វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​ព្រះ​ពុ​​ទ្ធសា​​ស​​​នា​​​មា​​​ន​ប្រយោ​​ជ​​​ន៍​​ដ​​​ល់​ប្រទេ​​ស​​ជា​​​តិ​​​យ៉ា​​ង​​ណា​​​?​​​​​​
បង្ហោះ​នៅ​វេលាមោ៉ង 3:33 pm ថ្ងៃ Saturday 8th September 2018អត្ថបទ​ដោយ: ​ក្រៃថោ​ង​​​​

យោងទៅលើទស្សនាវដ្តីកម្ពុជសុរិយា ឆ្នាំ១៩៥៥ ព្រះឧបាលិវង្ស សូរ – ហាយ បានសរសេរបកស្រាយថា វិជ្ជាស្ថាននៃ
ពុទ្ធសាសនា ជាវិជ្ជាដែលមានគុណតម្លៃគួរអ្នកសិក្សាចំណាយពេលវេលា ដើម្បីសិក្សាផ្លូវសាសនាឲ្យយល់គោលបំណង
របស់លោកអ្នកប្រាជ្ញក្នុងសម័យជាន់មុន ព្រមទាំងប្រយោជន៍របស់សាសនាក្នុងសកលលោក ព្រោះថា សាសនាសុទ្ធតែជា
អនុសាសនី សម្រាប់ប្រៀនប្រដៅមនុស្ស ឲ្យបែរមុខទៅរកផ្លូវល្អ ដែលមានប្រយោជន៍ច្រើនក៏មាន ពុំសូវមានប្រយោជន៍ក៏
មាន ប៉ុន្តែទុកជាយ៉ាងណា ក៏យើងគួររក្សាឲ្យស្គាល់មូលហេតុនៃសាសនា ដើម្បីជាគ្រឿងស្ទាបស្ទង់ពិចារណាមើល ឲ្យកើត
សតិបញ្ញាបរិបូណ៌សម្រាប់ឋានៈនៃខ្លួនជាបុរសស្ត្រីអ្នកសិក្សា អាចឃើញប្រយោជន៍ដូចតទៅនេះ។

     ១- ព្រះពុទ្ធសាសនាទុកដូចជាមហាមន្ទីរជាទីកើតនៃសីលធម៌នឹងប្រពៃណីដ៏ល្អ ដែលគួរប្រតិបត្តិតាម ជាផ្លូវដើម្បីរំលត់
ទុក្ខនាំសេចក្ដីសុខមកឲ្យដល់មនុស្សអ្នកប្រតិបត្តិ ទុកដូចជាដួងប្រទីបមួយដ៏ធំ ក្នុងលោកសម្រាប់ទ្រោលបំភ្លឺឲ្យមនុស្សលោ
កឃើញផ្លូវប្រតិបត្តិ ដើរកាត់ដម្រង់ទៅរកសន្តិសុខទាំងក្នុងបច្ចុប្បន្ននឹងបរលោក ជាសាសនាលូករាវរកឃើញមគ្គផលនិព្វាន
បាន។ព្រះពុទ្ធសាសនាមានគុណភាពប្រកបដោយប្រយោជន៍ជាច្រើនយ៉ាង ដូចយ៉ាងសេចក្ដីចំរើនឈានលឿនទៅមុខរប
ស់មនុស្សលោក ក៏ច្រើនតែកើតមកអំពីព្រះពុទ្ធសាសនាជាដំបូង សូម្បីវេជ្ជសាស្ត្រនឹងវិទ្យាសាស្ត្រដែលរាប់ថាជាវិជ្ជាសម័យ
ថ្មីក៏កើតមកអំពីអ្នកប្រាជ្ញដែលចម្លងផ្ដិតយករបៀបអំពីព្រះពុទ្ធសាសនាខ្លះ មិនខាន បើមិនច្រើនក៏តិច។

      គ្រប់ប្រទេសទាំងអស់ ច្រើនតែទទួលដឹងថា សេចក្ដីចម្រើនក្នុងសិល្បៈវិទ្យាបានទទួលកំណើតអំពីសាសនា។អ្នកប្រាជ្ញ
ប្រវត្តិសាស្ត្រប្រទេសជប៉ុន បានសរសេរចុះក្នុងប្រវត្តិសាស្ត្រថា "ព្រះពុទ្ធសាសនាជាសាសនានាំសេចក្ដីចំរើនមកប្រគល់ឲ្យ
ប្រទេសជប៉ុន, ព្រះពុទ្ធសាសនាបានបើកទ្វារប្រទេសជប៉ុន ដោយទ្រឹស្ដីមុនដំបូងបង្អស់ ឲ្យប្រទេសជប៉ុនឈមមុខទៅរក
សេចក្ដីចំរើន ព្រោះហេតុនោះ យើងជាជាតិជប៉ុននៅចុងប៉ូចបូព៌ាប្រទេស គួរណាស់តែសើរើសិក្សាអនុវត្តព្រះពុទ្ធសាសនា
ដោយគោរព មិនត្រូវធ្វេសប្រហែស" ។

      ២- ព្រះពុទ្ធសាសនាជាអន្លង់សម្រាប់កើតនៃការសិក្សា ទោះបីការសិក្សានោះ ពុំបានធំទូលាយក៏អាចចិញ្ចឹមការសិក្សា
ឲ្យមានជីវិតជាប់ពូជធារមិនដាច់ ។ ប្រទេសកម្ពុជារបស់យើងដែលមានការចេះដឹងក្នុងផ្លូវលទ្ធិសាសនាក្ដី ក្នុងផ្លូវអក្សរសា
ស្ត្រក្ដី សុទ្ធតែកើតអំពីវត្តអារាមរបស់ព្រះពុទ្ធសាសនាជាដំបូង សូម្បីវិជ្ជាពេទ្យក៏ច្រើនតែកើតមកអំពីបព្វជិតពុទ្ធសាសនា
ទោះបីមានវិន័យហាមមិនឲ្យបព្វជិតធ្វើពេទ្យមើលជម្ងឺ ក៏ហាមបានដោយក្រណាស់ ដោយហេតុបព្វជិតមើលជម្ងឺឲ្យទទេ មិន
បាច់យកថ្លៃ ។

      ៣- វត្តអារាមជាកន្លែងប្រជុំនៃប្រជាជន ដើម្បីសន្ទនាពីធម៌អាថ៌ឬប្រព្រឹត្តការណ៍ណាមួយ តាមសេចក្ដីចេះដឹងក្នុងសម័យ
និយមនោះ ៗ ។ វត្តអារាមទុកជារោងហត្ថកម្មមួយរបស់ការជាង មានការជាងឈើកសាងវិហារសាលាជាដើម។ពូជធារនៃ
សេចក្ដីចម្រើនរបស់ប្រទេសយើងដែលមានឈ្មោះជាប់មក  ជាប្រទេសមានអក្សរសាស្ត្រ    មានបុរាណវត្ថុជាកេរ្តិ៍ដំណែល
មានប្រជាជាតិជាម្ចាស់ប្រទេស មានមហាក្សត្រសោយរាជ្យ ក៏ដោយអំណាចគុណនៃព្រះពុទ្ធសាសនា ឬថាព្រះពុទ្ធសាសនា
ជាឃ្លាំងទុកដាក់នូវអក្សរសាស្ត្ររបស់ជាតិ ឲ្យមានជីវិតរស់នៅរហូតមក រួបសេចក្ដីថា "ព្រះពុទ្ធសាសនានាំមកនូវប្រយោជន៍
យ៉ាងធំឲ្យប្រទេសកម្ពុជារបស់យើង" ។

     ៤- ប្រទេសកម្ពុជារបស់យើង ក៏យើងអាចបានឃើញជាក់ច្បាស់ហើយ គឺថាកាលដែលប្រទេសយើងមិនទាន់មានសា
លារៀនអក្សរសាស្ត្រក្នុងផ្លូវការនៅឡើយ មានតែវត្តអារាមហ្នឹងឯង ជាសាលារៀន កាលដែលមិនទាន់មានមន្ទីរពេទ្យព្យា
បាលរោគ មានតែវត្តអារាមជាមន្ទីរពេទ្យសម្រាប់មើលជម្ងឺនៃប្រជាជន មិនត្រឹមមើលជម្ងឺក្នុងកាយប៉ុណ្ណោះទេ អាចពិនិត្យ
មើលជម្ងឺក្នុងចិត្តផងទៀត ព្រោះថា ការកើតទុក្ខព្រួយបារម្ភក្នុងផ្លូវចិត្តនេះ ចាត់ជារោគមួយយ៉ាងធំណាស់ វត្តអារាមនៃពុទ្ធ
សាសនាឈ្មោះថាជាកន្លែងសម្រាប់រម្ងាប់រោគកាយ – ចិត្តដែលមានទុក្ខឲ្យធូរស្រាលក៏មាន ឲ្យជាសះស្បើយក៏មាន។

      ៥- ប្រទេសកម្ពុជាដែលមានវត្តអារាមធំ ៗ ក្នុងរាជធានីភ្នំពេញមានវត្តឧណ្ណាលោម, វត្តលង្កា, វត្តបទុមវតីជាដើម ជា
វត្តទទួលបន្ទុកនៃពួកភិក្ខុ, សាមណេរនឹងក្មេងតូចធំបានច្រើនណាស់ ។ វត្តនីមួយ ៗ មានភិក្ខុសាមណេរ នឹងក្មេងដែលចេ
ញស្វះពន្លះអំពីស្រុក – ខែត្រផ្សេង ៗ មកនៅបញ្ចុះជ្រំជាមួយគ្នា ដើម្បីសិក្សារៀនសូត្រយកចំណេះវិជ្ជា ព្រោះថាក្រុងភ្នំពេ
ញជាទីប្រជុំធំសម្បូណ៌ដោយការសិក្សាជាងទីឯទៀត ។ ពួកភិក្ខុដែលមកគង់នៅក្នុងវត្តទាំងនោះបានយូរឆ្នាំ ទាំងមានស
មត្ថភាពគ្រាន់បើ ហើយបានធ្វើជាមេកុដិ អាចទទួលចិញ្ចឹមភិក្ខុ,  សាមណេរនឹងក្មេងឲ្យនៅរៀនសូត្រទាល់តែសម្រេចការ
សិក្សា ។ ពួកក្មេងដែលមកនៅអាស្រ័យជ្រកកោន ក្នុងវត្តជាមួយនឹងព្រះសង្ឃនោះ   សុទ្ធតែជាកូនអ្នកស្រែចំការដែលក្រ
ទ័លទ្រព្យសម្បត្តិ គួរឲ្យអណោជអធម្ម អាណិតអាសូរពួកក្មេងកំសត់ទាំងនេះពន់ពេក បើកុំតែមានវត្តព្រះពុទ្ធសាសនា ប្រ
ហែលជាមិនបានទទួលរស្មីការសិក្សាដូចកូនអ្នកមានទ្រព្យទេ ប្រែសេចក្ដីឲ្យច្បាស់ថា "កូនអ្នកក្រីក្រធនធានរស់នៅដោយ
សារបាយវត្ត" ខំទ្រាំទ្រនៅបំពេញការសិក្សាទាំងរហេមរហាម ទាល់តែសម្រេចផលនៃការសិក្សាបានឡើងឋានៈទៅជាអ្នក
មានជីវភាពខ្ពង់ខ្ពស់តាមសមគួរដល់សមត្ថភាពរបស់ខ្លួន, ចំណែកខាងកូនអស់លោកឥស្សរជន ឬ កូនគហបតី គេមិនបាច់
ត្រូវការមកជ្រកកោននៅអាស្រ័យក្នុងវត្តឡើយ ។

      កូនចៅរបស់អ្នកក្រីក្រ បានទទួលសេចក្ដីសង្គ្រោះអំពីបព្វជិតពុទ្ធសាសនិកក្នុងឆ្នាំនីមួយ ៗ បានច្រើននាក់ណាស់ ដូច
យ៉ាងវត្តធំ ៗ មានក្មេងចំនួន ៣០០ ឬ ៤០០ នាក់ ។ ចំនួនពួកក្មេងទាំងប៉ុណ្ណោះ បើជារដ្ឋាភិបាលទទួលយកទៅចិញ្ចឹម
នោះខាតបង់ប្រាក់ថវិកាជាតិមិនមែនតិចទេ។ក្មេងទាំងនេះ ឈ្មោះថារស់នៅដោយអាស្រ័យនឹងម្លប់ព្រះពុទ្ធសាសនានៅ
ជ្រកកោនក្រោមម្លប់ទង់ជ័យព្រះពុទ្ធសាសនា   ខំប្រឹងប្រែងសិក្សាទាល់តែបានទទួលលទ្ធផលនៃការសិក្សារបស់ខ្លួនៗ។
ករណីនេះឃើញថា ព្រះពុទ្ធសាសនា នៅប្រទេសកម្ពុជាយើង មានប្រយោជន៍ដ៏ធំទូលាយអាចជួយសង្គ្រោះទំនុកបំរុងដល់
ប្រទេសជាតិបាន គឺថាព្រះពុទ្ធសាសនាទុកដូចជាកន្លែងអាហារូបករណ៍មួយ ដ៏ប្រសើររបស់ពួកក្មេងអ្នកក្រីក្រ, អាចចិញ្ចឹម
មនុស្សក្រទ័ល ដែលមិនមានលំនៅសម្រាប់ជ្រកកោននឹងអាហារបរិភោគ។វត្តពុទ្ធសាសនា ឈ្មោះថាបានជួយសម្រាល
ភារៈនៃរដ្ឋាភិបាល ឲ្យធូរស្រាលបានច្រើនណាស់ ។

     ៦- បព្វជិតពុទ្ធសាសនិក នៅវត្តអារាមគ្រប់ស្រុក មានលោកគ្រូចៅអធិការគ្រូសូត្រជាដើម ដែលភ្ញាក់ខ្លួនក្នុងការសិក្សា
ធម្មវិន័យ ហើយបានចុះស្នាមក្នុងផ្លូវសិក្សាតាមសម័យនិយម។ការសិក្សាច្បាប់ព្រះពុទ្ធសាសនារបស់បព្វជិតពុទ្ធសាសនិក
នោះ ជាកម្លាំងមួយដែលនាំឲ្យមានប្រាជ្ញាស្មារតីបរិបូណ៌ ក្នុងផ្លូវធម៌ផងក្នុងផ្លូវលោកផង គឺថាការសិក្សានោះជួយឲ្យមានឧត្ត
មគតិមានសមត្ថភាពដល់ខ្លួន ដល់ពួកឧបាសកជើងវត្ត អាចដឹកនាំចិត្ត ឲ្យមានសទ្ធាជ្រះថ្លាក្នុងការកសាងសេនាសនៈ
សម្រាប់បម្រើព្រះពុទ្ធសាសនាផង បម្រើប្រទេសជាតិផង ។ ដូចយ៉ាងសាលាសិក្សាអក្សរសាស្ត្រដែលកើតមានព្រោងព្រា
តក្នុងស្រុក – ខែត្រផ្សេង ៗ ច្រើនតែកើតអំពីចំហាយនៃការសិក្សាព្រះពុទ្ធសាសនាជាដើមអាទិ៍ គឺថាសាលាសិក្សាទាំងនោះ
កើតឡើងបានដោយសារស្នាដៃរបស់ព្រះសង្ឃមានចៅអធិការឬគ្រូសូត្រជាដើម ណែនាំពួកគ្រហស្ថជើងវត្តកសាងដោយ
ឥតមើលបំណាំរដ្ឋាភិបាលឡើយ លុះកសាងហើយជូនប្រគល់សាលាសិក្សានោះ ដល់រដ្ឋាភិបាល ដើម្បីឲ្យរាជការចាត់ចែង
រកគ្រូបង្រៀនតាមផ្លូវការតទៅ ដែលអាចគាំពារដ្ឋាភិបាលជួយកម្លាំងឲ្យរដ្ឋាភិបាលចំណេញថវិកាជាតិបានច្រើនណាស់ ។

     ដំណើរនេះសឲ្យឃើញថា "ព្រះពុទ្ធសាសនាកាលបើបុគ្គលណាមួយបានសិក្សាអប់រំសិក្សាល្អហើយ អាចនាំឲ្យឆ្លុះបំភ្លឺ
ឃើញសារប្រយោជន៍ក្នុងផ្លូវធម៌ក៏បាន ផ្លូវលោកក៏បាន" ។ ព្រះពុទ្ធសាសនាឈ្មោះថាជាសាសនាជួយប្រជាជនប្រទេស
កម្ពុជា ឲ្យចេះស្រឡាញ់ប្រទេសជាតិរបស់ខ្លួនបានដោយបរិបូណ៌ ជាសាសនាមានទ្រឹស្ដីល្អអាចជួយសាងសាមគ្គីរបស់ជាតិ
ឲ្យមានវឌ្ឍនធម៌ ។

     ៧- អក្សរសាស្ត្រខ្មែរសម្រាប់ប្រទេសយើង បើកុំតែមានវត្តអារាមនៃពុទ្ធសាសនិក ប្រហែលជាសាបសូន្យអស់ទៅហើយ
ព្រោះហេតុនោះវត្តអារាមឈ្មោះថា ជាកន្លែងសម្រាប់ចិញ្ចឹមអក្សរសាស្ត្រ របស់ជាតិទុកឲ្យរស់នៅ ។ អក្សរសាស្ត្រនេះទុកជា
ពន្លឺរស្មីរបស់ជាតិ កាលបើបាត់អក្សរសាស្ត្រ ជាតិក៏អាប់ឱនសាបសូន្យទៅជាលំដាប់ ដោយហេតុនេះ ពុទ្ធសាសនានៅប្រទេ
សយើងឈ្មោះថាជាសាសនាជួយជ្រោមជ្រែងរក្សាទុកនូវអក្សរសាស្ត្រជាតិ ។

     បព្វជិតពុទ្ធសាសនិក ដែលបានរៀនក្នុងផ្លូវគន្ថធុរៈគឺរៀនគម្ពីរបាលីព្រះត្រៃបិដក ចេះចាំយល់ស័ព្ទភាសាអាចប្រែពីបាលី
មកជាភាសាខ្មែរបានដោយងាយ បានបោះពុម្ពផ្សាយចេញជាសៀវភៅធំតូចគរគោក សូមអញ្ជើញមើល ក្នុងពុទ្ធសាសន
បណ្ឌិត្យ នឹងឃើញសៀវភោខ្មែរដេរដាស ។ សៀវភៅខ្មែរផ្សាយផ្នែកពុទ្ធសាសនាចេញព្រោងព្រាតទាំងនេះ ច្រើនតែកើតអំពី
ស្នាដៃព្រះសង្ឃ ដែលបានរៀនក្នុងព្រះពុទ្ធសាសនា ។ ប្រទេសកម្ពុជាដែលមានវឌ្ឍនធម៌ចំរើនរុងរឿងរើប ៗ មកនេះ ដោយ
កម្លាំងរស្មីព្រះពុទ្ធសាសនាជាប្រាកដ៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សារ​សំខាន់​ៗ​របស់​ក្រុម​ព្រះ​សង្ឃ​សុឆន្ទៈ​ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក​
អំ​ពើ​អយុត្តិ​ធម៌​កំពុង​តែ​កើត​ឡើង​ចំ​ពោះ​កូន​ខ្មែរ​គ្រប់​រូប​សព្វ​ថ្ងៃ​នេះ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    +1267 356 2976
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com