វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​​អ​​​ង្គ​គុ​​​​​​​​​​ណ​៨​​​​ប្រកា​រ ​ស​ម្រាប់​ផ្លូវ​រ​ប​ស់​ជី​​​វិ​​​ត​​ឲ្យបា​ន​​សុ​​​ខ​​​ស​​ប្បាយ​ចំ​​​រុ​​ង​​​ចំ​​រើ​​​ន​​​​​​
បង្ហោះ​នៅ​វេលាមោ៉ង 10:40 am ថ្ងៃ Saturday 1st September 2018អត្ថបទ​ដោយ: ​V​I​M ​R​a​d​io​​​

ពាក្យថាផ្លូវមានច្រើនប្រការ តាមធម្មតារបស់ផ្លូវ ទោះបីជាផ្លូវចិត្ដក្ដី ជាផ្លូវដើរដោយជើងក្ដី ត្រូវតែប្រកបដោយអង្គគុណ
ច្រើនប្រការ ទើបអ្នកដំណើរបានសុខសប្បាយគ្មានភយន្ដរាយកណ្ដាលផ្លូវ។ចំណែកផ្លូវរបស់ជីវិតក៏យ៉ាងនោះដែរ សូម្បី
ជីវិតធ្វើដំណើរដោយសំដៅទៅរកទីបំផុតទុក្ខតែម្យ៉ាងប៉ុណ្ណោះ ក៏ពិតមែនហើយ ប៉ុន្តែត្រូវឲ្យប្រកបដោយអង្គគុណច្រើន
ប្រការដូចជាផ្លូវជើងនោះដែរ ។ឯអង្គគុណសម្រាប់ផ្លូវរបស់ជីវិតឲ្យបានសុខសប្បាយចំរុងចំរើននោះ ឃុនបណ្ណានុរក្ស
ប៊ូ-ប៉ូ សរសេរបង្ហាញក្នុងអត្ថបទវិចារណកថា ដំណើររបស់ជីវិតមាន៨យ៉ាងគឺ៖

 ១-សាសនា ជាអង្គគុណដ៏សំខាន់ អាចជួយទំនុកបម្រុងជីវិតឲ្យមានសេចក្ដីរីករាយជ្រះថ្លា ឲ្យជឿទុកចិត្ដខ្លួនឯង ឲ្យរស់
នៅជាសុខសប្បាយ ត្រជាក់ត្រជំមិនឲ្យក្ដៅក្រហាយ ។ សាសនាប្រៀបដូចទឹកសម្រាប់ទំនុកបម្រុងព្រឹក្សាជាតិ ឲ្យត្រជាក់
ត្រជំស្រស់បស់លូតលាស់ធំឡើងរាល់វេលា។

២-ប្រាជ្ញា សំដៅយកប្រាជ្ញាដែលមានមកអំពីកំណើត (ជាតិកប្បញ្ញា) ។ ប្រាជ្ញានេះជាអង្គគុណដ៏សំខាន់ អាចជួយឲ្យ
កើតឧត្ដមគតិដ៏មានកម្លាំងរឹងប៉ឹងក្នុងការប្រតិបត្ដិសាសនា ឬធ្វើកិច្ចការដទៃៗ ឲ្យជឿទុកចិត្ដខ្លួនឯង ឲ្យកើតសេចក្ដីព្យាយាម
នឹងឲ្យកើតគុណធម៌ដទៃៗ ទៀតដ៏ជាតួកម្លាំងយ៉ាងសំខាន់ដូចគ្នាទាំងអស់ ធ្វើចិត្ដមិនឲ្យរួញរា មិនឲ្យលេះលោះសាវាឬថយ
ក្រោយ។បើនិយាយដោយសរុបៈ ប្រាជ្ញាជួយឲ្យមានសមត្ថភាពទៅជាអ្នកប្រាជ្ញ ឬជួយឲ្យគោលបំណងរបស់ខ្លួនបានសម្រេ
ចផលដូចប្រាថ្នា ។

 ៣-វិទ្យាសាស្រ្ដ  ជាអង្គគុណ អាចជួយតម្រែតម្រង់ប្រាជ្ញាឲ្យធ្វើការត្រង់ផ្លូវដែលនឹងឲ្យបានសម្រេចផលល្អ   ព្រោះថា
មនុស្សខ្លះកើតមកមានប្រាជ្ញាពីកំណើតឈ្លាសវៃណាស់, ប៉ុន្តែបើមិនរៀនសូត្រចំណេះវិជ្ជាណាមួយសោះ អ្នកនេះនឹងធ្វើ
ការអ្វីៗ ច្រើនតែថ្លស់ធ្លោយខូចខាតផលប្រយោជន៍ ដ្បិតចេះតែគិតស្មានៗ ផ្សែផ្សំយកតាមគំនិតរបស់ខ្លួន គ្មានអាងក្បួន
ច្បាប់អ្វីសោះ ឈ្មោះថាគ្មានវិទ្យាសាស្រ្ដជួយតម្រែតម្រង់ប្រាជ្ញាផង ។

 ៤-សិល្បៈ ជាអង្គគុណ អាចជួយឲ្យចិញ្ចឹមជីវិតបានងាយៗ ព្រោះការចេះកិច្ចការផ្សេងៗ មានការជាងគំនូរ, ជាងធ្លាក់
ជាដើម រហូតដល់ការរាំ, ការច្រៀង នឹងតូរ្យតន្រ្ដី ជាការល្មមឲ្យជីវិតធ្វើដំណើរទៅបានសុខស្រួល។

៥- ភូមិធម៌ ភូមិធម៌ក្នុងទីនេះសំដៅយកសេចក្ដីសុចរិតល្អសេចក្ដីពិតត្រង់។  បើអ្នកណាប្រព្រឹត្ដសុចរិតស្លូតត្រង់ល្អ, 
ប្រកាន់សច្ចៈហើយ អ្នកនោះឈ្មោះថាមានធម៌នៅក្នុងខ្លួន។ ធម៌នេះអាចជួយឲ្យកើតបុគ្គលិកលក្ខណៈ គឹធ្វើឲ្យកើតកិរិយា
មារយាទពេញលក្ខណៈជាមនុស្ស មានការនាំឲ្យអ្នកផងស្រឡាញ់រាប់អានចង់សេពគប់យកជាមិត្ដអាចធ្វើជីវិតឲ្យតាំងនៅ
ក្នុងឋានៈជាបូជនីយបុគ្គលគួរគេគោរពបូជា ដើម្បីជាទីពឹងដល់ខ្លួនឯងបានផង ដើម្បីទង់ទាញជីវិតរបស់មនុស្សឯទៀតឲ្យ
រស់នៅជាសុខសប្បាយតាមខ្លួនផង ។ ចំណែកមនុស្សដែលចេះសិល្បៈហើយ ប៉ុន្តែខុសភូមិធម៌ ចាត់ជាមនុស្សមិនបានការ
ព្រោះដំណើរជីវិតរបស់មនុស្សឥតធម៌នោះ គ្មានសុខ គ្មានចំរើន។

 ៦-សេចក្ដីចេះដឹង ជាអង្គគុណដ៏សំខាន់ អាចជួយឲ្យមានកម្លាំងក្នុងការត្រិះរិះពិចារណាវិនិច្ឆ័យរឿងរ៉ាវផ្សេងៗ, ក្នុងការ
ស្រាវជ្រាវពិសោធមើល, ក្នុងការសម្រួលដោះស្រាយឧបស័គ្គផ្សេងៗនឹងរឿងដទៃទៀតបានយ៉ាងឆ្ងាយទូលាយ ដើម្បីរកផ្លូវ
ដែលនឹងធ្វើដំណើររបស់ជីវិតឲ្យប្រព្រឹត្ដទៅបានស្រួលៗងាយៗ ។

៧-ស្មារតី ជាអង្គគុណដ៏សំខាន់ អាចជួយឲ្យកើតសមត្ថភាពឬបដិភាណ (ប្រាជ្ញា) ក្នុងការធ្វើដំណើររបស់ជីវិតឲ្យបាន
សម្រេចផលល្អយ៉ាងដាច់ស្រេច គ្មានគ្រោះថ្នាក់កណ្ដាលផ្លូវ ព្រោះបាននឹករលឹកដឹងផ្លូវវៀចឬត្រង់ ខុសឬត្រូវ តាមតម្រានៃ
សេចក្ដីចេះដឹងដែលមានក្នុងខ្លួនស្រាបមកហើយ ។ ស្មារតីជាធំបំផុតក្នុងដំណើររបស់ជីវិតប្រព្រឹត្ដទៅបានដោយងាយ,
ដោយសម្បូណ៍សប្បាយ នឹងឲ្យរួចពីភយន្ដរាយទាំងពួង ។

៨-អនាម័យ ជាអង្គគុណដ៏សំខាន់ អាចជួយឲ្យមានកម្លាំងកាយខែងរ៉ែងដ៏ជាបាទដ្ឋាននៃកម្លាំងចិត្ដ, ជួយឲ្យកាយថ្នឹកគួ
រដល់ការងារផ្សេងៗ, ជួយឲ្យចិត្ដរីករាយក្លាហាន ដោយឥតរោគធ្ងន់ៗប្រចាំនៅក្នុងខ្លួន, ជួយធ្វើរូបកាយមិនឲ្យមានជម្ងឺ ។ 
បើរូបកាយមិនឈឺចាប់ហើយរមែងមានកម្លាំងខ្លាំងអាចនឹងធ្វើការអ្វីៗ។បានតាមចិត្ដចង់ ប្រៀបដូចសេះដែលម្ចាស់ថែរក្សា
ដោយម៉ត់ចត់ ជាពាហនៈអាចដឹកនាំម្ចាស់ឲ្យទៅដល់ទីដៅបានដោយងាយ ដោយឆាប់រហ័ស ។ ឯរូបកាយរបស់យើង
ប្រៀបដូចខ្លួនសេះ, ចិត្ដគំនិតរបស់យើងប្រៀបដូចម្ចាស់សេះ ។ ចុះបើយើងកើតដំបៅត្រង់ដៃឬជើងហើយ តើយើងអាចនឹង
ធ្វើការអ្វីៗបានតាមចិត្ដចង់ដែរឬទេ? ចុះបើសេះកើតដំបៅនៅបាទជើងទាល់តែបើកក្រចកចេញបាត់ហើយ តើវានឹងបោល
នាំម្ចាស់ទៅរួចដែរឬទេ? អនាម័យនេះ ជាអង្គគុណដ៏សំខាន់បំផុត លើសអង្គគុណ៧ខាងដើម ព្រោះថាផ្ទុយទៅវិញ បើមាន
កើតជម្ងឺក្អករបេងតាំងពីក្មេងតូចមកនោះ តើសាសនា, ប្រាជ្ញា, វិទ្យាសាស្រ្ដ, សិល្បៈ, ភូមិធម៌, សេចក្ដីចេះដឹង នឹងស្មារតី
មាននៅបរិបូណ៌ក្នុងខ្លួនយើងដែរឬទេ?

អង្គគុណទាំង៨ប្រការ ដូចបានរាប់មកនេះ កាលបើរួមចូលគ្នាជាកម្លាំងតែមួយហើយ អាចនឹងជួយឲ្យដំណើររបស់ជីវិត
រស់នៅបានវែងឆ្ងាយរហូតដល់ចាស់ជរា មិនឆាប់ស្លាប់ពីក្មេង ហើយថែមទាំងធ្វើជីវិតឲ្យបានសេចក្ដីសុខសប្បាយច្រើនផង
ឲ្យមានភោគសម្ប័ទបរិបូណ៍ ឬយសសក្ដិ៍ជាធំផង ។ចំណែកមនុស្ស១ពួកទៀត ដែលមានអាយុវែងដូចគ្នាដែរ ប៉ុន្តែជាអ្នក
មានសេចក្ដីទុក្ខព្រួយលំបាកច្រើន ហើយថែមទាំងទ័លក្រណាស់ផងនោះ ព្រោះតែខ្វះអង្គគុណ៨ប្រការនេះ បើទុកជាមាន
ខ្លះ ក៏មានតែបន្ដិចបន្ដួចស្ដួចស្ដើងមិនសូវបរិបូណ៌៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សារ​សំខាន់​ៗ​របស់​ក្រុម​ព្រះ​សង្ឃ​សុឆន្ទៈ​ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក​
អំ​ពើ​អយុត្តិ​ធម៌​កំពុង​តែ​កើត​ឡើង​ចំ​ពោះ​កូន​ខ្មែរ​គ្រប់​រូប​សព្វ​ថ្ងៃ​នេះ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    +1267 356 2976
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com