កូនឈើដែលបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមនិងអង្គការព្រះពុទ្ធសាសនាដើម្បីសន្តិភាពបាននិមន្តចុះទៅដាំ
កាលពីទី ២០ ខែកុម្ភៈ ឆ្នាំ២០១៦កន្លងទៅនោះមានការលូតលាស់ល្អគួរអោយកត់សំគាល់បន្ទាប់ពីមានការជ្រុំជ្រែងថែរក្សា
របស់លោកគ្រូអ្នកគ្រូនិងសិស្សានុសសិស្សនៅទីនោះ ។
បណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមនឹងមានគម្រោងនឹងជួសជុលឡើងវិញចំពោះកូនឈើណាដែលបានលូត
លាស់មិនសូវល្អហើយដូរទៅដាក់ប្រភេទកូនឈើណាដែលបានលូតលាស់បានល្អនោះបើតាមអោយដឹងពីភិក្ខុ ឡុញ សុខ
ជា ដែលជាអ្នកសម្របសម្រួលបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិសង្គមប្រចាំខេត្តបាត់ដំបង។
បញ្ជាក់ផងដែរថា កូនឈើដែលបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមបានដាំនោះមានកូនក្រញូងនិងកូនគគី
ដែលមានចំនួន៧០ ដើម ស្ថិតនៅសាលាបឋមសិក្សាភូមិបល័ង្លងលើ ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង។
និងសង្កេតមើលឃើញថា ការយកចិត្តទុកដាក់របស់លោកគ្រូអ្នកគ្រូសិស្សានុសិស្សនៃបឋមសិក្សានោះបានខិតខំថែរក្សា
និងស្រលាញ់នូវកូនឈើដែលកម្រមាននាពេលបច្ចុប្បន្ននេះយ៉ាងខ្លាំង ៕