រៅ  ២-អន្ដោជ័យ
ការឈ្នះខាងក្នុង។ទន្ទឹមនឹងនេះដែរព្រះអង្គបានសរសេរអធិប្បាយពង្រីកសេចក្ដីជុំវិញរឿងនេះថា៖

១-ការឈ្នះខាងក្រៅ , ការឈ្នះខាងក្រៅសំដៅយកការឈ្នះ អ្នកដទៃដោយល្បែងភ្នាល់ក្ដី ដោយការប្រឡងក្ដី ដោយ
ការច្បាំងក្ដី ឬដោយហេតុណាមួយក្ដី ។ ការឈ្នះនេះជាករណីយកិច្ចក្នុងផ្លូវលោក ដែលប្រជាជនត្រូវការចង់បានពន់ពេក
ណាស់ ។ ពួកជនដែលឈ្នះអ្វីមួយជួនកាលឈ្នះដោយផ្លូវសុចរិត, ជួនកាលដោយផ្លូវទុច្ចរិត។បើឈ្នះ ដោយផ្លូវសុចរិត 
ក៏រាប់ថា ជាការប្រសើរគ្រាន់បើក្នុងផ្លូវព្រះពុទ្ធសាសនា, បើឈ្នះដោយផ្លូវទុច្ចរិត ឈ្មោះថាជាអំពើអាក្រក់ក្រៃលែង, អ្នកដែ
លឈ្នះដោយផ្លូវទុច្ចរិតនោះ ក៏អាចដឹងខ្លួនថាទុច្ចរិតដែរ ប៉ុន្តែចេះតែធ្វើទាំងបំពាន ។ ការឈ្នេះខាងក្រៅនេះ គឺឈ្នេះមនុ
ស្សផងគ្នា គេរាប់ថាជាឧត្ដមគតិក្នុងផ្លូវលោកមួយដែរ តែមិនមែនជាស្ថាពរជាប់មាំមួនយូរតទៅឡើយ តែងត្រូវប្រែប្រួល
ទៅវិញជាធម្មតា។

ការឈ្នះនឹងការចាញ់នេះ ឈ្មោះថា ជាអំពើត្រឡប់ត្រឡិន មិនមែននាំឲ្យមានសន្ដិភាពទេ ដោយហេតុថា ការឈ្នះ
ខាងក្រៅនេះ កាលបើអ្នកណាបានហើយ អ្នកនោះត្រូវខំប្រឹងប្រែងរក្សាទុកនូវជំនះរបស់ខ្លួនដោយប្រយ័ត្នជាទីបំផុត ។
ការរក្សាទុកនូវជ័យជំនះនោះសោត ក៏នាំមកនូវសេចក្ដីទុក្ខព្រួយភ័យបារម្ភយ៉ាងក្រៃលែងណាស់ទៅទៀត។

អ្នកណាប្រាថ្នាចង់បានជ័យជំនះខាងក្រៅ អ្នកនោះរមែងទទួលទុក្ខលំបាកគ្រោះថ្នាក់ខាតបង់ជាច្រើនប្រការណាស់
គឺថាអ្នកដែលបាននូវជ័យជំនះឈ្មោះថាប្រមូលមកនូវសេចក្ដីទុក្ខភ័យ ។    អ្នកឈ្នះតែងបាននូវការគុំគួនអំពីអ្នកចាញ់ 
ចំណែកខាងអ្នកចាញ់ ក៏រមែងដេកកើតទុក្ខក្ដៅក្រហាយជានិច្ច ។ ការឈ្នះនឹងចាញ់នេះ ឃើញថាសុទ្ធតែជាផ្លូវនាំមកនូវ
ទុក្ខទោស។ ពាក្យថា "ការឈ្នះ, ការចាញ់នៃមនុស្សផងគ្នា" ដូចអធិប្បាយមកនេះ ឈ្មោះថាជាអំពើខាងក្រៅក្របខ័ណ្ឌ
នៃព្រះពុទ្ធសាសនា គឺអំពើមិនប្រកបដោយឧត្ដមគតិក្នុងផ្លូវព្រះពុទ្ធសាសនាឡើយ ។

ការឈ្នះខាងក្នុងសំដៅយកជំណះកិលេសខ្លួនឯង ដែលមាននៅក្នុងខ្លួនរបស់យើងគ្រប់គ្នា ។ ការឈ្នះខាងក្នុងនេះ
ត្រូវតាមគោលបំណងនៃព្រះពុទ្ធសាសនា ដែលតែងនិយមសរសើរជាទីបំផុត ថាជាកិច្ចប្រសើរជាងការអ្វីៗ ទាំងអស់ ។
កិលេសដែលមាននៅក្នុងខន្ធសន្ដានរបស់បុថុជ្ជនមានច្រើនយ៉ាង តែបើរាប់ដោយខ្លីមាន ៣ យ៉ាងគឺ លោភៈ១, ទោសៈ១,
មោហៈ១, កិលេសទាំង៣យ៉ាងនេះ ទុកជាឫសគល់នៃកិលេសឯទៀតៗ, អ្នកដែលមានឧបាយល្អប្រកបដោយញាណគតិ
ខំព្យាយាមលះបង់នូវកិលេស៣យ៉ាងនេះ មិនបណ្ដោយឲ្យខ្លួននៅជាទាសភាពនៃកិលេសដែលអាចគ្របសង្គត់ញាំញី
បានខំប្រឹងតស៊ូដោយកុសលធម៌ជាច្រើនយ៉ាង មានការធ្វើទានរក្សាសីលជាដើម, ខំប្រឹងប្រតិបត្តិធម៌ ដើម្បីច្បាំងនឹង
កិលេសក្នុងខ្លួន ដរាបទាល់តែឈ្នះមិនឲ្យមានកិលេសទាំងនោះ កកើតឡើងគ្របសង្កត់ខ្លួនឯងទៀតបាន ។ ការឈ្នះ
កិលេសនេះឈ្មោះថាជាជ័យជំនះ ដ៏ប្រសើរបំផុត ចាត់ជាចរិយាល្អក្នុងផ្លូវធម៌ដោយពិត សមដូចពុទ្ធភាសិតថា៖

 អត្ថាហវេ ជិតំ សេយ្យោ យា ចាយំ ឥតរា បជា ប៉ុណ្ណោះជាដើមប្រែថា "ការឈ្នះខ្លួនឯងជាការប្រសើរ រីឯខាងពពួកជន
ដែលឈ្នះក្រៅពីនេះ(ពុំប្រសើរឡើយ) ព្រោះថាការឈ្នះខ្លួនឯងនោះ កាលបើយើងឈ្នះរាបហើយ មិនអាចនឹងត្រឡប់
ចាញ់វិញបានទេ ទោះបីមនុស្សក្ដី ទេវតាក្ដី ព្រហ្មក្ដី មារក្ដី ក៏ដណ្ដើមយកជ័យជំនះអំពីខ្លួនយើងវិញពុំបានឡើយ" ។  យោ
សហ៑ស្សំ សហស្សេន  សង្គាមេ មានុសេ ជិនេ ឯកញ្ច ជេយ្យមត្ដានំ សវេ  សង្គាមជុត្ដមោ  សេចក្ដីថា   "ជនណាឈ្នះពួក
មនុស្សក្នុងសង្រ្គាមទាំងពាន់នាក់ក៏ដោយ ចំណែកខាងបុគ្គលនោះ ឈ្នះខ្លួនឯងតែម្នាក់បានឈ្មោះថាជាបុគ្គលខ្ពង់ខ្ពស់
ជាងអ្នកឈ្នះសង្រ្គាម" ៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សារ​សំខាន់​ៗ​របស់​ក្រុម​ព្រះ​សង្ឃ​សុឆន្ទៈ​ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក​
អំ​ពើ​អយុត្តិ​ធម៌​កំពុង​តែ​កើត​ឡើង​ចំ​ពោះ​កូន​ខ្មែរ​គ្រប់​រូប​សព្វ​ថ្ងៃ​នេះ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    +1267 356 2976
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com