អង្គការព្រះពុទ្ធសាសនាដើម្បីសន្តិភាព ( BPO ) និងបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ( IMNSJ ) បានរួម
គ្នា កសាងអណ្ដូងចំនួន៤បន្ថែមទៅដល់ប្រជាពលរដ្ឋខ្មែរដែលកំពុងខ្វះខាតសម្រាប់ទុកជាការប្រើប្រាស់ ។
បើតាមព្រះអង្គ ប៊ុត ប៊ុនតិញ ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមមានថេរដីការបញ្ជាក់ថា អណ្ដូងទាំង
៤នេះ អណ្ដូងពីរប្រគលឱ្យញាតិញោមប្រជាពុទ្ធបរិស័ទដែលរស់នៅក្នុងឃុំស្រមរ ស្រុកព្រៃឈរ ខេត្តកំកង់ចាម ។ ចំណែក
ឯអណ្ដូងពីរផ្សេងទៀតសម្រាប់ប្រគល់ឱ្យញាតិញោមប្រជាពុទ្ធបរិស័ទដែលរស់នៅឃុំទ្រៀន ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
អណ្ដូងទាំងអស់នេះ បានឧបត្ថម្ភដោយញោម ធន ធារី នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។ ញោម សុខ វ៉ារុន និងញាតិ
មិត្តនៅទីក្រុងស្តក់តុ កាលីហ្វញ៉ា សហរដ្ឋ អាមេរិក។ ក្នុងឱកាសប្រគល់អណ្ដូងនេះ អាត្មាភាពប៊ុត ប៊ុនតិញ បានចំរេីនពរ
ជាឱវាទអប់រំញាតិញោមឱ្យពង្រឹងកំលាំង សាមគ្គីគ្នា ការពារអណ្ដូង និងការពារប្រទេសជាតិរបស់ ហេីយសូមមេត្តាប្រេី
ប្រាស់អណ្ដូងសាមគ្គីនេះ ក្នុងនាមជាបងប្អូននិងគ្នា។
សូមបញ្ជាក់ថា អង្គការព្រះពុទ្ធសាសនាដើម្បីសន្តិភាព កំពុងតែអវត្តគម្រោងទាំងបួនរបស់ខ្លួនយ៉ាងសកម្មតាំងពីឆ្នាំ២០១៥
រហូតមក ដល់សព្វថ្ងៃនេះ។គម្រោងទាំងបួនរួមមាន៖ ១) គម្រោងមនុស្សធម៌ មានអំណោយសង្គ្រោះបន្ទាន់ និងការកសាង
អណ្ដូងសាមគ្គីតាមសហគមន៍ ២)គម្រោងការពារធនធានធម្មជាតិ និងដាំឈើប្រណិត ៣) គម្រោងវិទ្យុសំលេង
ព្រះសង្ឃឯករាជ្យ ៤) គម្រោងតស៊ូមតិ៕