វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​ក្រ​ឡាប់​​រថ​យ​ន្ត​ដឹក​​ដំឡូង​មី​​មួ​យ​​គ្រឿង​​ប​ង្ក​ឱ្យ​ម​នុ​ស្ស​៥​នាក់​​​របួស​ធ្ងន់​​នៅ​​ស្រុក​​ស្នួល​​​​​
បង្ហោះ​នៅ​វេលាមោ៉ង 10:38 pm ថ្ងៃ Wednesday 7th November 2018អត្ថបទ​ដោយ: ក្រៃថោង

មនុស្សប្រុស ស្រីចំនួន៥នាក់ ក្នុងចំណោម២៧នាក់ ដែលសុទ្ឋសឹងជាកម្មករលើកដំឡូងមី បានរងរបួសធ្ងន់ បន្ទាប់ពីជន
រងគ្រោះបានជួបហេតុការណ៍ក្រឡាប់រថយន្តដឹកដំឡូងមី កាលពីរសៀលថ្ងៃទី៧ ខែវិច្ឆិកានេះ នៅលើផ្លូវជាតិ៧៦ ត្រង់
ចំណុចគីឡូម៉ែត្រ១៤ ភូមិជើងឃ្លេ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ។

អធិការនគរបាលស្រុកស្នួល លោក ចាន់ សុខគីម បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរចរណ៍ក្រឡាប់រថយន្តដឹកដំឡូងមី
បង្កដោយខ្លួនឯងនេះ បានបង្កឱ្យមានកម្មករចំនួន៥នាក់ ក្នុងចំណោម២៧នាក់ ដែលជិះលើរថយន្តនោះរងរបួសធ្ងន់
ត្រូវបាននគរបាលបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុក។ នេះបើតាមការចុះផ្សាយដោយវេបសាយនគរបាលជាតិ ។ 

លោកបន្តថា រថយន្តបង្កបើកបរដោយឈ្មោះ សល់ ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិជីពាំង ឃុំក្រែក ស្រុកពញាក្រែក
ខេត្តត្បូងឃ្មុំ បានធ្វើដំណើរពីទិសខាងកើត ទៅទិសខាងលិច ដឹកកម្មករនៅលើរថយន្តនោះចំនួន២៧នាក់ លុះដល់
ចំណុចកើតហេតុខាងលើ ផ្លូវមានសភាពចំណោទខ្លាំង និងអ្នកបើកបររវល់និយាយទូរស័ព្ទ ក៏រេចង្កូតក្រឡាប់ធ្លាក់ចូល
ផ្លូវម្ខាងបណ្តាលឲ្យកម្មកររងរបួសធ្ងន់៥នាក់។

បើតាមវេបសាយខាងលើបញ្ជាក់ថា ចំណែករថយន្តបង្កគ្រោះ ថ្នាក់ចរាចរណ៍ដោយខ្លួនឯង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស
មួយគ្រឿង ត្រូវបាននគរបាលយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្នួល ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សារ​សំខាន់​ៗ​របស់​ក្រុម​ព្រះ​សង្ឃ​សុឆន្ទៈ​ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក​
អំ​ពើ​អយុត្តិ​ធម៌​កំពុង​តែ​កើត​ឡើង​ចំ​ពោះ​កូន​ខ្មែរ​គ្រប់​រូប​សព្វ​ថ្ងៃ​នេះ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    +1267 356 2976
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com