ដោយកាលមើលឃើញពីការធ្លាក់ចុះជាបន្តបន្ទាប់នូវវិស័យពុទ្ធិកសិក្សានៅ ព្រះរាជា ណាចក្រកម្ពុជា ព្រះសង្ឃដែលជា
សមណនិស្សិត និងសមណសិស្សមានការព្រួយបារម្ភយ៉ាងខ្លាំង ខ្លាចថាថ្ងៃណាមួយវិស័យសិក្សាស្នូលរបស់ព្រះពុទ្ធសាស
នាខ្មែរ អាចនឹងបាត់បង់ដោយការមិនយកចិត្តទុកដាក់ពីសំណាក់មន្ត្រីដែលជាប់ពាកព័ន្ធជាពិសេសរដ្ឋមន្រ្តីដែលធ្វើការលើ
ផ្នែកនេះផ្ទាល់តែម្ដង។
កាលទីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៤ ក្រុមសមណនិស្សិត ព្រមទាំងសមណសិស្សធ្វើការដង្ហើយ តាមប្រព័ន្ធបណ្ដាញ
សង្គមដ៏មានប្រជាប្រិយហ្វេសបុកដល់ ឯកឧត្ដម យ៉ែម បុញ្ញាឫទ្ធិ ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការ
សាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា។ ក្នុងការលើកឡើងរបស់សមណនិស្សិត សិស្សទាំងអស់អង្គ តាមកម្មវត្ថុ
«សំណូមពរ ឯកឧត្ដម យ៉ែម បុញ្ញាឫទ្ធិ មេត្តាជួយសាកសួរ ដល់រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ឲ្យបានច្រើនទាក់ទង
និងវិស័យពុទ្ធិកសិក្សា ដែលធ្លាក់ចុះយ៉ាងគំហុក ទាំងនៅទីក្រុង និងតាមខេត្តស្ទើរទាំងស្រុង ហើយគ្មានការយកចិត្តទុកដា
ក់ពីក្រសួងនេះឡើយ។សាលាពុទ្ធិកវិទ្យាល័យនិងពុទ្ធិកបឋមសិក្សាមួយចំនួនធំ ត្រូវបានបិទទ្វារទាំងស្រុង ដោយគ្មានការ
យកចិត្តទុកដាក់ពីថ្នាក់លើ និងការបើកប្រាក់បៀវត្សរ៍គ្រូបង្រៀនមិនទៀងទាត់នៅក្នុងវិស័យនេះផងដែរ»។
ជារួមភាពចុះអន់ថយផ្នែកពុទ្ធិកសិក្សានៅកម្ពុជា បើតាមការប្រាប់ឲ្យដឹងមក វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ របស់ព្រះភិក្ខុ
សង្ឃមួយអង្គ ព្រះអង្គសុំមិនប្រាប់ព្រះនាម ព្រះអង្គជាសមណនិស្សិតនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និងជាគ្រូ
បង្រៀននៅសាលាពុទ្ធិកសិក្សានៅរាជធានីភ្នំពេញ ក៏ដូចជាខេត្តកណ្ដាលថាបានជាសាលាពុទ្ធិកបឋមសិក្សា និងមធ្យមសិ
ក្សាបើកហើយមានការបិទទៅវិញឬអស់សិស្សចូលរៀនដោយសារថា«ការមិនយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំដែលជាប់ពាក់
ព័ន្ធមិនអើពើរ អើពើខ្លះដែរតែប្រយោល គ្រួភាគច្រើនជាគ្រូទទួលកិច្ចសន្យារាល់ប្រាក់ខែឧបត្ថម្ភដល់គ្រូកិច្ចសន្យាគឺវាតិចតួ
ចណាស់មានត្រឹមតែ១៤ម៉ឺនរៀលប៉ុណ្ណោះ»។
សូមធ្វើការបញ្ជាក់ផងដែរថា វិស័យពុទ្ធិកសិក្សានៅកម្ពុជា មានបីកម្រឹត រួមមានបឋមសិក្សា មធ្យមសិក្សានិងឧត្ដមសិក្សា
។ រាល់កិច្ចការទាំងឡាយនៃវិស័យនេះក្រោមការចាត់ចែងដោយអគ្គាធិការដ្ឋានពុទិ្ធកសិក្សាជាតិដែលស្ថិតក្រោមឪវាទរបស់
ក្រសួងធម្មការ និងសាសនា ដែលមានរដ្ឋមន្ត្រីលោក មិន ឃិន ដឹកនាំនាពេលបច្ចុប្បន្ន។
_________________________________________________________________________________
បណ្តាញព្រះសង្ឃឯករាជ្យ និងអង្គការធម្មទានសង្គម រួមទាំងប្រជាពុទ្ធបរិស័ទដង្ហែរញត្តិទូលថ្វាយព្រះមហាក្សត្រករណី ពុទ្ធសាសនបណ្ឌិត្យ
ធម្មយាត្រា ដើម្បីសុំព្រះរាជអន្តរាគមន៍ពីព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី លើរឿងការជួល និងលក់ដី ទៅឱ្យក្រុមហ៊ុន បនល្បែងស៊ីសង ណាហ្គាវើល
សមណនិស្សិតនិងសមណសិស្សដង្ហើយរកប្រធានគណៈកម្មការទី៧នៃរដ្ឋសភាជួយធ្វើការតាមដាននិងសាកសួរដល់រដ្ឋមន្ត្រី
ក្រសួងធម្មការ និងសាសនាស្ដីពីការធ្លាក់ចុះវិស័យពុទ្ធិកសិក្សា
ប្រធានអង្គការធម្មទានសង្គមមានសង្ឃដីការថានិងធ្វើបាតុកម្មមួយដ៏ធំនៅក្រុងសៀមរាបប្រសិនបើគ្មានដំណោះស្រាយ
សម្រាប់អតីតភិភ្ខុ ពេជ្រ ដេវីត
ក្រុមហ៊ុន ណាហ្គាវើលត្រៀមលេបត្របាក់ដីពុទ្ធសាសនបណ្ឌិត្យ
ព្រះសង្ឃសកម្មការងារសង្គមរងការគំរាមកំហែង
សមាជិកបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៍សង្គមទទួលរងការគម្រាមពីមន្ត្រីសង្ឃថ្នាក់ខេត្តបាត់ដំបង
សមាជិកបណ្តាញព្រះសង្ឃឯករាជ្យចំនួនពីរអង្គគង់នៅវត្តចាស់រងការគម្រាមកំហែងពីអាជ្ញា ធរខណ្ឌឫស្សីកែវ និងមន្ត្រីសង្ឃ
បណ្តាញព្រះសង្ឃឯករាជ្យបានចុះចែកអាហានិងពង្រឹងស្មារតីរបស់ពលរដ្ឋធ្វើការតវ៉ានៅមុខសាលាខេត្តបាត់តំបង