វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​សា​លា​ដំ​បូង​រា​ជ​ធា​នី​ភ្នំ​ពេ​ញ ​ស​​ម្រេ​ច​ចេញ​ដី​កា​កោះ​ហៅ​លោ​ក​ ​ជុ​ន ​ច័​​ន្ទ​បុ​ត្រ​ ​លោក​ ​​ឡុង​ ​រី​ និ​ង​លោ​ក​​ស្រី​ ​មូ​រ​ សុ​ខ​ហួ​រ​​​​
បង្ហោះ​នៅ​វេលាមោ៉ង 3:49 pm ថ្ងៃ Saturday 22nd April 2017អត្ថបទ​ដោយ: ​ឡាត ​សា​​ឡាង​​

សាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាកោះហៅលោក ជុន ច័ន្ទបុត្រ ក្នុងនាមជាជនសង្ស័យ លោក ឡុង រី ក្នុងនាម
ជាសាក្សី និងលោកស្រី មូរ សុខហួរ ក្នុងនាមជាសាក្សី ។

ដីការកោះហៅរបស់តុលាការចេញផ្សាយនៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧នេះ កម្លាំងសមត្ថកិច្ចនៃក្រសួង
មហាផ្ទៃបានយកដីកាកោះ ពាក់ព័ន្ធនឹងការប្រព្រឹត្តិបទល្មើសបន្លំខ្លួនចូលពន្ធនាគារព្រៃស ទៅបិទនៅផ្ទះរៀងៗខ្លួន។

ដីកាកោះហៅរបស់សាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់ថា ១៖ អញ្ជើញឈ្មោះ ហួត ឃីនវុទ្ធី ហៅ ជុន ច័ន្ទបុត្រ ភេទ
ប្រុស ជាជនសង្ស័យ ស្នាក់នៅវិទ្យុអាស៊ីសេរី អាគារ POC លេខ១៨៤ ផ្លូវលេខ២១៧ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន។
២៖ អញ្ជើញឈ្មោះ ឡុង រី ភេទប្រុស ជាសាក្សី ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ៧០ ផ្លូវេលខ០៩ (បុរីពិភពថ្មី) ភូមិត្រពាំងថ្លឹង
សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ៣៖ អញ្ជើញឈ្មោះ មូរ សុខហួរ ភេទស្រី ជាសាក្សី ទីលំនៅ
បច្ចុប្បន្ន ផ្ទះលេខ៤៣z៣៩ ផ្លូវលេខ៤៦៦ ក្រុមទី៧៤ ភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ។

កាលពីព្រឹកថ្ងៃទី១៩ខែមេសា អនុប្រធានគណបក្សសង្គ្រោះជាតិ លោកស្រី មួរ សុខហួរ រួមទាំងតំណាងរាស្ត្រមួយចំនួន
ផ្សេងទៀត បាននាំគ្នាទៅសួរសុខទុក្ខសកម្មជនរបស់ខ្លួន១៦នាក់ ដែលកំពុងជាប់ឃុំ នៅពន្ធនាគារព្រៃស ដោយក្នុងនោះ
គេសង្កេតឃើញមានលោក ជុន ច័ន្ទបុត្រ បានចូលទៅជាមួយដែរ។ ទន្ទឹមនឹងនេះ ក្រសួងមហាផ្ទៃក៏បានបង្ហើបបែបព្រមាន
ដែរថា លោកអាចនឹងជាប់ពន្ធនាគារ បើក្រសួងរកឃើញថា លោក ជុន ច័ន្ទបុត្រ មានចេតនាបន្លំសមត្ថកិច្ចចូលសួរសុខ
ទុក្ខអ្នកទោស ជាមួយមន្ត្រីបក្សប្រឆំាង។

លោក ជុន ចាន់បុត្រ បានថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីម្សិលមិញនេះថា ករណីដែលរដ្ឋាភិបាលកំពុងតាមប្រម៉ាញ់លើ
រឿង លោកចូលទៅសួរសុខទុក្ខសកម្មជនរបស់គណបក្សសង្រ្គោះជាតិជាមួយនឹងថ្នាក់ដឹកនាំនៃគណបក្សមួយនេះ លោក
មិនខ្លាចនោះទេ ពីព្រោះលោកសំអាងលើភាពយុត្តិធម៌។ ប៉ុន្តែលោកថា បើសិនជាអង្គភាពនៃស្ថាប័នរបស់លោកតម្រូវយ៉ាង
ណា លោកនឹងធ្វើតាមការតម្រូវរបស់ស្ថាប័ន ៖ « លើកលែងតែអង្គភាពតម្រូវ អង្គភាពតម្រូវតែអើអើ ខាតប្រយោជន៍ណាស់
បើសិនជាជាប់គុកអីខាតប្រយោជន៍ណាស់ សុខចិត្តទៅធ្វើការនៅវាស់សីនតុន អាហ្នឹងមិនប្រកែកទេណា
 » ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ បានថ្លែងឱ្យដឹងកាលពីថ្ងៃសុក្រម្សិលមិញនេះថា ក្រសួងបានសម្រេចឯក
ភាពតាមសំណើររបស់អគ្គនាយកដ្ឋានពន្ធនាគារ ហើយនឹងកោះប្រជុំថ្នាក់ដឹកនាំជំនាញៗជាបន្ទាន់ ដើម្បីពិនិត្យឲ្យច្បាស់
លាស់មុននឹងចាត់វិធានការលើលោក ជុន ចាន់បុត្រ លើករណីនេះ ៕ 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សារ​សំខាន់​ៗ​របស់​ក្រុម​ព្រះ​សង្ឃ​សុឆន្ទៈ​ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក​
អំ​ពើ​អយុត្តិ​ធម៌​កំពុង​តែ​កើត​ឡើង​ចំ​ពោះ​កូន​ខ្មែរ​គ្រប់​រូប​សព្វ​ថ្ងៃ​នេះ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    +1267 356 2976
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com