វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​លោ​ក ​ហ៊ុ​ន ​សែ​ន​ ប្រា​ប់​ក្រុ​ម​ប្រ​ឆាំ​ង​ថា ​កុំ​ច​ង់លេ​ង​ជា​មួយ​លោ​ក​​ ​ព្រោះលោ​ក​ជា​មេទ័​ព​មិ​ន​ធ​ម្ម​តា​ ​​​ ​
បង្ហោះ​នៅ​វេលាមោ៉ង 10:35 pm ថ្ងៃ Sunday 4th February 2018អត្ថបទ​ដោយ: ចាន់ ចាក់ក្រា

ទោះបីជាក្រុមចលនាសង្រ្គោះជាតិដែលបង្កើតដោយលោក សម រង្ស៊ី បានលិចចេញជារូបរាងហើយក៏ដោយចុះ ប៉ុន្តែលោក
នាយករដ្ឋមន្រ្តី ហ៊ុន សែន អះអាងថា លោកមិនខ្លាចនោះឡើយ ។ លោកថា លោកគឺជាមេទ័ពដែលខ្លាំង ដែលអាចបញ្ជា
លើទ័ពដើម្បីកម្ចាត់លើចលនាទាំងនេះ ។

 

បើតាមលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អះអាងថា លោកគឺជាអ្នកដែលមានសមត្ថភាពពិតប្រាកដក្នុងការដឹកនាំទ័ព និង
បញ្ជាទ័ពដើម្បីកម្ចាត់ក្រុមអ្នកដែលលោក និងរដ្ឋាភិបាលរបស់លោកចាត់ទុកថា ជាក្រុមឧទ្ទាម ហើយចង់ប្រឆាំងជាមួយនឹង
រដ្ឋាភិបាលរបស់លោកដែលដឹកនាំអំណាចអស់រយៈពេលជាង៣០ឆ្នាំមកនេះ ។

 

លោកនាយករដ្ឋមន្រ្តីថ្លែងបញ្ជាក់បែបនេះ ៖ « ហ៊ុន សែន បើទោះបីជាមិនកាន់ទ័ពផ្ទាល់ក៏ដោយក៏ប៉ុន្តែ ហ៊ុនសែន បញ្ជា
កម្លាំងប្រដាប់អាវុធទាំងអស់ក្នុងក្របខ័ណ្ឌជាអនុប្រធានឧត្ដមក្រុមប្រឹក្សាការពារជាតិ ។ ដូច្នេះអ្នកត្រូវយល់ថា មេទ័ពមួយ
នេះ មិនមែនជាមេទ័ពទន់ជ្រាយនោះទេ » ។

 

ការថ្លែងលើកឡើងអោយដឹងពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន យ៉ាងដូច្នេះ ធ្វើឡើងនៅក្នុងពិធីចែកសញ្ញាបត្រ និងសម្ពោធ
អគារទេព្យកោសល្យវិស្វកម្ម នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ០១រោច ខែមាឃ ឆ្នាំរកា
ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨  កន្លងទៅថ្មីៗនេះ ។

 

តាមរយៈពិធីខាងលើដដែលនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងថា លោកក៏មិនចង់កម្ចាត់ក្រុមនេះបន្តទៀត
នោះទេ នៅខណៈដែលលោកបានចាត់ទុកថា ពួកទាំងនេះបានស្លាប់បាត់ទៅហើយ ។ មានប្រសាសន៍លើកឡើងទាំងមិន
សម្ដៅដល់ចំឈ្មោះ ។ ប៉ុន្តែគេក៏អាចដឹងបានថា នេះ គឺជាការសម្ដៅដល់ទៅលោក សម រង្ស៊ី និងក្រុមរបស់លោក ជា
ពិសេសគឺពាក់ព័ន្ធជាមួយនឹងចលនា សង្រ្គោះជាតិ ។

 

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់បែបនេះ ៖ « កុំបង្ខំអោយគេវៃដែកគោលទៅលើក្ដាមឈូសរបស់អ្នកឯងថែម
ទៀត។ កុំសង្ឃឹមអោយសោះ » ។

 

ចលនាសង្រ្គោះជាតិដែលប្រកាសបង្កើតជាផ្លូវការនៅឯសហរដ្ឋអាមេរិកាលពីប៉ុន្មានថ្ងៃមុននេះ ដោយលោក សម រង្ស៊ី និង
បក្ខពួករបស់លោក លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានថ្លែងបែបឌឺដងផងដែរថា បើខ្លាំងក្រុមទាំងនោះគួរតែចូលមក
ក្នុងស្រុក ហើយបើអាចអ្នកដឹកនាំក៏គួរតែចូលមកដោយផ្ទាល់ខ្លួនឯងទើបជាការប្រសើរ។

 

ទោះជាយ៉ាងណា៏ដោយ ប្រមុខដឹកនាំនៃគណបក្សកាន់អំណាចរូបនេះបានអះអាងថា ប្រសិនណាបើ រដ្ឋាភិបាលរបស់
លោកពិតជាបានរកឃើញថា ក្រុមចលនាទាំងនេះ ឈានដល់ការបង្កើតអបគមន៍នាំ អោយមានមហន្តរាយដល់ជាតិនោះ
លោក ឬរដ្ឋាភិបាលរបស់លោកនឹងប្រើប្រាស់កាំភ្លើង BM-២១ បាញ់តែម្ដង ៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សារ​សំខាន់​ៗ​របស់​ក្រុម​ព្រះ​សង្ឃ​សុឆន្ទៈ​ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក​
អំ​ពើ​អយុត្តិ​ធម៌​កំពុង​តែ​កើត​ឡើង​ចំ​ពោះ​កូន​ខ្មែរ​គ្រប់​រូប​សព្វ​ថ្ងៃ​នេះ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    +1267 356 2976
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com